សិល្បៈផ្សព្វផ្សាយសេចក្ដីស្នេហាសមុទ្រកោះ
Le Hoa-Lan Anh -  
(VOVWORLD) /  
VOVWORLD_កោះ និងសមុទ្រគឺជាប្រធានបទដ៏ធំធេងសំរាប់មជ្ឈដ្ឋានអ្នក
អក្សរសាស្រ្តនិងសិល្បករសិល្បការិនីបង្កើតវណ្ណកម្ម។ សេចក្ដីស្នេហាកោះសមុទ្រគឺជា
ប្រភពចាប់អារម្មណ៍សំរាប់អ្នកអក្សរសាស្រ្តនិងសិល្បករសិល្បការិនីនៅតាមសមាគម
អក្សរសាស្រ្តសិល្បៈតំបន់ដីសណ្ដទន្លេ Cuu Long ភូមិភាគខាងត្បូងវៀតណាមសំដែង
នូវមនោសញ្ចេតនាតាមរយៈស្នាដៃរបស់ខ្លួន។
ក្នុងរយៈពេលដើមឆ្នាំ២០១៦នេះ តន្រ្តីករ Do Lapនៅខេត្ត Hau Giang ទើបនឹង
បញ្ចប់ការធ្វើដំណើរឆ្លងប្រទេសវៀតណាមក្នុងគោលបំណងតភ្ជាប់មនោសញ្ចេតនា
និងសេចក្ដីស្នេហាកោះសមុទ្ររបស់ប្រជាជនក្នុងទូទាំងប្រទេស។ ការធ្វើដំណើរនេះ
ត្រូវបានអនុវត្តដោយជិះម៉ូតូអស់រយៈពេលមួយឆ្នាំហើយតន្រ្តីករ Do Lapប្រមូលផ្ដុំ
បាននូវហត្ថលេខារបស់មនុស្សចំនួន៥ហ្មឺន៤ពាន់នាក់ដែលបង្ហាញពីសេចក្ដីស្នេហា
របស់ខ្លួនចំពោះកោះសមុទ្រនៃមាតុប្រទេស។ លោក Do Lap បានរៀបរាប់ថា
“ ការជួយជ្រោមជ្រែងយ៉ាងក្លៀវក្លារបស់ជនរួមជាតិក៏ដូចជាសិស្សានុសិស្សបានធ្វើ
ឲ្យខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង។ មនុស្សគ្រប់រូបសរសេរអំពីទឹកដី ប្រជាជននិងសេចក្ដី
ស្នេហាជាតិយ៉ាងច្បាស់លាស់។ ក្នុងនោះមានទាំងការសំដែងចំណាប់អារម្មណ៍របស់បង
ប្អូនកងទ័ពការពារព្រំដែននៅខេត្ត Dien Bien ភាគខាងជើងវៀតណាមកាលពីថ្ងៃទី
២៣ ខែមិថុនាឆ្នាំ២០១៥ ដែលថា: យើងខ្ញុំជាកម្មាភិបាលយុទ្ធជននៅប៉ុស្តការពារ
ព្រំដែន A Ba Chai ខេត្ត Dien Bien សូមជូនកម្មាភិបាលនិងយុទ្ធជនដែលកំពុង
បំពេញភារកិច្ចការពារដែនសមុទ្រកោះឲ្យជានិច្ចកាលមានសុខភាពល្អបរិបូ រក្សារឹង
មាំនូវការជឿទុកចិត្តលើបក្សនិងដីគោក។ ប្រជាជាតិទាំងមូលជានិច្ចកាលឆ្ពោះទៅ
បងប្អូន”។
សាមាគមអក្សរសាស្រ្តសិល្បៈខេត្ត Kien Giang តែងតែរៀបចំការប្រលងតែង
បទចំរៀងអំពីប្រធានបទ” យុទ្ធជនការពារព្រំដែននិងដែនសមុទ្រកោះខេត្ត Kien
Giang”។ ការប្រលងទាំងនេះត្រូវបានផ្សព្វផ្សាយដ៏ទូលំទូលាយ ហើយទទួលបានការ
ជួយជ្រោមជ្រែងយ៉ាងខ្លាំងពីសំណាក់អ្នកនិពន្ធក្នុងខេត្ត។ វណ្ណកម្មចូលរួមការ
ប្រលងសុទ្ធតែច្បាមជាប់លើការកោតសសើរកងទ័ពការពារព្រំដែន និងសម្រស់ស្រស់
ស្អាតនៃកោះសមុទ្រខេត្ត Kien Giang។ បទចំរៀងខ្លះស្ដីពីមនោសញ្ចេតនានៅ
សមរភូមិក្រោយភក្ដីស្នេហ៍ របស់នារីនៅសមរភូមិក្រោយចំពោះកងទ័ពការពារ
ព្រំដែននៅនាយកោះសមុទ្រឆ្ងាយ។ តាមតន្រ្តីករ Duong Minh Duc អនុប្រធាន
អចិន្រ្តៃសមាគមអក្សរសាស្រ្តសិល្បៈខេត្ត Kien Giang បានឲ្យដឹងថា បទចំរៀងជា
ច្រើនពីការប្រលងទាំងនេះត្រូវបានចាក់ផ្សាយលើរលកវិទ្យុផ្សាយសំលេងនិង
ទូរទស្សន៍ក្នុងគោលបំណងផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់មហាជន។តន្រ្តីករ
Duong Minh Ducបានថ្លែងយ៉ាងដូច្នេះថា
“ ការប្រលងតែងបទចំរៀងស្ដីពីប្រធានបទព្រំដែនសមុទ្រកោះនិងការការពារ
ព្រំដែននេះត្រូវបានបងប្អូនអ្នកអក្សរសាស្រ្តនិងសិល្បករសិល្បការិនីក្នុងទូទាំង៦៤
ខេត្តក្រុងជួយជ្រោមជ្រែងយ៉ាងក្លៀវក្លា។ប្រជាជនវាយតំលៃខ្ពស់ចំពោះសកម្មភាព
នេះ។ យើងខ្ញុំបន្តបោះពុម្ភជាសៀវភៅនិង ថាស CD ដើម្បីរួមចំណែកអនុវត្តភារ
កិច្ចឃោសនាអំពីព្រំដែនសមុទ្រកោះ”។
|
តាមរយៈស្នាដៃនានារបស់អ្នកអក្សរសាស្រ្តនិងសិល្បករសិល្បការិនីសេចក្ដីស្នេហាសមុទ្រកោះត្រូវបានពង្រីក រួមចំណែកលើកកំពស់មនសិកា និងការទទួលខុសត្រូវរបស់ពលរដ្ឋវៀតណាមគ្រប់រូបចំពោះសមុទ្រនិងកោះដ៏ពិសិដ្ឋនៃប្រទេសជាតិ |
ថ្មីៗនេះនៅពិពណ៌វិចិត្រកម្មក្រុង Can Tho និងការតាំងពិពណ៌ថតរូបសិល្បៈរ
បស់តំបន់ទាំង៣គឺខេត្ត An Giang ខេត្តCan Tho និងក្រុងហូជិមិញ មានវណ្ណកម្ម
ជាច្រើនស្ដីពីប្រធានបទកោះសមុទ្រ។ តាមវិចិត្រករ Nguyen Qui Thuan ជាម្ចាស់
គំនូរ”ផ្កាសមុទ្រ”បានចែករំលែកថា
“ នេះជាវណ្ណកម្មស្ដីពីកងទ័ពជើងទឹកនៅលើនាវាត្រៀមខ្លួនជួយសង្គ្រោះជន
រងគ្រោះលើសមុ្រទ។ខ្ញុំបានទៅកាន់មូលដ្ឋានទ័ពជើងទឹកលេខ៥ហើយឃើញជាក់
នឹងភ្នែកនូវការងារហ្វឹកហាត់ជួយសង្គ្រោះលើសមុទ្រព្រមទាំងត្រៀមខ្លួនជានិច្ច
ប្រយុទ្ធការពារដែនសមុទ្ររបស់ប្រទេសជាតិ”។
តាមរយៈស្នាដៃនានារបស់អ្នកអក្សរសាស្រ្តនិងសិល្បករសិល្បការិនីសេចក្ដី
ស្នេហាសមុទ្រកោះត្រូវបានពង្រីក រួមចំណែកលើកកំពស់មនសិកា និងការទទួល
ខុសត្រូវរបស់ពលរដ្ឋវៀតណាមគ្រប់រូបចំពោះសមុទ្រនិងកោះដ៏ពិសិដ្ឋនៃប្រទេស
ជាតិ៕
Le Hoa-Lan Anh
-VOVWORLD