To Tuan -  
(VOVWORLD) /  
VOVWORLD_អគារមហោស្រពក្រុងហាណូយមានទីតាំងនៅកណ្ដាលទី
ក្រុង។នេះជាសំណង់ដែលបានកសាងតាមរបៀបស្ថាបត្យកម្មរបស់បារាំងហើយ
ជាកន្លែងសំដែងសិល្បៈដ៏ល្អអស្ចារ្យសំរាប់ក្រុមសិល្បៈនៅក្នុងស្រុកនិងអន្តរជាតិ។
ចាប់តាំងពីរដូវស្លឹកឈើជ្រុះឆ្នាំនេះ អគារមហោស្រពក្រុងហាណូយនឹងមានបន្ថែម
ការសំដែងសិល្បៈដ៏នមហោឡារឹកសំដៅឆ្លើយតបទៅនឹងតម្រូវការកំសាន្តរបស់
ទស្សនិកជន។
អគារមហោស្រពក្រុងហាណូយត្រូវបានសាងសង់ឡើងនាឆ្នាំ១៩១១តាមគំរូ
អគារមហោស្រព Opera Garnier នៅក្រុងប៉ារីសប្រទេសបារាំង។ សំណង់នេះត្រូវ
បានក្រុមស្ថាបត្យករជប៉ុនវាយតំលៃថាជាសំណង់ស្ថាបត្យកម្មល្អបំផុតនៅតំបន់
អាស៊ីអាគ្នេយ៍។ នាបច្ចុប្បន្ននេះ អគារមហោស្រពក្រុងហាណូយជាកន្លែងរៀបចំ
ព្រឹតិ្តការសំខាន់ៗនៃប្រទេសជាតិនិងជាកន្លែងសំដែងកម្មវិធីសិល្បៈធំៗទៀត
ផង។
ទោះបីត្រូវបានចាត់ទុកជា”អគារមហោស្រពដ៏ធំបំផុត ”នៃវិស័យសិល្បៈជាតិ
ក្ដីតែរយៈពេលកន្លងទៅនេះនៅអគារមហោស្រពក្រុងហាណូយគ្រាន់តែរៀបចំការ
សំដែងសិល្បៈនិងកម្មវិធីរំលឹកខួបអនុស្សាវរីយ៍ឬពិធីមិទ្ទិញរបស់អង្គការមហាជន
និងក្រុមហ៊ុននានាតែប៉ុណ្ណោះដោយមិនសូវមានការសំដែងកម្មវិធីសិល្បៈធំៗរបស់
ក្រសួងវប្បធម៌កីឡានិងទេសចរណ៍នោះឡើយ។ ជាក់ស្ដែងគឺតាំងពីយូរមកហើយ
អគារមហោស្រពក្រុងហាណូយមិនទាញយកបាននូវតំលៃពិតរបស់វាទាំងអំពីទី
តាំងនៅកណ្ដាលក្រុងនិងទំហំធំសម្បើមរបស់វា។ ដូច្នេះហើយមានមតិខ្លះចាត់
ទុកថា គប្បីស្ដារឡើងវិញនូវតួនាទីរបស់អគារមហោស្រពក្រុងហាណូយដែលជា
កន្លែងសំដែងគ្រប់ស្នាដៃសិល្បៈប្រពៃណីមានគុណភាពខ្ពស់ រួមចំណែកផ្សព្វផ្សាយ
វប្បធម៌ជាតិ។ តាមអ្នកស្រាវជ្រាវប្រវតិ្តសាស្រ្តលោក Duong Trung Quoc បានឲ្យ
ដឹងថា
“ ត្រូវតែយកគោលដៅអភិរក្សតំលៃរូបីនិងអរូបីនៃអគារមហោស្រពក្រុង
ហាណូយជាធំ។ ដោយហេតុនោះមិនគប្បីរៀបចំកម្មវិធីណាដែលមិនសមស្រប
នឹងកន្លែងនេះឡើយ ”។
|
អគារមហោស្រពក្រុងហាណូយមានទីតាំងនៅកណ្ដាលទីក្រុង |
ដោយមានគោលការណ៍បង្កើតយន្តការអាទិភាពដើម្បីប្រើប្រាស់អគារមហោ
ស្រពក្រុងហាណូយជាកន្លែងសំដែងសិល្បៈមានគុណភាពនោះ ក្រសួងវប្បធម៌កីឡា
និងទេសចរណ៍បានប្រគល់ភារកិច្ចដល់ស្ថាប័នក្រោមឱវាទកសាងកម្មវិធីសិល្បៈធំ
មួយចំនួនដើម្បីយកមកសំដែងពីនេះរហូតដល់ចុងឆ្នាំ។ ក្នុងឱកាសរំលឹកខួបលើក
ទី៧១ទិវាបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិទី២កញ្ញានាពេលខាងមុខមាន
អង្គភាព៣ដែលនឹងបើកឆាកសំដែងនៅអគារមហោស្រពក្រុងហាណូយនោះគឺ
វង់ភ្លេង symphony ជាតិ ក្រុមល្ខោនជាតិ និងក្រុមចំរៀង Cheo វៀតណាម។ មាន
រឿងល្ខោនជាច្រើនដែលទទួលបានមេដាយមាស មេដាយប្រាក់នៅតាមមហោស្រព
ល្ខោនក្នុងទូទាំងប្រទេសនោះនឹងមានឱកាសយកមកសំដែងនៅទីកន្លែងដ៏
ប្រណិតនេះ។តាមលោកស្រី Kieu Ngan នាយិការងក្រុមល្ខោនវៀតណាមបានឲ្យដឹង
ថា
“ នៅប្រទេសគេ អគារមហោស្រពធំគឺជាទីកន្លែងដែលទស្សនិកជនក្នុង
ស្រុកនិងអន្តរជាតិស្ទើតែទាំងអស់តែងតែមកទស្សនាកម្មវិធីសំដែងសិល្បៈរបស់
ប្រទេសនោះ។អគារមហោស្រពក្រុងហាណូយក៏ត្រូវតែជាកន្លែងមកទស្សនាសិល្បៈ
បែបនឹងដែរ”។
នាពេលខាងមុខ នៅអគារមហោស្រពក្រុងហាណូយនឹងមានកម្មវិធីសំដែង
សិល្បៈប្រពៃណីលាយឡំជាមួយសិល្បៈសម័យ។សកម្មភពទាំងនេះប្រៀបដូចជាការ
ឧទ្ទេសនាមវប្បធ៌មប្រពៃណីរបស់វៀតណាមនិងពិភពលោកជាមួយទស្សនិក
ជនជាតិនិងអន្តរជាតិ៕
To Tuan
-VOVWORLD