សាលាភូមិវៀតណាម

        VOVWORLD_រូបភាពបណ្ដាសាលាភូមិនៅប្រទេសវៀតណាមចំនួន
១០០ផ្ទាំងកំពុងត្រូវបានតាំងបង្ហាញនៅរដ្ឋធានីហាណូយ។ ការតាំងពិព័ណ៌
ក្រោមប្រធានបទ “សាលាភូមិវៀតណាមជាមួយបញ្ហាប្រឈម”នេះគឺសំដៅ
លើកតំកើងស្ថាបត្យកម្មនិងសិល្បចំលាក់របស់បណ្ដាសិប្បកររួមទាំងសោ
ភ័ណ្ណភាពនៃសាលាភូមិល្បីឈ្មោះទាំងឡាយទៀតផង។ពិព័ណ៌នេះប្រៀប
ដូចជាការក្រើនរំលឹកអំពីបំរែបំរួលនិងការខូចខាតរបស់សាលាភូមិនៅតាម
គ្រប់តំបន់នាបច្ចុប្បន្ន។

        មកទស្សនាពិព័ណ៌នេះទស្សនិកជនសុទ្ធតែភ្ញាក់ផ្អើលចំពោះសោភ័ណ្ណ
ភាពនៃរបៀបស្ថាបត្យកម្មនិងរូបចំលាក់ដ៏ល្អប្រណិតពីជំនាន់ដូនតានៅលើ
សាលាភូមិនានាដែលមានអាយុកាលតាំងពី៦០០ឆ្នាំមុនមក។ នោះគឺរូបចំ
លាក់សត្វនាគទេវតាឬអំពីទិដ្ឋភាពជីវភាពរស់នៅរបស់ប្រជាកសិករកាលពី
មុនដូចជាការបោកចំបាប់និងការសារសងរវាងកំឡោះនឹងក្រមុំ។ លោក
Nguyen Ky ជាអ្នកស្រាវជ្រាវអំពី​កេរ៌្តមរតកស្ថាបត្យកម្មប្រពៃណីបានឲ្យដឹង
ថាបុព្វបុរសជនជាតិវៀណាមបានបន្សល់ទុកមកជូនជំនាន់ក្រោយនូវភាព
ប្រពៃបំផុតអំពីស្ថាបត្យកម្មសំណង់នៅតាមសាលាភូមិវត្តអារ៉ាមប្រាសាទ
និងសិលាចារឹកនានា។ នោះជាកេរ៌្តមរតករូបីយមានអាយុកាលរាប់រយឆ្នាំ
ដោយមិនងាយជួសជុលនិងស្ដារឡើងវិញបានឡើយ។

 ខ្ញុំគិតថាស្ថាបត្យកម្មនៅតាមសាលាភូមិនិងវត្តអារ៉ាមនិយាយរួមនិង
នៅតាមសាលាភូមិដែលបានកសាងឡើងតាំងពីសតវត្សទី១៥មកនេះគឺ
សុទ្ធតែបង្ហាញឲ្យឃើញនូវការឆ្នៃប្រឌិតនិងបាតដៃយ៉ាងប៉ិនប្រសពរបស់
បុព្វបុរស។ ជីវភាពរស់នៅរបស់ប្រជាកសិករបានចារឹកលើធ្នឹមសាលាភូមិ
នោះធ្វើឲ្យអ្នកផងពុំមានការចាប់អារម្មណ៍ធអំពីអំណាចនៃទេវាធិបតេយ្យ
ក្នុងសាលាភូមិឡើយ។

        ទោះបីជាពិព័ណ៌នេះឧទេ្ទសនាមអំពីភាពប្រពៃនៃស្ថាបត្យកម្មចំលាក់
នៅតាមសាលាភូមិមួយចំនួនដូចជាសាលាភូមិTay Dang Chu Quyen Huong
 Canh និង​Dong Kyតែបុណ្ណោះក្ដីតែវាបានបង្ហាញច្បាស់នូវតំលៃវប្បធម៌
ប្រពៃណី​ដោយ​ជំនាន់​មុនៗបន្សល់ទុកមកលើសំណង់ទាំងនេះ។ ហើយក៏
ដោយសារមុខងារជាកន្លែងគោរពបូជាអ្នកតាកាពារភូមិផងនិងជាទីជួបជុំ
នៃប្រជាពលរដ្ឋផងបានជាក្នុងអារម្មណ៍ជនជាតិវៀតណាមសាលាភូមិមាន
លក្ខណៈពិសិដ្ឋផងជិតស្និតផង។ លោកNguyen Duc Binhជាប្រធានក្រុម
សាលាភូមិVietបានឲ្យដឹងថា

        “តាំងពីមុនមកសាលាភូមិជាសំណង់ស្ថាបត្យកម្មត្រូវបានកសាងឡើង
ដោយសារបាតដៃរបស់សហគមន៍ភូមិឃុំនេះឯង។ នៅក្នុងពិព័ណ៌នេះយើង
ខ្ញុំចង់និយាយដល់បញ្ហាកេរ៌្តតំណែលសំភារៈនៃសាលាភូមិកំពុងធ្លាក់ទៅក្នុង
ស្ថានភាពត្រូវគេបំភ្លេច។ម៉្យាងទៀកចង់សង្កត់ធ្ងន់ដល់លំហវប្បធម៌ទំនៀម
ទំលាប់របស់អ្នកភូមិហើយចង់ស្តារសាលាភូមិឲ្យវិលមកភាពដើមគឺជា
កន្លែងជីវភាពនៃសហគមន៏ឡើងវិញ”។

          ឥឡូវនេះមុខមាត់នៃភូមិឃុំប្រកបរបរកសិកម្មជាប្រពៃណីមានការប្រែ
ប្រួល ខ្លាំងដោយសារដំណើរនគរភាវូបនីយកម្មទំនើបភាវូបនីយកម្មកំពុង
ប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស។ហើយសាលាភូមិក៏បន្ថយនូវតូនាទីនិងមុខងារ
របស់វាដែរ។ទោះជាយ៉ាងណាក៏ដោយសាលាភូមិនៅតែគង់វង្សក្នុងលក្ខណៈ
ជាកេរ៌្តមរតកដោយបុព្វបុរស់បន្សល់ទុកមកហើយក្លាយទៅជាកន្លែងទស្សនា
ស្វែងយល់វប្បធម៌។ទីនេះប្រៀបដូចជាសៀវភៅមួយក្បាលស្ដីពីទិដ្ឋភាពភូមិ
ឃុំនាសម័យសក្ដិភូមិដែលក្នុងនោះមានទាំងជីវភាពរស់នៅទាំងប្រវតិ្តសាស្រ្ត
រូបចំលាក់និងស្ថាបត្យកម្មទៀតផង។នាសព្វថ្ងៃនេះសាលាភូមិមួយចំនួនត្រូវ
ខូចខាតនិងបាត់រូបភាពដើមដោយសារពេលវេលានិងការជៈឥទ្ធិពលនៃ
អាកាសធាតុ។ ខ្លះទៀតរងការខូចខាតដោយសារមនុស្សឬបាត់ភាពដើម
ដោយការជួសជុលមិនត្រឹមត្រូវ។ប៉ុន្តែជារួមសាលាភូមិនៅតែគង់វង់ដដែល
ហើយគ្មានពេលណាសាបសូន្យឡើយ។លោកNguyen Ky អ្នកស្រាវ​ជ្រាវ​
អំពីកេរ៌្តមរតកស្ថាបត្យកម្មប្រពៃណីបានបន្តទៀតថា

 ”មាតាបិតាថាភូមិគង់វង្សគឺទឹកដីគង់វង្ស។ភូមិបាត់គឺទឹកដីបាត់។ ក្នុង
នោះសាលាភូមិនិងវត្តគឺជាព្រលឹងនៃភូមិ។ ដូច្នេះភូមិគង់វង់គឺសាលាភូមិ
និងវត្តក៏គង់វង្សដែរ។ នៅកន្លែងខ្លះការជួសជុលសាលាភូមិនិងវត្តជួបបញ្ហា
បច្ចេកទេសម៉ែនប៉ុនែ្តខ្ញុំនៅតែជឿជាក់លើការគង់វង់នៃសាលាភូមិនិង
វប្បធម៌ភូមិឃុំ”។

        នៅពេលប្រជាជនមានមនសិកាថែរក្សាកេរ៌្តតំណែលគឺសាលាភូមិ
និយាយដោយឡែកនិងវប្បធម៌ជាតិនិយាយរួមនឹងត្រូវបានអភិរក្សនិង
អភិវឌ្ឍន៍។រឿងរ៉ាវស្ដីពីការគង់វង្សនិងបាត់បង់នៃសាលាភូមិពេលនេះ
នឹងដក់ជាប់ក្នុងអារម្មណ៍ជនវៀតណាមដែលមានការទទួលខុសត្រូវជា
មួយកេរ៌្តតំណែលពីជំនាន់ដូនតាបន្សល់ទុកមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ