សិល្បៈសហគមន៍នៅ Festival Hue ២០១៤

សិល្បៈសហគមន៍នៅ Festival Hue ២០១៤ - ảnh 1
សិល្បៈសហគមន៍នៅ Festival Hue ២០១៤ (huetravel.com.vn)

        Vovworld- ចាប់ពីថ្ងៃទី១៣ដល់១៩មេសា រាត្រីណាក៏ដោយ ដំបន់សួនឧទ្យា
Tu Tuong សួនឧទ្យាទី៣កុម្ភៈ សួនឧទ្យា Nguyen Van Troi ជាដើម ជានិច្ចកាល
ផុលផុស​ជា​មួយភ្លើងចង្កៀនគ្រប់ព័រ ស្នូរទះដៃគាំទ្ររបស់ទស្សនិកជនជាច្រើន
កុះករ។​ ក្នុង​ពេលកម្មវិធីមិនទាន់ចាប់ផ្ដើម ទស្សនិកជនរាប់រយនាក់បានឈរជុំវិញ
ចក្រល្ខោន​ដែលបានកសាងនៅកន្លែងនេះទន្ទឹងរងចាំទស្សនាការសម្ដែងដ៏
ពិសេស។ បង​ស្រី Phan Cuc Hoa ឆ្ងាយពីកន្លែងបុណ្យ១០គីឡូម៉ែត្រ នាពេលយប់
រួមជាមួយ​គ្រួសារមកទស្សនាកម្មវិធីនៅសួនឧទ្យានទី៣កុម្ភៈ សួន Tu Tuong បាន
ឲ្យដឹង​ថា៖

         “ប៉ុន្មានឆ្នាំទើបមានម្ដងដូច្នេះខ្ញុំចង់ទៅទស្សនា។ យប់នេះខ្ញុំនាំចៅទៅ​ទស្សនា ឃើញគេរាំស្អាតណាស់។ បណ្ដាសិល្បករសិល្បការិនីសម្ដែងនៅទីនេះ ទីនោះ ច្រើន
ណាស់។​​ ខ្ញុំចូលចិត្តទស្សនានៅចក្រល្ខោនតូចដូច្នេះ ឃើញច្បាស់​ជាង។”

          បណ្ដាចក្រល្ខោនត្រូវបានរៀបចំនៅដំបន់សាធារណៈ បង្កឱកាសសំរាប់​ភ្ញៀវ​ទេសចរណ៍និងប្រជាជនកំសាន្តបណ្ដារបាំវិសេសវិសាលនិងតូរតន្ត្រីដោយ​ឡែក
របស់ក្រុមសិល្បៈមកពីប្រទេសជាច្រើនលើពិភពលោក។ មកពីស្រ៊ីឡង់ការ ក្រុម
សិល្បៈ Ranranga បានសម្ដែងរបាំ Ves ដ៏វិសេសវិសាលបង្ហាញនូវជំនឿ​របស់​មនុស្សស៊្រីឡង់ការអំពីបំណងមិត្តភាពសុខសាន្តត្រាណ។​ បណ្ដាបទ​ចម្រៀង​
ប្រពៃណីផុលផុសរបស់ Columbia ដោយក្រុមសិល្បៈ Rio en Caribe ដូច​ជានាំ
ទស្សនិកជនមកនឹងដំបន់ដីរបស់គេ។ មិត្ត Tran Thi Ly Ly និស្សិត​មហាវិទ្យាល័យ
ករុកោសល Hue បានឲ្យដឹងថា៖

         “ខ្ញុំអាចឃើញទាន់ភ្នែកបណ្ដាការសម្ដែងដ៏រស់រវើកនៅតាមដងវិថីជំនួសឲ្យ
ទស្សនាតាមទូរទស្សន៍។​ មុននេះខ្ញុំទើបបានអានតាមរយៈសៀវភៅកាសែត ឥឡូវ​នេះបានស្គាល់ជាច្រើនបានជួបប្រាស្រ័យសំណេះសំណាលជាមួយ​សិល្បករ
សិល្បការិនីបរទេស។”

         សិល្បករ Greta Kelly សមាជិកក្រុមតូតន្ត្រី Deep Blue មកពីអូស្ត្រាលីបាន​ចែក​រំលែកអារម្មណ៍ក្នុងពេលជាលើកដំបូងចូលរួម Festival Hue ថា៖

         “ក្នុងការសម្ដែងលើកនេះ ខ្ញុំអាចឃើញថា ទស្សនិកជនវៀតណាមបង្ហាញ​នូវមនោសញ្ចេតនារបស់គេ។ គេទះដៃ កក់ក្តៅនិងបង្ហាញការចាប់អារម្មណ៍​តូរតន្ត្រី
ដ៏ច្បាស់លាស់។​ យើងខ្ញុំមកទីនេះសម្ដែងលើស្មៅ ជុំវិញគឺដើមឈើនិង​អាគ៌ាបុរាណ
ជាច្រើន។ ប្រការនោះពិសេសណាស់។”

          Festival Hue ២០១៤ជា Festival លើកទី២មានកម្មវិធីពិធីបុណ្យតាមដងវិថី។ ឆ្នាំ
នេះ បណ្ដាក្រុមដង្ហែក្បួនរបស់ប្រទេសអាស៊ីបូព៌ានិងអាមេរិកឡាទិនក៏ដូចជា​សិល្បករ
សិល្បការិនីបែលហ្សីក ក្រុមតូតន្ត្រីផែងឡង់បានរួមចំណែកធ្វើឲ្យ​វិថី​សំខាន់ៗនៅ
ឆ្នេរខាងជើងនិងឆ្នេរខាងត្បូងស្ពាន Trang Tien កាន់តែផុលផុស។

         លោក Manfled ភ្ញៀវទេសចរណ៍អាល្លឺម៉ង់ ទាញវ៉ាលីផង​សម្របខ្លួនក្នុង​ចរន្ត​មនុស្សមកទស្សនាពិធីបុណ្យតាមដងវិថីបានឲ្យដឹងថា៖

“ខ្ញុំទើបនឹងមកដល់ Hue មុននេះតែ១ម៉ោងប៉ុណ្ណោះទេ។ ឈុតសម្ដែង​កន្លង​ទៅពិសេស
ណាស់។ សប្បាយណាស់ក្នុងពេលបានឃើញសិល្បករសិល្បការិនី​បែលហ្សីកសម្ដែង
តាមដងវិថីដូច្នេះ។”

         រួមជាមួយនោះគណៈចាត់តាំង Festival Hue ២០១៤ បាននាំក្រុមសិល្បៈ​ក្នុង​
ប្រទេស​និងអន្តរជាតិមកភូមិជនបទសម្ដែងបំរើឲ្យប្រជាជន Phu Vang, Phu Loc រឺនៅ
ដំបន់ព្រៃភ្នំ Nam Dong, A Luoi ទៀតផង។

         រួមជាមួយពិធីបិទបញ្ចប់ Festival Hue ២០១៤ បណ្ដាសកម្មភាពសម្ដែង​សិល្បៈ​សហគមន៍បានបញ្ចប់ជាមួយកម្មវិធីជាង១០០បំរើមហាជននិងភ្ញៀវ​ទេសចរណ៍​នៅ​បណ្ដាកន្លែងខាងក្រៅដំបន់មជ្ឈមណ្ឌលពិធីបុណ្យក្នុងបរមរាជ​វាំង Hue។ បណ្ដាឈុត​សម្ដែងគួរឲ្យចាប់អារម្មណ៍រួមជាមួយភាពជិតស្និទ្ធរាក់ទាក់​របស់មនុស្សចូលរួមពិធី​បុណ្យបានបន្សល់ទុកនូវអនុស្សាវរីយ៍ស្អាតក្នុងទឹកចិត្តប្រជាជន Hue ផ្ញៀវទេសចរណ៍​ក៏ដូចជាសិល្បករសិល្បការិនីចូលរួម Festival Hue ២០១៤។ ជនគ្រប់រូបបានរងចាំ
Festival ថ្មីជាមួយប្រការ​វិសេសវិសាល​និង​ចំឡែកទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ