សិល្បៈកែច្នៃរចនាម៉ូតសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Mong-បេតិកភណ្ឌវប្បធម៌អរូបីជាតិ

(VOVWORLD) -ជនជាតិ Mong រស់នៅតាមតំបន់ព្រៃភ្នំ ហេតុដូច្នេះហើយពួកគេត្រូវចេះរ៉ាប់រងជីវ ភាពដោយខ្លួនឯង។ ឆ្លងតាមសម័យកាលប្រវត្តិសាស្រ្តដ៏យូរអង្វែងមក បងប្អូនជនជាតិ Mong បានបង្កើតមុខរបរសិប្បកម្មបប្រពៃណីយ៉ាងច្រើន ក្នុងនោះរបរត្បាញនិងរចនា ម៉ូតលើសម្លៀកបំពាក់ប្រពៃណីបានក្លាយទៅមុខរបរមួយ ពោរពេញទៅដោយអត្ត សញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Mong។ នាដើមខែមិនានេះ សិល្បៈកែ ច្នៃ រចនាម៉ូតលើសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Mong នៅខេត្ត Dien Bien ត្រូវ បានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។
សិល្បៈកែច្នៃរចនាម៉ូតសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Mong-បេតិកភណ្ឌវប្បធម៌អរូបីជាតិ - ảnh 1នារីជនជាតិ Mong អ្នកណាក៏ចេះប៉ាក់សំពត់អាវឲ្យកូនដែរ

តាំងពីយូរណាស់មកហើយ របរត្បាញនិងផលិតផលពីតម្បាញត្រូវបានបង្កើតនិង អភិវឌ្ឍន៍ដោយមិនត្រឹមតែបំពេញតម្រូវការប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងបំពេញតម្រូវ ការខាងវិចិត្រសិល្បៈនិងតម្រូវការជំនឿសាសនារបស់ជនជាតិ Mong ទៀតផង។ ក្នុង នោះ ក្បូរក្បាច់ដែលបានរចនាលើក្រណាត់របស់ជនជាតិ Mong សុទ្ធតែបង្ហាញនូវតម្លៃ វប្បធម៌ពិសេសក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិខ្លួន។ ផលិត ផលត្បាញ ដោយ ដៃរបស់ជនជាតិ Mong ល្បីឈ្មោះដោយក្បូរក្បាច់រចនាយ៉ាងប្រណីត។ មិនត្រឹមតែ មានភាពស្រស់ស្អាតលើការតុបតែងលំអប៉ុណ្ណោះទេ ក្នុងផលិតផលតម្បាញប្រពៃណី នីមួយៗបានបង្កប់នូវវប្បធម៌ដ៏សម្បូរបែបរបស់ជនជាតិ Mong ទៀតផង។ អ្នកស្រី Nguyen Thi Mai Hoa អ្នកស្រាវជ្រាវម៉ូដសម្លៀកបំពាក់របស់ជនជាតិ ភាគតិចបានឲ្យ ដឹងដូច្នេះ៖

        “ផលិតផលសឹងតែទាំងអស់ដូចជា សំពត់ ខ្សែក្រវាត់ កន្សែង របស់ជនជាតិ Mong តែងតែផ្តោតសំខាន់លើរៀបប៉ាក់ របៀបលំអ រចនាក្បូរក្បាច់លើក្រណាត់។ ផលិតផលដែលមានក្បូរក្បាច់គឺបង្កប់នូវតម្លៃយ៉ាងស្រស់ស្អាត មានលក្ខណៈវិសេស វិសាលដោយមិនរួមបញ្ជូលជាមួយរបៀបលំអដទៃនិងមានលក្ខណៈដោយឡែករបស់នារីជនជាតិ Mong ”។

សិល្បៈកែច្នៃរចនាម៉ូតសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Mong-បេតិកភណ្ឌវប្បធម៌អរូបីជាតិ - ảnh 2 ក្បូរក្បាច់លើក្រណាត់ស្អាតគួរឲ្យទាក់ទាញណាស់

        ជីវភាពវប្បធម៌ប្រពៃណីលើសម្លៀកបំពាក់ ជាពិសេសគឺសំពត់របស់នារីជនជាតិ Mong បានឆ្លុះបញ្ជាំងនូវជីវភាពរស់នៅរបស់សហគ មន៍។ សំពត់របស់នារីជនជាតិ Mong មិនត្រឹមតែឆ្លើយតបនឹងតម្រូវការខាងសំភារៈប៉ុណ្ណោះទេ ថែមទាំងឆ្លើយតបនឹងតម្រូវការខាងវិចិត្រសិល្បៈទៀតផង។ ក្បូរក្បាច់ដែលបានរចនាលើសម្លៀកបំពាក់ របស់ជនជាតិ Mong សុទ្ធសឹងឆ្លុះនូវពណ៌ឆើយឆាយដែលបង្កើតឡើងសិល្បៈរចនា ក្បូរក្បាច់ លំអលើសម្លៀកបំពាក់របស់ជនជាតិ Mong ដោយប្រកបលក្ខណៈពិសេស ដោយឡែកបើប្រៀបនឹងជនជាតិដទៃ។ ក្បូរក្បាច់ជាច្រើនប្រភេទ ដូចជា ក្បូរក្បាច់ជាក់ ស្តែង ក្បូរក្បាច់រូបមនុស្ស ក្បូរក្បាច់រូបផ្លាម៉ាក់ខៃជាដើម ដោយការលាយឡំពណ៌យ៉ាង ប៉ិនប្រសពលើក្រណាត់នោះ បានឆ្លុះបញ្ជាំងនូវវិចិត្រសិល្បៈនិងបំណងប្រាថ្នាក្នុងជីវ ភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ Mong។

        ឆ្លងកាត់ពេលវេលាជាច្រើន ជនជាតិ Mong តែងមានមនសិការ រក្សាបានមុខរបរ ត្បាញចារបាប់និងរក្សាអត្តសញ្ញាណវប្បធម៌លើសម្លៀកបំពាក់របស់ខ្លួន។ នាថ្ងៃទី៣ខែ មិនាឆ្នាំ២០១៨ រដ្ឋអំណាចនិងប្រជាជនស្រុក Muong Cha ខេត្ត Dien Bien បានរៀបចំ ពិធីទទួលប័ណ្ណទទួលស្គាល់៖សិល្បៈរចនាក្បូរក្បាច់លើសម្លៀកបំពាក់ប្រពៃណីរបស់ ជនជាតិ Mong ជាបេតិកភណ្ឌអរូបីជាតិ ដែលធ្វើឲ្យសហគមន៍ជនជាតោ Mong និយា យរួមនិងជនជាតិ Mong លើទូទាំងខេត្ត Dien Bien និយាយដោយឡែកសប្បាយរីក រាយយ៉ាងក្រៃលែង។ លោក Chang A Lu អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Muong Cha ខេត្ត Dien Bien បានឲ្យដឹងថា៖

        “នេះជាព្រឹត្តិការណ៍នយោបាយ វប្បធម៌ សង្គម មានសារៈសំខាន់របស់តំបន់ តាមនោះអ្នកភូមិយើងខ្ញុំទាំងអស់គ្នាគឺសប្បាយចិត្តណាស់។ យើងខ្ញុំជឿជាក់និងមាន បំណងថា បក្សនិងរដ្ឋបន្តផ្តោតការយកចិត្តទុកដាក់ ដើម្បីបងប្អូនក្នុងភូមិ បន្តប្រតិបត្តិ ការរក្សានិងពង្រីកនូវអត្តសញ្ញាណវប្បធម៌ជាតិ។ ព្រោះថា នេះជាមោទនភាពរបស់ បងប្អូនជន ជាតិភាគតិច ជាពិសេសគឺជនជាតិ Mong លើទូទាំងខេត្ត Dien Bien តែម្តង”។

សិល្បៈកែច្នៃរចនាម៉ូតសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Mong-បេតិកភណ្ឌវប្បធម៌អរូបីជាតិ - ảnh 3

        បច្ចុប្បន្ននេះ ក្រៅពីការដេរនូវសម្លៀកបំពាក់ប្រពៃណីមក នារីជន ជាតិ Mong ថែមទាំងចេះផលិតគំនូពីក្រណាត់ចារបាប់ ត្បាញកន្សែងគ្រប់ប្រភេទ កាបុបទាន់ សម័យជាដើម ដើម្បីបម្រើភ្ញៀវទេសចរ។ ផលិតផលប្រពៃណីទាំងអស់នេះ បានប្រែ ក្លាយភូមិរបររបស់ជនរួមជាតិឲ្យក្លាយទៅជាទីមកដល់ទេសចរណ៍ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាច្រើនសន្ធឹកសន្ធាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ