សិល្បៈចម្លាក់ស្ថាបត្យកម្មសាលាភូមិរបស់វៀតណាម

(VOVworld)-នាចុងសតវត្សទី១៧ ជាដំណាក់កាលអភិវឌ្ឍន៍ដ៏កំពូលរបស់ សិល្បៈ
ចម្លាក់ស្ថាបត្យកម្មសាលាភូមិនៅវៀតណាម។ ក្នុងដំណាក់កាលនេះ មានសាលា
ភូមិល្បីឈ្មោះជាច្រើន ដូចជា សាលាភូមិ Chu Quyen នៅស្រុក Ba Vi ហាណូយ
សាលាភូមិ Kiền Bái នៅ Hai Phong ឬសាលាភូមិ Diem នៅ Bac Ninh។ រហូតមក
ដល់ពេលនេះ សាលាភូមិទាំងអស់នេះនៅរក្សាបានតម្លៃអំពីស្ថាបត្យកម្ម សិល្បៈ និងជាកសិណ្យសាក្ស៊ីនៃអាយុមាសសិល្បៈចម្លាក់ប្រជាប្រិយ។

សិល្បៈចម្លាក់ស្ថាបត្យកម្មសាលាភូមិរបស់វៀតណាម - ảnh 1
សាលាភូមិ Trung Luong (ខេត្ត Nam Dinh) (រូបថតៈ vovworld)

          សាលាភូមិជាទីកន្លែងសក្ការៈបូជាអ្នកតាការពារភូមិរបស់ភូមិនិមួយៗ នៅ
វៀតណាម។ អ្នកតាការពារភូមិភាគច្រើនជាវីរបុរសដែលមានគុណូបការៈកសាង
និងរក្សាប្រទេស ឬមានកន្លែងខ្លះ អ្នកតាការពារភូមិ ជាទេវតាទន្លេទេវតាភ្នំ ដែល
មានចរិតលក្ខណៈជារឿងព្រេង ដែលមានគុណបំណាច់នាំមកនូវសុខសាន្តត្រាន
ជូនប្រជាជន។ សាលាភូមិជាផ្ទះផង និងជាសក្ការៈបូជា និងជាប្រជុំរបស់ប្រជាជន
ក្នុងភូមិផង។ សាលាភូមិនិមួយៗជាសំណងស្ថាប័ត្យកម្មសាធារណៈរបស់ភូមិនិង
ជា ការឆ្លុះបញ្ជាំងសមត្ថភាពនៃសិល្បៈចម្លាក់ប្រជាប្រិនាសម័យកាលនោះ។វិចិត្រករ
Phan Cam Thuong អ្នកស្រាវជ្រាវវិចិត្រសិល្បៈវៀតណាមបុរាណ បានឲ្យដឹងថា៖

       “ហេតុអ្វីគេចាត់ទុកសិល្បៈចម្លាក់សាលាភូមិជាសិល្បៈចម្លាក់ប្រជាប្រិយ
​នោះគឺ ដោយសារសិល្បៈចម្លាក់សាលាភូមិជាមូលដ្ឋានមិនមែនជាសាសនា មិន
មែនជាការផ្តួចផ្តើម​គំនិតរបស់ព្រះបរមរាជវាំងសក្តិភូមិឡើងគឺចាប់ប្រភពពីជីវភាព
រស់នៅក្នុងភូមិ ឃុំ សុទ្ធសាធ។ ក្នុងស្ថាប័ត្យកម្មរបស់សាលាភូមិបានតុបតែង
ដោយក្បូរក្បាច់ចម្លាក់អំពីផ្កា សន្លឹកឈើរ សត្វនាគមេឃជាដើម។ទី២គឺផ្សាភ្ជាប់ ជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃដូចជាការបបាញ់​កិច្ចការវាលស្រែ សិល្បៈសាលា
ភូមិគឺនាការព័ណ៌នាអំពីទិដ្ឋភាព នៃជីវភាពរបស់នៅរបស់ប្រជាជនវៀតណាម
នាសម័យនោះ”។

        ការរូមចំណែក១ដ៏សែនសំខាន់រប​ស់សិល្បៈចម្លាក់សាលាភូមិ គឺជាការ ឆ្លុះបញ្ជាំងជីវភាពរស់នៅជាក់ស្តែងនៅជនបទវៀតណាមនាសតវត្សទី១៦ ១៧
និង ១៨។ អ្នកស្រាវជ្រាវជាច្រើននាក់បានចាត់ទុកថា ក្បូក្បាច់ចម្លាក់ក្នុងសាលា
ភូមិ ស្អាត និងស្តែងចេញច្បាស់ក្រឡែកអំពីជីវភាពរស់នៅប្រជាប្រិយសតវត្សទី
១៧។ វិចិត្រករប្រជាប្រិយបាន សម្តែងអំពីពិភព១ ក្នុងនោះមានទិដ្ឋភាពអូរអរនៃ
បុណ្យរបស់ភូមិ ស្នាមញញឹម ឬ ការជួបជុំគ្រួសារបស់ប្តីប្រពន្ធ។ល។ ទាំងអស់នេះ​ សុទ្ធតែសម្តែងបានលក្ខណៈ មនុស្សសាស្រ្ត។ វិចិត្រករ​ Phan Cam Thuong ឲ្យដឹង
ថែមទៀតថា៖

        “ក្នុងសិល្បៈចម្លាក់ព្រះពុទ្ធមានការកំណត់ថា រូបបដិមាព្រះពុទ្ធត្រូវ ធ្វើ​យ៉ាង
មេច រូបបដិមាព្រះនាងគង់សាអ៊ីមត្រូវធ្វើយ៉ាងម៉េច។ ចំពោះក្បូរក្បាច់សាលាភូមិ គឺទុកឲ្យសិប្បករចម្លាក់តាមចិត្តដោយគ្មានត្រាប់តាមបទដ្ឋានណាមួយឡើយ”។

         ជាធម្មតា ស្ថាបត្យកម្មសាលាភូមិ ច្រើនធ្វើតាមបែបក្រាលអិដ្ឋ និងមានសរសរ
ឈើក្រញូងដ៏រឹងមាំ។ ការបែងចែកល្វែងនីមួយៗពី៣ឬ៥ល្វែង ដោយអាស្រ័យទៅ លើលក្ខណៈភូមិនោះធំឬតូច មានឬក្រ ដំបូលរបស់សាលាភូមិគឺមានជំរេសទេរ ជ្រុងទាំងបូនរបស់ដំបូលសាលាភូមិមានផ្លែដាវពត់កោងយ៉ាងទន់ភ្លន់ ដូចជា
ស្លាបបក្សាបក្ស៊ីហោះ។ សាស្រ្តាចារ្យ Tran Lam Bien អ្នកជំនាញការស្រាវ ជ្រាវ
វប្បធម៌ វិចិត្រសិល្បៈប្រពៃណីវៀតណាម ឲ្យដឹងថា៖

      “លើដំបូលសាលាភូមិ បានចម្លាក់នាគ គឺជានិមិត្តរូបសម្រាប់មេឃ និងកម្លាំង
របស់លោកខាងលើ។ នៅលើផ្លែដាវមានជារូបនាគ ជានិមិត្តរូបឲ្យបញ្ញា និង
សម្រាប់​ភាពថ្កុំថ្កើង។ ​ជាទីបំផុត ក្បូក្បាច់នៅដំបូលសាលាភូមិ សុទ្ធតែជានិមិត្ត
រូបផ្សាភ្ជាប់ ជាមួយមេឃ ដី”។

សិល្បៈចម្លាក់ស្ថាបត្យកម្មសាលាភូមិរបស់វៀតណាម - ảnh 2
សាលាភូមិនៅភាគខាងជើងវៀតណាម (រូបថតៈ vovworld)

       ទោះបីជាឆ្លុះបញ្ជាំងពីជីវភាពរស់នៅជាក់ស្តែង ឬឆ្លុះបញ្ជាំងពីបំណងប្រាថ្នា របស់ប្រជាកសិករសម័យនោះក្តី ប៉ុន្តែ វណ្ណកម្មចម្លាក់តុបតែងក្នុងសាលាភូមិ
នីមួយ​ៗ នៅតែពោពេញទៅដោយលក្ខណៈប្រជាប្រិយ។ ជាងចម្លាក់មិនធ្វើតាម
គំរូស្រាប់ទេ គឺ ធ្វើតាមអ្វីដែលគេទទួលយកបានពីជីវភាពរស់នៅក្នុងសង្គម។
សិល្បៈចម្លាក់សាលាភូមិ បានបង្ហាញជីវភាពរស់នៅសង្គម ដោយផ្សារភ្ជាប់
ជាមួយសិល្បៈចម្លាក់ប្រជាប្រិយ​ដោយហេតុនេះ បង្កើតឡើងលក្ខណៈវិសេស
វិសាលខុសដោយឡែកជាមួយសិល្បៈ សាសនា នាសម័យកាលនោះនឹងជា
ដង្ហើមនៃជីវភាពរស់នៅចូលក្នុងវណ្ណៈកម្មសល្បៈ ចម្លាក់តាមបែបធម្មជាតិ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ