សៀវភៅចំពោះមជ្ឈដ្ឋានជនវ័យក្មេងរដ្ឋធានី

សៀវភៅចំពោះមជ្ឈដ្ឋានជនវ័យក្មេងរដ្ឋធានី - ảnh 1
សៀវភៅចំពោះមជ្ឈដ្ឋានជនវ័យក្មេងរដ្ឋធានី (VOV)


        Vovworld-បុណ្យសៀវភៅហាណូយឆ្នាំ២០១៤ដោយប្រធានបទ ហាណូយ-
ទីក្រុងដើម្បីសន្តិភាព បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦កញ្ញាដល់​ថ្ងៃទី​២តុលានៅ
មណ្ឌលកេរ៌្តដំណែលបរមរាជវាំងថាំងឡុង។ បុណ្យសៀវភៅទទួលបានជោគជ័យ
ដោយមានការចូលរួម​របស់គ្រឹះស្ថានបោះពុម្ភផ្សាយចំនួន៤៥ដោយមានស្តង់
ទំនិញជាង១០០និងសៀវភៅគ្រប់ប្រភេទប្រមាណ១ម៉ឺនក្បាល និងមិត្តអ្នកអាន
រាប់ម៉ឺននាក់​មក​ទស្សនានិងទិញសៀវភៅ។ Dao Thanh Tung និស្សិតមហាវិទ្យាល័យ
ធារា​សាស្ត្របានចាត់ទុកថា៖

        “ខ្ញុំបានអានសៀវភៅជាច្រើនក្នុងពេលទំនេរ។ ខ្ញុំខំប្រឹងប្រែងលៃទុកពេល
​វេលាប្រមាណ៣០នាទីក្នុងមួយថ្ងៃដើម្បីអានសៀវភៅ។ ខ្ញុំចូលចិត្តអានសៀវភៅ
ស្ដីពីបទពិសោធន៍ការជោគជ័យសក្ដានុភាពរបស់មនុស្សនិងសេចក្តីស្នេហា។ ហេតុ
នេះហើយបុណញយសៀវភៅនេះមានប្រយោជន៍​ណាស់​គួរតែបានរៀបចំច្រើន
លើកក្នុងមួយឆ្នាំ។”

        ចែករំលែកយោបល់នេះ មិត្ត Le Thanh Huong និស្សិតមហាវិទ្យាល័យ​ពាណិជ្ជកម្ម
​ក្រៅប្រទេសបានចាត់ទុកថា ប្រសិនបើនិយាយថា មជ្ឈដ្ឋានជនវ័យ​ក្មេង​នាបច្ចុប្បន្ន
មិនសូវអានសៀវភៅគឺមិនត្រូវទេ។ Huong នៅតែបង្កើតទំលាប់សំរាប់ខ្លួន​ឯង​ការអាន
សៀវភៅ។

        “ការនិយមចូលចិត្តបំផុតរបស់ខ្ញុំគឺអានសៀវភៅ។ ខ្ញុំច្រើនតែអានសៀវភៅ​អំពី
សេដ្ឋកិច្ចអាជីវកម្មបច្ចេកទេសរស់នៅនិងចិត្តសាស្ត្រ។ ខ្ញុំមិនចូលចិត្តអាន​សៀវភៅ
តាមរយៈបណ្ដាញ internet ទេ ពីព្រោះអានដូច្នេះឈឺភ្នែកណាស់ហេតុ​នេះហើយចូល
ចិត្តអានសៀវភៅបោះពុម្ភជាង។ ចំពោះសៀវភៅមួយខ្ញុំយក​ចិត្ត​ទុកដាក់ដល់ខ្លឹមសារ
សៀវភៅអាចនាំមកប្រការអ្វីសំរាប់ខ្លួន។”

        សៀវភៅបាននាំមកឲ្យមនុស្សនូវបញ្ញាឥតកោះត្រើយ។ សៀវភៅនីមួយៗ​ជា
​ពិភពលោកមួយ បរិមាណបញ្ញាដោយឡែក។ ចំពោះអ្នកអានសៀវភៅ​នេះជា​ទម្លាប់
រហូតក្នុងជីវិត មិនម៉ែនជាការចៃដន្យឡើយ។ លោកស្រី Phuong Nhi មេធាវីម្នាក់នៅ
ទីក្រុងហាណូយបានឲ្យដឹងថា៖

        “ចំពោះខ្ញុំការអានសៀវភៅមិនដែលគ្រប់គ្រាន់ឡើយ។ វាដូចជាតម្រូវការ​ចាំ
បាច់។ ជាធម្មតាដោយសារតម្រូវការក្នុងការងារខ្ញុំត្រូវអានសៀវភៅឯកទេស​ជា
ច្រើន។ ក្រៅពីនោះក្នុងពេលទំនេរខ្ញុំចូលចិត្តអានសៀវភៅជប៉ុន មុននេះកាល​នៅ
តូចគឺអានសៀវភៅរបស់រុស្ស៊ីនិងអក្សរសាស្ត្របារាំង។”

ប្រការមួយដែលបានចាប់អារម្មណ៍គឺ​មហោស្រពសៀវភៅហាណូយ​ឆ្នាំ​២០១៤​បាន
បន្តកំលាំងឲ្យសេចក្តីស្នេហាសៀវភៅមិនត្រឹមតែនិស្សិតប៉ុណ្ណោះទេ​ថែមទាំងមាន
ឥទ្ធិពលដ៏ធំធេងដល់សិស្សានុស្សិសទៀតផង។ ប្អូនៗសិស្សា​នុស្សិសបានរៀន
ប្រការល្អមានប្រយោជន៍ជាច្រើនពីសៀវភៅនិងស្ម័គ្រចិត្តមកអានសៀវភៅ។ ប្អូន
Nguyen Dang Khoa សិស្សានុស្សិសថ្នាក់ទី៦បានឲ្យដឹង​ថា៖

        “ជាធម្មតាខ្ញុំអានសៀវភៅអំពីផ្នែកអាកាសចរណ៍។ ពីព្រោះថាខ្ញុំចូលចិត្ត​ផ្នែក
​នេះ។ ប្អូនអានសៀវភៅនៅពេលទំនេរគឺថ្ងៃសៅថ្ងៃអាទិត្យនិងថ្ងៃដែលបាន​សំរាក។​
ប្អូនអាចបានដឹងអំពីល្បឿនហោះឡើងនិងពេលចុះចត់របស់យន្តហោះ​គឺប៉ុន្មាន
ល្បឿនរបស់យន្តហោះអាចទទួលបានប៉ុន្មាន។ ដូចជាយន្តហោះ F35 អាចទទួល
បានល្បឿន១៩៣០គីឡូម៉ែត្រក្នុងមួយម៉ោង។”

        អានសៀវភៅនិយមចូលចិត្តសៀវភៅមិនត្រឹមតែលើកកំពស់នូវតំលៃខ្លួន​ឯង
របស់មនុស្សម្នាក់ៗប៉ុណ្ណោះទេ ​ថែមទាំងធ្វើឲ្យវប្បធម៍បញ្ញារបស់ប្រជាជាតិ​នីមួយៗ
កាន់តែមាន។​ មហោស្រពសៀវភៅហាណូយឆ្នាំ២០១៤បានរួមចំណែក​បំផុសការ
និយមចូលចិត្តសៀវភៅរបស់មជ្ឈដ្ឋានជនវ័យក្មេងរដ្ឋធានី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ