អ្នកវិទ្យាសាស្ត្រស្វែងរកវិធីសាស្ត្រថ្មីសម្រាប់ព្យាបាលជម្ងឺបេះដូង
(VOVWORLD) - សាស្ត្រាចារ្យរង បណ្ឌិត លោកស្រី Truong Thanh Huong ឯកទេសផ្នែក ជម្ងឺបេះដូង នៃមន្ទីរពេទ្យ Bach Mai ជាអ្នកវិទ្យាសាស្ត្រនិងគ្រូបង្រៀនជួរមុខមួយ រូបក្នុងវិស័យវេជ្ជសាស្ត្រនៅវៀតណាម។ ស្នាដៃមួយក្នុងចំណោមស្នាដៃគួរឲ្យ ចាប់អារម្មណ៍របស់លោកស្រី គឺការកសាងប្រកបដោយជោគជ័យនូវគំរូ ត្រួត ពិនិត្យ ធ្វើរោគវិនិច្ឆ័យ ព្យាបាលនិងតាមដានជម្ងឺកូលេស្តេរ៉ុលក្នុងឈាមកើនខ្ពស់ តាមលក្ខណៈគ្រួសារនៅវៀតណាមហើយផ្ទេរប្រគល់ដល់មូលដ្ឋានសុខាភិបាលនានា។ ដោយមានការរួមវិភាគទានដល់វិទ្យាសាស្ត្រ សាស្ត្រាចារ្យរង បណ្ឌិត លោកស្រី Truong Thanh Huong មានកិត្តិយសដោយទទួលបានពានរង្វាន់ Kovalevskaia ឆ្នាំ២០២០របស់សម្ព័ន្ធសមាគមន៍នារីវៀតណាម។
សាស្ត្រាចារ្យរង បណ្ឌិត លោកស្រី Truong Thanh Huong ឯកទេសផ្នែកជម្ងឺបេះដូង នៃមន្ទីរពេទ្យ Bach Mai ជាអ្នកវិទ្យាសាស្ត្រនិងគ្រូបង្រៀនជួរមុខមួយរូបក្នុងវិស័យវេជ្ជសាស្ត្រនៅវៀតណាម។ (រូបថត៖ vtc) |
រូបភាពសាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត លោកស្រី Truong Thanh Huong ចាប់ផ្ដើមធ្វើការតាំងពីព្រឹកព្រលឹមនៅដេប៉ាតឺម៉ង់ជម្ងឺបេះដូង ដើម្បីសាក សួរសុខទុក្ខ ព្យាបាលសម្រាប់អ្នកជម្ងឺនៅទីនេះ ហើយក្រោយនោះទៅបង្រៀន នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ បានក្លាយទៅជារូបភាពដ៏ជិតស្និទ្ធ ចំពោះមិត្តរួមការងារ។ វេជ្ជបណ្ឌិត Huong តែងតែខ្វល់ខ្វាយធ្វើយ៉ាងណាព្យា បាលអ្នកជម្ងឺឲ្យបានល្អបំផុត ហើយដាក់កំហិតជាអតិបរមានូវករណីអ្នកជម្ងឺត្រូវវះ កាត់បេះដូង។ ប្រការនេះបានដាស់តឿនលោកស្រី Truong Thanh Huong សិក្សាស្រាវជ្រាវអំពីសម្លេងបេះដូង និងចង្វាក់បេះដូង (ECG) ដើម្បីស្វែងរក មូលហេតុច្បាស់លាស់សិន ទើបចាប់ផ្ដើមព្យាបាល។ សាស្ត្រាចារ្យរង បណ្ឌិត Truong Thanh Huong បានសំណេះសំណាលថា៖
“ការថតអេកូបេះដូងត្រូវបានបែងចែកជាកម្រិតខុសៗគ្នា។ ដំបូងបង្អស់ វាស់ទំហំថតបេះដូង បន្ទាប់នោះ កំណត់ប្រឹសបេះដូង និងការងារស្មុគស្មាញ ជាង។ ក្រោយពីកំណត់កម្រិតជម្ងឺគឺល្មមឬធ្ងន់ធ្ងរ ទើបមានទិសដៅព្យាបាល។ អ្នកជម្ងឺជាច្រើនត្រូវបានធ្វើរោគវិនិច្ឆ័យនិងព្យាបាលតាមវិធីសាស្ត្រថ្មី ដោយមិន ត្រូវវះកាត់បេះដូងឡើយ”។
ទន្ទឹមជាមួយគ្នានោះ សាស្ត្រាចារ្យរង បណ្ឌិត Truong Thanh Huong ថែម ទាំងស្រាវជ្រាវនិងកសាងប្រកបដោយជោគជ័យនូវគំរូត្រួតពិនិត្យ ធ្វើរោគវិនិច្ឆ័យ ព្យាបាលនិងតាមដានជម្ងឺកូលេស្តេរ៉ុលក្នុងឈាមឡើងខ្ពស់តាមលក្ខណៈគ្រួសារ នៅវៀតណាម ហើយផ្ទេរប្រគល់ជូនមូលដ្ឋានសុខាភិបាលនានាលើទូទាំង ប្រទេសទៀតផង។ តាមវេជ្ជបណ្ឌិត Huong ប៉ាន់ស្មានថា នៅវៀត ណាមមានប្រជាជនដែលរងជម្ងឺនេះជិត៥០ម៉ឺននាក់ ហើយជម្ងឺហ្សែននេះបានប៉ះ ពាល់ដល់គ្រប់ជំនាន់ក្នុងក្រុមគ្រួសារ ហេតុដូច្នេះ ចាំបាច់ត្រូវទប់ស្កាត់ការរាល ដាលនៃប្រភពហ្សែនដែលបង្កឡើងជម្ងឺនេះ ហើយបង្ការផលវិបាកធ្ងន់ធ្ងរពាក់ព័ន្ធ ដល់ជម្ងឺបេះដូងផងដែរ។ សំណង់សិក្សាស្រាវជ្រាវនេះ បានជួយអ្នកជម្ងឺនិង គ្រួសារត្រូវបានធ្វើរោគវិនិច្ឆ័យ ព្យាបាលនិងបង្ការជម្ងឺយ៉ាងល្អបំផុត ក៏ដូចជាកាត់ បន្ថយការចំណាយប្រាក់លើការព្យាបាលផលវិបាកបណ្ដាលមកពីជម្ងឺនេះផងដែរ។ ជាមិត្តរួមការងារម្នាក់របស់វេជ្ជបណ្ឌិត Truong Thanh Huong សាស្ត្រាចារ្យរង បណ្ឌិត លោក Pham Manh Hung នាយកដេប៉ាតឺម៉ង់ជម្ងឺបេះដូងនៃមន្ទីរពេទ្យ Bach Mai ឲ្យដឹងថា៖
“កាលពីមុននេះ មានការស្រាវជ្រាវខ្លះៗស្ដីពីការថតអេកូរបស់មីង Huong ត្រូវបានយកមកអនុវត្តន៍ជាផ្លូវការហើយ។ រូបខ្ញុំផ្ទាល់ នៅពេលធ្វើការជាមួយមីង គាត់ក៏បានបញ្ជូនអ្នកជម្ងឺមកខ្ញុំដែរ ក្នុងនោះមានក្មេងតូចៗដែលមានជម្ងឺលើស ជាតិខ្លាញ់ដោយមានលក្ខណៈគ្រួសារ ហើយក្រោយនោះត្រូវរងផលប៉ះពាល់នៃ ការស្ទះសសៃឈាមបេះដូងធ្ងន់ធ្ងរ។ ដោយសារតែសំណង់សិក្សានោះ យើងខ្ញុំ បានរកឃើញ ធ្វើអន្តរាគមន៍ទាន់ពេលវេលាសម្រាប់អ្នកជម្ងឺ ក៏ដូចជាត្រួតពិនិត្យ សមាជិកដទៃក្នុងក្រុមគ្រួសារផងដែរ។ ក្រៅពីការអនុវត្តជាក់ស្ដែង យើងខ្ញុំថែម ទាំងសរសេរអត្ថបទបូកសរុបបទពិសោធន៍ ក៏ដូចជាផ្ដល់អនុសាសន៍ដើម្បីជួយ មិត្តរួមការងារអាចអនុវត្តន៍តាមផងដែរ”។
ក្នុងនាមជាគ្រូបង្រៀនជាន់ខ្ពស់នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ សាស្ត្រាចារ្យរង បណ្ឌិត Truong Thanh Huong ក៏ចូលរួមយ៉ាងសកម្មក្នុងការបណ្ដុះ បណ្ដាលធនធានមនុស្សគុណភាពខ្ពស់សម្រាប់ផ្នែកសុខាភិបាល។ លោកស្រី កំពុងណែនាំផ្នែកវិទ្យាសាស្ត្រសម្រាប់បណ្ឌិត អនុបណ្ឌិត វេជ្ជបណ្ឌិតប្រចាំ អន្តោវាសិកជាង៤០នាក់ ហើយចូលរួមបង្រៀនដោយផ្ទាល់និងផ្ទេរប្រគល់បច្ចេក វិទ្យាជឿនលឿនក្នុងការត្រួតពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជម្ងឺបេះដូងជូន ចំពោះវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យរាប់រយនាក់ទៀតនៅតាមមូលដ្ឋានសុខា ភិបាលនានាក្នុងទូទាំងប្រទេស។ ចែករំលែកអំពីផែនការនាពេលខាងមុខ វេជ្ជ បណ្ឌិត Truong Thanh Huong ឲ្យដឹងថា៖
“ខ្ញុំនឹងបន្តស្វែងរកអ្នកជម្ងឺថែមទៀត ហើយគ្រប់គ្រងប្រភពហ្សែនបង្កឡើង ជម្ងឺ មិនទុកឲ្យវារីករាលដាល បង្កឡើងផលវិបាកធ្ងន់ធ្ងរឡើយ។ នាបច្ចុប្បន្ន ខ្ញុំបាន ដំណើរការនៅខេត្ត Ha Tinh Ninh Binh Thai Binh Can Tho និង Vinh Long។ ខ្ញុំក៏បានបណ្ដុះបណ្ដាលអ្នកជំនាញចំនួន៣នាក់សម្រាប់ណែនាំដល់វេជ្ជបណ្ឌិតជាង៣០០នាក់ផ្សេងទៀត”។
ដោយមានការរួមវិភាគទានដ៏សំខាន់ៗសម្រាប់ផ្នែកសុខាភិបាលក្នុងអំឡុងពេលជាង២០ឆ្នាំកន្លងមក សាស្ត្រាចារ្យរងបណ្ឌិត Truong Thanh Huong មាន កិត្តិយសដោយទទួលបានពានរង្វាន់ Kovalevskaia ឆ្នាំ២០២០ដែលជាពានរង្វាន់ ជូនចំពោះសមូហភាព បុគ្គល និងអ្នកវិទ្យាសាស្ត្រជាស្ត្រីឆ្នើមៗក្នុងការសិក្សានិង អនុវត្តវិទ្យាសាស្ត្រចូលក្នុងជីវភាពរស់នៅជាក់ស្ដែង៕