ស្វែងយល់អំពីលក្ខណៈវប្បធម៌ព្រលឹងរបស់អ្នកនេសាទតំបន់សមុទ្រវៀតណាម

(VOVworld)ជាប្រទេសលាតសន្ធឹងតាមបណ្តោយមាត់ សមុទ្រប៉ាស៊ីហ្វិក ប្រវៃង
ជាង៣២០០គីឡូម៉ត្រ​ ប្រវត្តិសាស្រ្តរបស់វៀតណាមជានិច្ចកាលផ្សាភ្ជាប់ជាមួយ
នឹងសមុទ្រ។ ជីវភាពរស់នៅរបស់ប្រជានេសាទ ជានិច្ចកាលផ្សារភ្ជាប់ជាមួយដំ
ណើរទៅនេសាទត្រីលើសមុទ្រ ប្រឈមមុខនឹងរលកខ្យល់ធំៗ ដូច្នេះ នៅក្នុង​អារម្មណ៌របស់ប្រជាជនមានជំនឿ ទៅលើព្រះអាទិទេពតាមថែទាំរក្សាពួកគេឲ្យ
ជួបតែភ័ព្វសំណាងក្នុងជីវភាពរស់នៅប្រចំាថ្ងៃ។ ឆ្លងកាត់ពេលវេលា ជំនឿនោះ
បានក្លាយទៅជាជំនឿធ្វើសក្ការៈបូជាទេវតាសមុទ្រ និងក្លាយទៅជាលក្ខណៈ វប្បធម៌ព្រលឹងរបស់ប្រជានេសាទនៅបណ្តាភូមិឆ្នេសមុទ្រ។

ស្វែងយល់អំពីលក្ខណៈវប្បធម៌ព្រលឹងរបស់អ្នកនេសាទតំបន់សមុទ្រវៀតណាម - ảnh 1
ទីសក្ការៈបូជាត្រីបាឡែន១ (រូបថតៈ Internet)

        និយាយដល់វប្បធម៌ព្រលឹងរបស់អ្នកនេសាទនៅភូមិឆ្នេរសមុទ្រ វៀតណាម មិនអាចមិននិយាយដល់ជំនឿធ្វើសក្ការៈបូជាត្រីបាឡែន(ត្រីដំរី)។ តាំងពី
យូរយាណាស់មកហើយ ត្រីបាឡែនត្រូវបានអ្នកនេសាទនៅឆ្នេសមុទ្រគោរព
បូជាដូចជាទេវតា១អង្គនៅសមុទ្រខាងកើត។រឿងព្រេងដំណាលថាមានម្តង
ព្រះពុទ្ធធ្វើដំណើរឆ្លងកាត់តំបន់សមុទ្រ ឃើញប្រជានេសាទទទួលរង ខ្យល់ ព្យុះធំៗ១ដែលបោកបកលិចនាវាទាំងអស់។ ព្រះពុទ្ធមានព្រះទ័យមេត្តាធម៌យក
អាវធំក្រវេងទៅលើសមុទ្រក្លាយទៅជាហ្វូងត្រីដំរីជួយសង្រ្គោះ ប្រជាជនរងគ្រោះ
រួចផុតពីខ្យល់ព្យុះ។ តាំងពីពេលនោះ ត្រីដំរីត្រូវបានប្រជាជន គោរពបូជានិងត្រូវ
បានចាត់ទុកជាទេវតាសមុទ្រ។ ដោយហេតុនេះ ទម្លាប់ធ្វើសក្ការៈបូជាត្រីបាឡែន
ត្រូវបានបង្កើតឡើង។ ទំនៀមទម្លាប់សែនព្រេន ត្រូវបានចាត់ទុកជាបេតិកភ័ណ្ឌ
វប្បធម៌សមុទ្ររបស់ប្រជាជនវៀតណាម ទីនោះមានជំនឿព្រលឹងទៅលើសមុទ្រ
ដោយមានការផ្គុំមករវាងធម្មជាតិ និងមនុស្ស និងនោះនៅអះអាងពីអធិបតេយ្យ
ភាពនេសាទត្រីលើសមុទ្ររបស់ប្រជានេសាទវៀតណាមទៀតផង។ អ្នកស្រាវ
ជ្រាវវប្បធម៌ សាស្ត្រាចារ្យ បណ្ឌិត Tran Ngoc Them ឲ្យដឹងថា៖

        “ជំនឿសែនព្រេនត្រីបាឡែនគឺមានលក្ខណៈទូទៅចំពោះប្រជាជនឆ្នេរ
សមុទ្រវៀតណាម ពិសេសចំពោះភូមិឆ្នេរសមុទ្រពីខេត្ត Thanh Hoa រហូត
មកដល់ភាគខាងត្បូង។ ទំនៀមទម្លាប់នេះ គ្រាន់តែប្រព្រឹត្តទៅនៅតំបន់
មានត្រីដំរីរស់នៅនិងតំបន់អ្នកនេសាទប្រកបរបរប៉ុណ្ណោះ”។

        សព្វថ្ងៃទំនៀមទម្លាប់សែនព្រេនត្រីបាឡែននិងពិធីបុណ្យដង្ហែលោកតា មានវត្តមាននៅភូមិនេសាទឆ្នេសមុទ្រស្ទើតែទាំងអស់ ពីតំបន់ភាគកណ្តាល ដល់
ភាគខាងត្បូង។ នោះជាពិធីបុណ្យមានចរឹតលក្ខណៈអត្តសញ្ញាណជាតិ និងពោ
ពេញទៅដោយលក្ខណៈវប្បធម៌ភូមិភាគនិមួយៗ។ ចំណុចលេចធ្លោក្នុងពិធីបុណ្យ
គឺ រូបត្រីបាឡែនដាក់លើនាវាផ្កាត្រូវបានក្រុមអ្នកភូមិដង្ហែមកទីស្ការៈបូជានៅមុខ
ខ្លោងទ្វាភូមិ។ ពិធីទាំងនេះមានអត្ថន័យដឹងគុណនិងឧទិ្ទសបួងសួង។ អ្នកស្រាវ
ជ្រាវវប្បធម៌ បណ្ឌិត Huynh Quoc Thang ចាត់ទុកថា៖

        “ប្រការសំខាន់បំផុតគឺគេរំលឹកគុណ និងបង្កើតទំនាក់ទំនងតបស្នង
សងគុណ​ចំពោះសត្វលោក ពិសេសគឺត្រីដំរី និងបង្កប់ទៅដោយអត្ថន័យ
គឺការដឹងគុណចំពោះ សមុទ្រដ៏ធំល្វឹងល្វើយដែលបានចិញ្ចឹមមនុស្សលោក
។ ម្យ៉ាងទៀត គឺបួងសួងសូមឲ្យនេសាទបានផលត្រី ធ្វើពិធីបុណ្យនេះនិង ដើម្បីរំលឹកវិញ្ញក័្ខន្ធដល់ជនដែនបាត់ខ្លួននៅសមុទ្រផងដែរ”។

        ពិធីមួយដែលមិនអាចខ្វះក្នុងពិធីដង្ហែមច្ឆា នោះគឺច្រៀង “Bả trạo”។​ច្រៀង
Bả Trạo ជារបៀបសំដែងដោយច្រៀងផងនិងរំាផង ដែលបង្ហាញ ពីដំណើរចេញ
ទៅសមុទ្រ ទប់ទល់ជាមួយខ្យល់ព្យុះ ជួបរលកសុខសាន្ត សមុទ្រស្ងប់ស្ងាត់ រឺបង់
សណ្ណាញ់ នេសាទជាដើម។

        នាបច្ចុបន្បន្ន បើធ្វើដំណើរតាមឆ្នេរសមុទ្រវៀតណាម ស្ទើតែទាំងអស់ ភូមិ នេសាទសុទ្ធតែមានព្រះវិហារ ទីសក្ការៈបូជាសែនព្រេនត្រីបាឡែន និង ទេវតា
សមុទ្រ។ មុនពេលចេញដំណើរ បុរសៗមកដល់ទីស្ការៈបូជានេះដើម្បីដុតធុប
បួងសួង​ទេវតាតាមជួយថែរក្សាសូមឲ្យជួបតែសេចក្តីសុខ និងពេលរសៀល អ្នក ម្តាយនិងប្រពន្ធក្នុងភូមិ ក៏មកទីស្ការៈបូជានេះ ដើម្បីដុតធុប សូមឲ្យប្តី​និងកូន បានត្រឡប់មកវិញប្រកបដោយសុវត្ថិភាពនិងទទួលបានផលត្រីច្រើន។​ តាមរយៈ
ពេលវេលា ទំនៀមទម្លាប់ទាំងនោះ នៅតែបានរក្សា រួមចំណែកអភិរក្សលក្ខណៈ
វប្បធម៌ព្រលឹងតំបន់ឆ្នេរសមុទ្រ ដែនជាតម្លៃវប្បធម៌ប្រពៃណីវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ