អ្នកអក្សរសាស្រ្តជាមួយបេសកកម្មមហាសាមគ្គីជាតិ
TO TUAN -  
(VOVWORLD) - ការជួបសំណេះសំណាល” អ្នកអក្សរសាស្រ្តជាមួយបេសកកម្មមហាសាមគ្គីជាតិ”ទើបនឹងត្រូវបានសមាគមអ្នកអក្សរសាស្រ្តវៀតណាមប្រារព្ធឡើងជាលើកដំបូងនៅទីក្រុងហាណូយ។អ្នកអក្សរសាស្រ្តវៀតណាមនៅក្នុងនិងក្រៅប្រទេសចំនួនជាង១០០នាក់បានផ្លាស់ប្ដូរយោបល់ពីបញ្ហារបស់អក្សរសាស្រ្តជាតិដោយលើកកំពស់នូវការទទួលខុសត្រូវរបស់អ្នកអក្សរសាស្រ្តក្នុងការលើកទឹកចិត្តសហគមន៍ជនវៀតណាមនៅឯបរទេសឲ្យរួមគ្នាឆ្ពោះមកមាតុ ភូមិ ។
ការជួបសំណេះសំណាល” អ្នកអក្សរសាស្រ្តជាមួយបេសកកម្មមហាសាមគ្គីជាតិ”ទើបនឹងត្រូវបានសមាគមអ្នកអក្សរសាស្រ្តវៀតណាមប្រារព្ធឡើងជាលើកដំបូងនៅទីក្រុងហាណូយ។អ្នកអក្សរសាស្រ្តវៀតណាមនៅក្នុងនិងក្រៅប្រទេសចំនួនជាង១០០នាក់បានផ្លាស់ប្ដូរយោបល់ពីបញ្ហារបស់អក្សរសាស្រ្តជាតិដោយលើកកំពស់នូវការទទួលខុសត្រូវរបស់អ្នកអក្សរសាស្រ្តក្នុងការលើកទឹកចិត្តសហគមន៍ជនវៀតណាមនៅឯបរទេសឲ្យរួមគ្នាឆ្ពោះមកមាតុភូមិ។
នៅក្នុងជំនួបនេះកវី Huu Thinh ប្រធានសមាគមអ្នកអក្សរសាស្រ្តវៀតណាមបានថ្លែ ង ថា”សមាគមអ្នកអក្សរសាស្រ្តវៀតណាមជានិច្ចកាលចាត់ទុកសកម្មភាពអក្សរសាស្រ្តរបស់ សហគមន៍ជនវៀតណាមនៅបរទេសគឺជាផ្នែកជិតស្និទ្ធមួយនៃខឿនអក្សរសាស្រ្តជាតិ”។ តាម រយៈស្នាដៃរបស់ខ្លួនក្រុមអ្នកអក្សរសាស្រ្តវៀតណាមនៅបរទេសបានរួមចំណែកទៅក្នុងការឆ្លុះបញ្ចាំងនូវស្មារតីរបស់ប្រទេសជាតិ។ ក្រៅពីការនិពន្ធគេក៏ធ្វើការបកប្រែដើម្បីឧទ្ទេសនាមអក្សរសាស្រ្តពិភពលោកជាមួយមិត្តអ្នកអានវៀតណាមនិងផ្ទុយទៅវិញ។ អាចនិយាយបានថាការជួបសំណេះសំណាលលើកនេះគឺជាព្រឹតិ្តការណ៍ជួយតភ្ជាប់សហគមន៍ជនវៀតណាមនៅបរទេសឲ្យរួមគ្នាឆ្ពោះមករកមាតុភូមិ អភិរក្សនិងពង្រីកប្រពៃណីស្នេហាជាតិក្នុងស្មារតីសាមគ្គីជាតិ បង្កើតឡើងកិច្ចកហការរវាងអក្សរសាស្រ្តនៅបរទេសជាមួយសមាគមអ្នកអក្សរសាស្រ្ត វៀតណាមក្នុងការនិពន្ធ ប្រកាសស្នាដៃ ព្រមទាំងជួយអ្នកអក្សរសាស្រ្តនៅបរទេសយល់ដឹងបន្ថែមនូវសមិទ្ធផលកសាងនិងការពារមាតុភូមិនិងបង្កើតស្នាដៃបំរើប្រជាជននិងវប្បធ៌ម វៀតណាមទៀតផង។ អ្នកអត្ថាធិប្បាយអក្សរសាស្រ្តលោក Bui Viet Thang ជាដំណាងចូលរួមការជួបសំណេះសំណាលពោលខាងលើបានថ្លែងថា
“នៅក្នុងជំនួបនេះការពិភាក្សាលើបញ្ហាបច្ចេកទេសវាត្រឹមតែជាមួយផ្នែកប៉ុណ្ណោះ បញ្ហាសំខាន់បំផុតនោះគឺការយោគយល់គ្នារវាងអ្នកអក្សរសាស្រ្តនៅក្នុងប្រទេសនឹងនៅឯបរទេស។ ខ្ញុំគិតថាក្រោយពីការជួបសំណេះសំណាលលើកដំបូងនេះមកលែងមានព្រំខណ្ឌរវាងអ្នកអក្សរសាស្រ្តវៀតណាមនៅក្នុងនិងក្រៅប្រទេសទៀតហើយ។ ហើយស្មារតីរួមរបស់យើងគឺសាមគ្គីសាមគ្គីមហាសាមគ្គី ជោគជ័យជោគជ័យមហាជោគជ័យ”។
ការជួបសំណេះសំណាល” អ្នកអក្សរសាស្រ្តជាមួយបេសកកម្មមហាសាមគ្គីជាតិ” |
ប្រធានបទនៃការជួបសំណេះសំណាល” អ្នកអក្សរសាស្រ្តជាមួយបេសកកម្មមហាសាមគ្គីជាតិ”បានទទួលនូវការស្វាគមន៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានអ្នកអក្សរសាស្រ្តវៀតណាមរស់នៅបរទេស។ អ្នកអក្សរសាស្រ្តនារី Dieu Huong នៅប្រទេសស៊ុយអែតបានចែករំលែកថា
“ខ្ញុំសិប្បាយចិត្តណាស់ដែលមានឱកាសវិលត្រឡប់មកប្រទេសចូលតួមសិក្ខាសាលា” អ្នកអក្សរសាស្រ្តជាមួយបេសកកម្មមហាសាមគ្គីជាតិ”។ នេះជាការជួបជុំអ្នកអក្សរសាស្រ្តនិងកវី វៀតណាមដែលរស់នៅលើទូទាំងពិភពលោកក្នុងគោលបំណងមានបន្ថែមនូវការត្រិះរិះជ្រាលជ្រៅពីទឹកដីនិងមនុស្សវៀតណាម។ រូបខ្ញុំផ្ទាល់ក៏រួមវិភាគទានទៅក្នុងការឧទ្ទេសនាមអក្សរសាស្រ្ត កំណាព្យនិងតូរ្យតន្ត្រីវៀតណាមជាមួយមិត្តអ្នកអាននៅប្រទេសស៊ុយអែតផងដែរ”។
កវី Huu Thinh ប្រធានសមាគមអ្នកអក្សរសាស្រ្តវៀតណាមបានថ្លែងថាបុព្វហេតុកសាងនិងការពារមាតុភូមិបានបើកចំហទ្វារសំរាប់ទទួលគ្រប់វណ្ណកម្មរបស់អ្នកអក្សរសាស្រ្តវៀត ណាមគ្រប់រូបទាំងនៅក្នុងនិងក្រៅប្រទេស។នេះជាការខិតខំប្រឹងប្រែងក្នុងបេសកកម្មមហា សាមគ្គីជាតិ៕
TO TUAN