សហគមន៍រួមគ្នាអភិរក្សបេតិកភណ្ឌ Hoi An

VOVWORLD_បេតិកភណ្ឌវប្បធម៌ពិភពលោក Hoi An នៅខេត្ត Quang Nam ​ ភាគកណ្ដាល​វៀតណាមកំពុងប្រឈមមុខនឹងភាពហិនហោចដោយសារឥទ្ធពល​ នៃព្យុះ​ ទឹកជំនន់ បំរែបំរួលអាកាសធាតុ និងអំពើរបស់មនុស្ស។ ដើម្បីអភិរក្ស​ បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញនេះ រដ្ឋអំណាចក្រុងបានចលនាកំលាំងពលំ របស់សហគមន៍ក្នុងការងារគ្រប់គ្រងអភិរក្សនិងពង្រីកតំលៃបេតិកភណ្ឌ។

        នៅទីក្រុងបុរាណ​​ Hoi An មានប្រមាណជាង២០០០កេរិ៍្តតំណែល។ ​គិត​ដោយ​ ឡែក​តែនៅ​កណ្ដាល​​ក្រុងលើផ្ទៃដី៤កីឡូម៉ែត្រក្រឡាប៉ុណ្ណោះគឺមាន​កេរិ៍្ត​តំណែល ​សំណង់​ស្ថាបត្យកម្ម​រហូតដល់ទៅ១២៧៣រួមមាន​ផ្ទះ​សំបែង​ ស្ពាន​ អណ្ដូងទឹក​ ផ្សារ ។​ រីឯសំណង់ជំនឿសាសនាមាន​សាលាភូមិ វត្តអារាម ​ទីសក្កា​របូជា ​ជាដើម។ ​ប្រភេទ សំណង់និមួយៗ​សុទ្ធតែមានលក្ខណៈ​ដោយឡែក​ប៉ុនែ្ត​ជា​រួម​នោះគឺ​ជាការគួបផ្សំដ៏ ល្អរវាងលំហ ការ​សំរួល រួមជាមួយការច្របាច់បញ្ចូលគ្នា​យ៉ាង​ប្រណិតរវាង​រចនាបទ ស្ថាបត្យកម្មវៀតណាម ចិន ជប៉ុន នឹងអឺរ៉ុប។ ​ឆ្លងកាត់​រយៈពេលជាច្រើនសតវត្សមក  រាល់សំណង់ផ្ទះបុរាណ សាលាភូមិ វត្តអារាម ប្រាសាទ ទីសក្ការៈបូជារបស់គ្រួសារ នានា​ អាគាររបស់ក្លឹប ស្ពាន និងអណ្ដូងទឹកនៅ​តែ​​គង់វង្ស​ដោយសារការថែរក្សា របស់ក្រុមម្ចាស់ផ្ទះនិងអ្នកគ្រប់គ្រង។​ តាំងពីយូរ​មកហើយ ​ប្រជាពលរដ្ឋនៅ Hoi An ជានិច្ចកាលមានមនសិការគោរព ​ថែរក្សា​សំ​ណង់​ស្ថាបត្យកម្មដែល​ជំនាន់មុន​ បន្សល់​ទុកមក។ ក៏ប៉ុន្តែ ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំកន្លងទៅនេះ ​ដោយរងឥទ្ធិពល​ពី បំរែបំរួលអាកាសធាតុបានជានៅខេត្ត Quang Nam តែងតែមានទឹកភ្លៀងធ្លាក់យ៉ាង ខ្លាំង​ក្នុង​នោះមានទីក្រុងបុរាណ​​ Hoi An ​ផង។​ ​ដើម្បីជៀសវាងឥទ្ធិពលអវិជ្ជមានពី ធម្មជាតិ សហគមន៍​ប្រជាជនរស់នៅ​ក្នុងទី​ក្រុង​​​​​បុរាណ​​ Hoi An​ បានត្រៀមរៀបចំ គ្រប់មធ្យោបាយទប់ទល់នឹង​ខ្យល់​ព្យុះ​ទឹក​ជំនន់។ ដោយមានការជួយឧបត្ថម្ភពី មជ្ឈមណ្ឌលគ្រប់គ្រងនិងអភិរក្សបេតិកភណ្ឌ​ វប្បធម៌ Hoi An មានគ្រួសារជាច្រើន បានពង្រឹងជញ្ជាំង សសរ ដំបូលផ្ទះដោយ​ខ្លួនឯង។តាម​លោកHo Phuc ជាម្ចាស់ ផ្ទះបុរាណមួយខ្នងនៅវិថី Tran Phu ដែល​បាន​​បង្ហើយការងារពង្រឹងផ្ទះមុននេះ កន្លះខែបានឲ្យដឹងថា

    “ រដូវភ្លៀងមកដល់ធ្វើឲ្យប្រជាពលរដ្ឋគ្រប់គ្នាព្រួយបារម្ភយ៉ាងខ្លាំង។​ ប៉ុន្តែ​យើង ​ខ្ញុំមានរដ្ឋអំណាចក្រុងជួយឧបត្ថម្ភដោយមានបញ្ហាអ្វីគឺគេជូនដំណឹងនិងមក​ជួយ ភ្លាម។ ឥឡូវនេះគេជួយអភិរក្សបេតិកភណ្ឌវប្បធម៌ពិភពលោក Hoi An”។

សហគមន៍រួមគ្នាអភិរក្សបេតិកភណ្ឌ Hoi An - ảnh 1
ការចលនាកំលាំងពលំរបស់សហគមន៍ទាំងមូលក្នុងការងារគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍន៍តំលៃបេតិកភណ្ឌ Hoi An ខេត្ត Quang Nam កំពុងត្រូវបានរដ្ឋអំណាចនិងប្រជាជនក្នុងតំបន់អនុវត្តយ៉ាងសកម្ម


        មុនឆ្នាំ១៩៩៩ នៅក្នុងទីក្រុង Hoi An មានកេរិ៍្តតំណែលចំនួនតែជាង១០ក ន្លែង
 ប៉ុណ្ណោះ ដែលបានវិនិយោគប្រាក់ជួសជុល។ គិតរហូតមកដល់សព្វថ្ងៃនេះ បាន
មានកេរិ៍្តតំណែលចំនួន១៧០ត្រូវបានជួសជុលដោយប្រើថវិកាជាង៦៥ពាន់លាន
ដុងឯណោះ។ ក្រៅពីនេះនៅមានកេរិ៍្តតំណែលជាង១៥០ត្រូវបានរដ្ឋជួយជួសជុល
និង២០០០ទៀតដោយម្ចាស់ផ្ទះជួសជុលដោយខ្លួនឯង។ ប្រការនេះសរឲ្យឃើញ
ថា មនសិការអភិរក្សកេរិ៍្តតំណែលរបស់ប្រជាជនគ្រប់ស្រទាប់កាន់តែត្រូវបានលើក
កំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។  តាមលោក Nguyen Chi Trung នាយក មជ្ឈ មណ្ឌល
 គ្រប់គ្រងនិងអភិរក្សបេតិកភណ្ឌ​ វប្បធម៌ Hoi An បានឲ្យដឹងថា

       “ តាំងពីមុនមក ចំពោះHoi An គឺយើងបានអភិរក្សនិងអភិវឌ្ឍន៍​ចីរភាព​និង​ត្រឹម
ត្រូវតាមទិសដៅនោះគឺមិនអាចមិននិយាយដល់ទួនាទីរបស់ប្រជាជនបានឡើយ។ 
ប្រជាជនយល់ច្បាស់ថា​ ការអភិរក្សនេះនាំមកនូវអត្ថប្រយោជន៍ជូន​ប្រជាជន​។​ 
ត្រូវតែបន្តឃោសនា អប់រំ និងចលនាប្រជាជនឲ្យកាន់តែយល់ច្បាស់ថែមទៀត​
ពិសេស​គឺស្រទាប់វ័យក្មេង។ នៅ Hoi An​ កេរិ៍្តតំណែលចំនួន៩០ភាគរយគឺជា​
កម្មសិទ្ធិនិង​ស្ថិតក្រោមការគ្រប់គ្រងរបស់ប្រជាជន។ដូច្នេះជាងអ្នកណាទាំង
អស់​អភិបាលកិច្ចល្អឬអត់ យូរអង្វែងនិងនិរន្តរភាពដែរឬអត់នោះគឺជាគុណូបការៈ
របស់ប្រជាជនក្នុងទីក្រុងបុរាណនេះឯង”។

ការចលនាកំលាំងពលំរបស់សហគមន៍ទាំងមូលក្នុងការងារគ្រប់គ្រង 
អភិរក្សនិងអភិវឌ្ឍន៍តំលៃបេតិកភណ្ឌ Hoi An ខេត្ត Quang Nam កំពុងត្រូវបាន
រដ្ឋ​អំណាច​និ​ង​ប្រជាជនក្នុងតំបន់អនុវត្តយ៉ាងសកម្ម។ ការខិតខំប្រឹងប្រែង​របស់
​ប្រជាជនគឺជាកត្តាសំរេចនៃភាពគង់វង្សរបស់បេតិកភណ្ឌវប្បធម៌ពិភពលោក
 Hoi An៕

       

        

ប្រតិកម្មទៅវិញ

ផ្សេងៗ