អណ្ដូងបុរាណនិងវប្បធម៍ Hoi An

អណ្ដូងបុរាណនិងវប្បធម៍ Hoi An - ảnh 1
អណ្ដូងបុរាណនិងវប្បធម៍ Hoi An (VOV)

        Vovworld-ប្រជាជន Hoi An ភាគច្រើននៅរក្សាទម្លាប់ដាំម្ហូបអាហារដាំតែ​
ដោយទឹកពីអណ្ដូង។ ហេតុនេះហើយរួមជាមួយអណ្ដូងបុរាណ Ba Le បណ្ដា​អណ្ដូងរបស់ត្រកូលនានាដូចជា ត្រកូល Tran, Luu នៅតែគង់វង្សដូចជាចរន្ត​
ប្រភព​ដើមមួយរំលឹកប្រជាជន Hoi An អំពីទំនៀមទំលាប់ប្រពៃណី​ប្រវត្តិសាស្ត្រ
​របស់ដំបន់ដីនេះ។ លោក Vo Hong Viet កម្មាភិបាលមជ្ឈមណ្ឌលអភិរក្ស​វប្បធម៍
Hoi An បានឲ្យដឹងថា៖

        “នាបច្ចុប្បន្ននៅ Hoi An មានអណ្ដួងបុរាណជាច្រើន ពិសេសគឺក្នុងវិថី​បុរាណ​
នេះ។ ឥឡូវនេះបានមានប្រពន្ធផ្គត់ផ្គងទឹកដើម្បីបោកខាវអាវ ប៉ុន្តែ​អណ្ដួង Ba Le នៅតែបានប្រើប្រាស់ដើម្បីធ្វើម្ហូបអាហារ។ អណ្ដួង Ba Le ស្អាត ថ្លា ប្រើដើម្បីដាំ
ម្ហូបមានគុណភាពខ្ពស់ជាង។”

        តាមជនចាស់ជរាជាច្រើននៅ Hoi An ថា អណ្ដួង Ba Le មានតាំងពីសម័យ​របស់ជនជាតិចាមបុរាណ(ប្រហែលពីសតវត្សទី៨ដល់៩)។ ប្រជាជន Hoi An តាំង​ពីច្រើនជំនាន់ធ្លាប់ប្រើទឹកអណ្ដួងបុរាណ Ba Le ក្នុងឱកាសធ្វើម្ហូបសែន​ថ្ងៃ​កើតនិង
ថ្ងៃទី១តាមច័ន្ទកតិ ងុតទឹកឲ្យទារកដែលទើបបានសម្រាល។ អណ្ដួង​បុរាណ Ba Le មានអាយុរាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែមិនដែលរីងស្ងួត​ឡើយ។ លោក Viet បានឲ្យ
ដឹងថែមទៀតថា៖

        “នាបច្ចុប្បន្ន អណ្ដួង Ba Le បានផ្គត់ផ្គងប្រភពទឹកសាបសំរាប់ប្រជាជនជា​ច្រើនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសគឺដើម្បីធ្វើម្ហូបអាហារ។ ដំណាលថា​អ្នក​ធ្វើម្ហូបអាហារឆ្ងាញ់ជាងពោពេញទៅដោយរសជាតិជាង។”

        នាបច្ចុប្បន្ននៅ Hoi An មានអណ្ដួងបុរាណប្រមាណជាង៨០។ ទោះបីជា​ស្ថិត​នៅជិតទន្លេទឹកប្រៃ មានអណ្ដួងឆ្ងាយពី៥០ដល់១៥០ម៉ែត្រ មានអណ្ដួង​ឆ្ងាយ​ត្រឹមតែ៦ដល់១០ម៉ែត្រតែប៉ុណ្ណោះទេ ប៉ុន្តែទឹកនៅអណ្ដួងនេះសាបធម្មជាតិ​កំរិត
ទឹកខ្ពស់រាប់ទាំងក្នុងប៉ុន្មានថ្ងៃក្តៅ។

        តាមលោក Viet ថា អណ្ដួងបុរាណ Hoi An ជាចំណុចបង្ហាញការតភា្ជប់​ពិសេស​រវាងជនជាតិចាមនិងជនជាតិ Kinh នៅ Hoi An។ បណ្ដាអណ្ដួងបុរាណ​នៅ Hoi An មានរូបរាងចំនួន៣គឺមូល បួនជ្រុង រឺខាងលើមូលខាងក្រោម​បួន​ជ្រុង។​ វត្ថុធាតុ
ដើម្បីធ្វើអន្ដួងបុរាណគឺឥដ្ឋ។ ទោះបីជាមានរូបរាងខុសពីគ្នាក្តី ប៉ុន្តែ​មានចំណុច
រួមគឺមានក្របឈើញុងនៅខាងក្រោមឥដ្ឋ។ ក្របឈើនេះមានតួនាទី​ធានាអាយុកាល
របស់អណ្ដួង។ នៅមុខផ្ទះលោក Luu Hung បានរក្សាអណ្ដួង​របស់ត្រកូល Luu។ លោក​
Luu Hung បានឲ្យដឹងថា៖

        “មុននេះពេលកសាងអាគ៌ាបូជាត្រកូលគេបានធ្វើអណ្ដួងនេះ។ អភិរក្ស​អណ្ដួង​របស់ជីដូនជីតាបន្សល់ទុកចាត់ទុកនោះជាកេរ៌្តដំណែលរបស់ជីដូនជីតា។ អណ្ដួង
មានកំណាតឈើញុងចំនួន៤ប្រមាណ២៥ស៊ាំងទីម៉ែត្រព័ទជុំវិញ៤ជ្រុង​នៅតែរឹង
ដ៏ដែល។”

    ប្រការពិសេសគឺលើបណ្ដាអណ្ដួងសុទ្ធតែមានតុសក្ការបូជាដើម្បីថ្វាយព្រះអណ្ដួង។
ប្រជាជន Hoi An មុននេះមានទស្សនាទានថា​អណ្ដួងមួយមានព្រះមួយ​អង្គថែរក្សា នេះជាកត្តាព្រលឹងត្រូវបានប្រជាជន Hoi An រក្សាដល់បច្ចុប្បន្ន។ លោក Luu Hung បានឲ្យដឹងបន្ថែមទៀតថា៖

        “ពេលបិទអណ្ដួងនោះ ក្នុងគ្រួសារមានភាពច្របុកច្របល់ ជួបប្រការអភ័ព្វ។ ថ្ងៃកើតនិងថ្ងៃទី១តាមច័ន្ទកតិយើងអុធធូបថ្វាយព្រះអណ្ដួង។ មុននេះគេធ្វើ​សក្ការបូជាព្រះអណ្ដួងគឺធ្វើសក្ការបូជាដីធ្លីដើម្បីផ្ដល់ទឹកឲ្យគ្រួសារប្រើប្រាស់។”

        រួមជាមួយវត្ត Cau ទន្លេ Hoai ផ្ទះបុរាណ កេរ៌្តដំណែលវត្តវិហារនានា បណ្ដា​អណ្ដួងបុរាណក៏ជាផ្នែកមិនអាចខ្វះបានរបស់បេតិកភ័ណ្ឌវប្បធម៍រូបីយ៍នៅ Hoi An៕

ប្រតិកម្មទៅវិញ

ផ្សេងៗ