សៀវភៅមាសរជ្ជកាល Nguyen

VOVWORLD_មកទស្សនាសារមន្ទីរប្រវតិ្តសាស្រ្តជាតិវៀតណាមនចសព្វថ្ងៃនេះ 
ទស្សនិកជននឹងមានឱកាសឃើញជាក់នឹងភ្នែកនូវសំរាំងសៀវភៅដ៏ថ្លៃថ្លារបស់
រជ្ជកាល Nguyen(១៨០២-១៩៤៥)ក្នុងការតាំងពិពណ៌ក្រោមប្រធានបទសៀវភៅ
មាស​ កំណប់​ទ្រព្យរជ្ជកាល Nguyen។នេះជាលើកដំបូងដែលសំរាំងសៀវភៅមាស
​ត្រូវបានតាំង​បង្ហាញឧទ្ទេសនាដល់មហាជនយ៉ាងគ្រប់គ្រាន់និងមានប្រព័ន្ធ។ 
តាមការវាយតំលៃរបស់ក្រុមអ្នកវិទ្យាសាស្រ្តថាសៀវភៅមាសរជ្ជកាល Nguyen​មិន
ត្រឹមតែមានតំលៃអំពី​សេដ្ឋកិច្ចប៉ុណ្ណោះទេថែមទាំងផ្ទុកនូវព័ត៌មានដ៏មានតំលៃ
លើវិស័យប្រវតិ្តសាស្រ្ត វប្បធម៌និងសិល្បៈក្នុងបរមរាជវាំងកាលពីសម័យមុនទៀត
ផង។
ការតាំងពិពណ៌នេះបង្ហាញសៀវភៅមាសសំខាន់ចំនួន២២ក្បាលក្នុងចំណោម
សៀវភៅមាសរជ្ជកាល Nguyenទាំង៩៤ក្បាលដែលកំពុងរក្សាទុក​នៅ​ក្នុង​សារមន្ទីរ​។​
នេះជាកំណប់​ទ្រព្យមួយភាគតួចក្នុងចំណោមកំណប់​ទ្រព្យរជ្ជកាលNguyenចំនួន
ជាង​៣០០០ដែលសារមន្ទីរទទួលនាឆ្នាំ១៩៤៥ខណៈដែលស្ដេចBao Dai ដាក់រាជ្យ។​
ក្រៅពី​សៀវភៅមាសចំនួន២២ក្បាលនេះសារមន្ទីរក៏តាំងបង្ហាញវត្ថុដ៏មានតំលៃ
ចំនួន១០និងប្រអប់ដាក់សៀវភៅមាសចំនួន២ផងដែរ។​វត្ថុទាំងនេះត្រូវបាន
ធ្វើពី​លោហៈ​ធាតិដ៏មាន​តំលៃដោយបានឆ្លាក់ក្បូរក្បាច់យ៉ាងល្អប្រណិត។តាម
លោក Nguyen Quoc Huu កម្មាភិបាលនាសារមន្ទីរប្រវតិ្តសាស្រ្តជាតិវៀតណាម
បាឲ្យដឹងថាសៀវភៅមាសរជ្ជកាល Nguyenជាប្រភេទសៀវភៅបុរាណពិសេស
ដើម្បីកត់ត្រានូវព្រឹតិ្តការណ៍​នយោបាយ​ និងពិធីបុណ្យក្នុងវាំងដូចជាពិធីស្ដេច
ឡើងសោយរាជ្យ ពិធីជ្រើសរាជបុត្រត្រូវសោយរាជ្យ ព្រះមហេសីឬពិធីកោតសរសើរ
ស្នាដៃ ពិធីដំលើងងឋានន្តរស័ក្តិ ពិធីប្រសិទ្ធិនាមជូនព្រះអង្គម្ចាស់និងមន្ត្រីនានា។
 លោក Nguyen Quoc Huuបានថ្លែង​យ៉ាង​ដូច្នេះថា
“ នេះជាកេតិ៍្តមរតកដែលមិនអាចកាត់ថ្លៃបានដឺលរជ្ជកាល Nguyenបន្សល់
ទុកមក​ឲ្យកូនចៅជំនាន់ក្រោយៗ។​វត្ថុទាំងនេះមានទំលៃខាងសេដ្ឋកិច្ចដោយធ្វើ​
ពីមាស​ផង​និង​មានតំលៃអំពីសិល្បៈដែលបានកែច្នៃដោយបាតដៃប៉ិនប្រសព្វ
របស់ក្រុមសិប្បករឆ្នើមបំផុតក្នុងប្រទេសនាគ្រានោះផង។ ទីពីរគឺតំលៃខាង
សតិអារម្មណ៍សិលធម៌និងភាពកត្តញ្ញូ។សៀវភៅនីមួយៗជាឯកសារឯករាជ្យ
មួយស្ដីពីជនមួយរូប។ តាមរយៈសៀវភៅទាំងនេះយើងយល់ដឹងច្បាស់និងត្រឹម
ត្រូវថែមទៀតអំពីឥស្សរជននានាក្នុងរជ្ជកាលNguyen”។

សៀវភៅមាសរជ្ជកាល Nguyen - ảnh 1
សៀវភៅមាសរជ្ជកាល Nguyenជាប្រភេទសៀវភៅបុរាណពិសេសដើម្បីកត់ត្រានូវព្រឹតិ្តការណ៍នយោបាយ និងពិធីបុណ្យក្នុងវាំង

សៀវភៅមាសរជ្ជកាល Nguyenភាគច្រើនត្រូវបានកែច្នៃដោយមាសឬ
​ប្រាក់​​ស្រោបមាស រាង៤ជ្រុង ក្របសៀវភៅមុខនិងក្រោយមានឆ្លាក់រូបសត្វ
នាគ​និង​ហង្ស។ស្ដីពីវិធីកែច្នៃសៀវភៅលោហៈធាតុទាំងនេះបណ្ឌិត Le Thanh
Hai នាយក​មជ្ឈមណ្ឌលអភិរក្សកេរិ៍្តដំណែលអតីតរាជធានីហ្វេបានឲ្យដឹងថា
“ ដំបូងគេជ្រើសយកវត្ថុធាតុដើមមកដំឲ្យសំប៉ែតរួចប្រគល់ឲ្យអ្នកសរសេរ
អក្សរផ្ចិត។ បន្ទាប់មក តាមរយៈច្បាប់គំរូ ក្រុមសិប្បករធ្វើការឆ្លាក់អក្សរលើ
លោហៈធាតុមានតំលៃដូចជាមាសឬប្រាក់ស្រោបមាស។​ការកែច្នៃសៀវភៅទាំង
នេះជាកិច្ចការ​ពិបាក​ហើយបានឃ្លាំមើលយ៉ាងតឹងតែង”។
បន្ទាប់ពីបានតាំងបង្ហាញនៅសារមន្ទីរប្រវតិ្តសាស្រ្តជាតិមកតាមគំរោងនា
ខែកញ្ញាខាងមុខសៀវភៅមាសរជ្ជកាល Nguyen នឹងបានយកទៅបង្ហាញនៅទី
ក្រុងហ្វេ។​ហើយដល់ចុ​ងឆ្នាំ សៀវភៅមាសនេះនឹងបានបោះពុម្ភផ្សាយជាសៀវ
ភៅធម្មតា​សំដៅរួមចំណែកអភិរក្សនិងពង្រីកតំលៃប្រវតិ្តសាស្រ្ត វប្បធម៌របស់
ប្រជាជាតិ៕

       

       

ប្រតិកម្មទៅវិញ

ផ្សេងៗ