សិល្បករថតរូបHuu Bao

VOVWORLD_លោក​  Nguyen Huu Bao ជាសិល្បករថតរូបដែលចំណាយពេល
​ជា​ច្រើន​ដើម្បីថតទេសភាពនិងជីវភាពរស់នៅរបស់ប្រជាជនរដ្ឋធានីហាណូយ។ រូប
ថត នានារបស់លោកបានបង្ហាញឲ្យឃើញនូវទីក្រុងមួយដែលមានទាំងភាពបុរាណ 
សុខសាន្តត្រាណនិងបរិយាកាសអ៊ូអរ។សិល្បករថតរូប Nguyen Huu Baoកើតនៅ
ក្រុងហា​ណូយហើយបានឃើញផ្ទាល់នឹងភ្នែកនូវការផ្លាស់ប្ដូរនៅតាមវិថីនិងឌឿង
ហែមនីមួយៗ។

        អាចនិយាយាបានថាហាណូយជាប្រធានបទនិងចំណាប់អារម្មណ៍ដ៏សំខាន់
ក្នុងបុព្វហេតុថតរូបរបស់សិល្បករNguyen Huu Bao។ នាពេលថតរូបម្ដងៗលោក
​ផ្ដោត​អារម្មណ៍​​យ៉ាងខ្លាំងទៅលើរូបភាពក្នុងកញ្ចក់ម៉ាស៊ីនថតរូប។ជាធម្មតាលោក
តែងតែ​យកតាមខ្លួននូវកាមេរ៉ាដើម្បីថតអ្វីៗដែលលោកសង្កេតឃើញថាមាន
ភាពរស់រវើក។លោកចាត់ទុកថារូបភាពលេចធ្លោនិងជិតស្និទបំផុតនៃរដ្ឋធានី
ហាណូយគឺទិដ្ឋភាពបឹង Ho Guom​(បឹង​សង​ដាវ)និងតាយាយចាស់ៗហាត់ប្រាណ
នាពេលព្រឹក។​រូបភាពសុខ​សាន្ត​​ត្រាណ​នៃក្រុងហាណូយគឺរូបក្រុមពលករគេង
សំរាក់​ថ្ងៃត្រង់ឬមាតាបំបៅកូន។​ក្រៅពីនោះក៏មានរូបភាពនៃទីក្រុងមួយដែល
មនុស្សម្នាមមាញឹកនឹងការងារ និងទិដ្ឋភាពវិថីនានាលិចទឹកភ្លៀង។សិល្បករ
Nguyen Huu Baoបានសំណេះសំណាលថា

 “​​​​ ខ្ញុំថតរូបហាណូយជាមួយនឹងដួងចិត្តនិងដង្ហើមរស់ខ្លួន។នាពេលចេញពី
ផ្ទះ​ម្ដងៗខ្ញុំតែងតែយកតាមម៉ាស៊ីនថតរូបព្រោះថាខ្ញុំមិនថតរូបតាមប្រធានបទ
នោះទេតែថតអ្វីទាំងអស់​​ដែលខ្ញុំមានមនោសញ្ចេតនា”។

        អស់រយៈពេល៤០ឆ្នាំប្រកបរបរថតរូបនេះសិល្បករថតរូប Nguyen Huu Bao
តែង​តែ​ជ្រើសរើសវិថីនិងមនុស្សជាប្រធានបទសំខាន់។​រូបភាពក្រុងហាណូយ​
សាមញ្ញត្រូវ​បាន​លោកថតដោយពណ៌សខ្មៅ។លោកចាត់ទុកថាវិថីនិងជញ្ជាំង
បុរាណឬអ្វីៗផ្សេង​នៅក្រុងនេះ​គឺជាចំណុចតភ្ជាប់រវាងអតីតកាលជាមួយ
បច្ចុបន្បកាលដែលធ្វើឲ្យ​អ្នក​ផង​ចាប់អារម្មណ៍និងរំភើបចិត្ត។លោកថ្លែងទៀតថា

 “​ពេលរំភើបចិត្តគឺសិល្បករថតរូបអាចមើលឃើញប្រធានបទជាច្រើន។​ខ្ញុំ
ចាត់​ទុកថាចំពោះការថតរូបនេះបញ្ហាសំខាន់បំផុតនោះគឺការរំជួលចិត្ត មិនមែន
ជាបញ្ហាសោភ័ណភាពទេ”។

សិល្បករថតរូបHuu Bao - ảnh 1
រូបភាពក្រុងហាណូយសាមញ្ញត្រូវបានលោកថតដោយពណ៌សខ្មៅ


        មនុស្សជាច្រើនមានការចាប់អារម្មណ៍ពីហាណូយគឺជាទីក្រុងស្រស់ប្រណិតនិង
បុរាណតែចំពោះសិល្បករថតរូប Nguyen Huu Baoហាណូយជាទីកន្លែងសាមញ្ញវិញ។​
តាម​កវី Nguyen Quang Thieu ជាមិត្តជិតស្និទ្ធរបស់សិល្បករថតរូប Nguyen Huu
 Baoបាន​ឲ្យ​ដឹង​ថា

  “​ លោកHuu Baoថតបានរូបភាពសុខសាន្តត្រាណបំផុត ស្ងប់ស្ងាត់បំផុតនិង
​ស្រមើ​ស្រម៉ៃបំផុត។មានតែកត្តាទាំងនេះទើបបង្កើតឡើងជារដ្ឋធានីហាណូយ។
លោកHuu Bao​បាន​បង្ហាញឲ្យយើងឃើញដួងព្រលឹងនៃក្រុងហាណូយតាមរយៈ​រូប
ភាពវិថី​ ឌឿងហែម​ផ្ទះនិងតាយាយចាស់ៗ”។

        ប្រការអស្ចារ្យនៃការថតរូបគឺវារក្សាទុកបាននូវរូបភាពមួយជារៀងរហូត។រូប
ថតនីមួយៗរបស់សិល្បករ Nguyen Huu Baoផ្ទុកនូវមនោសញ្ចេតនាមួយជាកំណត់​
ប្រចាំថ្ងៃ​ហើយអាចចែករំលែកជាមួយអ្នកដទៃបាន។ហេតុនេះហើយអាចនិយាយ
បានថារួមជាមួយបណ្ដាសិល្បករថតរូបល្បីឈ្មោះដោយរការថតរូបភាពក្រុងហា
ណូយនោះសិល្បករ Nguyen Huu Baoបានរួមចំណែកបំពេញបន្ថែមនូវរូបថតដ៏
មានតំលៃទៅក្នុង​ឃ្លាំងរូប​ថត​រដ្ឋធានីហាណូយនាបច្ចុបន្បន្នកាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ