អភិរក្សចម្រៀង Tru ក្រោយរយៈពេល៤ឆ្នាំបាន UNESCO ទទួលស្គាល់
PHUONG THUY -  
|
អភិរក្សចម្រៀង Tru ក្រោយរយៈពេល៤ឆ្នាំបាន UNESCO ទទួលស្គាល់ (Image: dantri.vn) |
Vovworld-តាមការស្ថិតិនៅខេត្តក្រុងចំនួន១៥នៅវៀតណាមមានក្លឹបចម្រៀង
Tru ភូមិប្រជាប្រិយចម្រៀង Tru។ ក្នុងនោះរីឯទីក្រុងហាណូយមានក្លឹបចម្រៀង Tru
ល្បីឈ្មោះចំនួន២២ដូចជាក្លឹបចម្រៀង Tru ហាណូយ Thai Ha, Van Mieu ជាដើម។
គិតតាំងពីពេលចម្រៀង Tru ត្រូវបាន UNESCO លើកដម្កើងជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍ត្រូវបានការពារបន្ទាន់មក ទីក្រុងហាណូយជាដំបន់មួយនាំមុខក្នុងការ
អភិរក្សពង្រីកតំលៃវប្បធម៍បេតិកភ័ណ្ឌរបស់ចម្រៀង Tru។
នេះជាស្នូរជិតស្និទ្ធនៅក្លឹបចម្រៀង Tru ហាណូយនៅវិហារ Kim Ngan ក្នុងមណ្ឌលវិថីបុរាណទីក្រុងហាណូយ។ តាំងពីច្រើនឆ្នាំកន្លងមក ភ្ញៀវទេសចរណ៍
បានកំសាន្តចម្រៀង Tru នៅរាត្រីថ្ងៃពុធ ថ្ងៃសុក្រនិងថ្ងៃអាទិតប្រចាំសប្ដាហ៍។ តាម
សិប្បការិនី Le Thi Bach Van ប្រធានក្លឹបថា ក្នុងនិន្ននាការអភិវឌ្ឍន៍របស់ប្រភេទ
កំសាន្តផ្សេងៗ ចម្រៀង Tru កំពុងត្រូវប្រឈមមុខនឹងការព្រួយបារម្ភខ្វះមហាជន។
សិប្បការិនី Le Thi Bach Van បានឲ្យដឹងថា៖
“មុននេះយើងខ្ញុំបានសម្ដែងនៅនៅ Bich Cau Dao Quan នៅវិហារ Kim Ngan ជារៀងរាល់ខែប្រមាណ២៤ដល់២៦ថ្ងៃ។ ឥឡូវនេះត្រូវលុបចោលការសម្ដែងនៅ
Bich Cau Dao Quan។ នេះមិនមែនជាការធ្វើអាជីវកម្ម គឺជាការធ្វើសិល្បៈដើម្បីលើក
ដម្កើងចម្រៀង Tru ដោយហេតុនេះត្រូវធ្វើ យើងច្រៀងដោយខ្លួនឯងគឺគ្មានអ្នក
ណាត្រូវបង់ប្រាក់ឲ្យអ្នកណាទេ។”
រីឯនៅក្លឹបចម្រៀង Tru Thang Long បរិមានភ្ញៀវមកកំសាន្តចម្រៀង Tru នៅ
អាគ៌ាលេខ៨៧វិថី Ma May ស្ថិរភាពជាង ប៉ុន្តែភាកច្រើនគឺភ្ញៀវទេសចរណ៍បរទេស។ ក្លឹបក៏យកចិត្តទុកដាក់ដល់ការបង្រៀនវិជ្ជាជិវៈឲ្យជំនាន់វ័យក្មេងដែរ ពីព្រោះតាម
សិប្បការិនី Pham Thi Hue ប្រធានក្លឹបចម្រៀង Tru ថាំងឡុងថា នោះជារបៀបអភិរក្ស
ចម្រៀង Tru ល្អបំផុត។ សិប្បការិនី Pham Thi Hue បានចែករំលែកថា៖
“ប្រជាជនអភិរក្សដោយខ្លួនឯងតែប៉ុណ្ណោះទេ។ ក្លឹបចម្រៀង Tru ថាំងឡុងសំណាងជាងក្លឹបផ្សេងៗគឺមានបរិមាណសិល្បករសិល្បការិនីវ័យក្មេង។ ដោយសារមិត្តវ័យក្មេងនិយមចូលចិត្តនិងច្រៀងតែប៉ុណ្ណោះ។”
|
អភិរក្សចម្រៀង Tru (Image: vinhphuctourism.vn) |
ក្លឹបចម្រៀង Tru ចំនួន២ហាណូយនិងថាំងឡុងត្រូវបានអ្នកក្នុងអាជីពស្គាល់
ដល់ដូចជាចំណុចភ្លឺក្នុងការខំប្រឹងប្រែងសម្ដែងឧទ្ទេសនាមនិងបង្រៀនចម្រៀង
Truនៅរដ្ឋធានី។មើលទៅឆ្ងាយជាង បណ្ដាក្លឹបនៅជាយក្រុងដូចជា Chanh Thon
(ស្រុក Phu Xuyen) Lo Khe (ស្រុក Dong Anh ទីក្រុងហាណូយ) រឺបណ្ដាក្លឹបនៅខេត្ត
នានាដូចជា Nghe An, Ha Tinh, Quang Binh ជាដើម ទោះបីជាជួបការលំបាកជាច្រើន ប៉ុន្តែការរក្សាថ្នាក់បង្រៀនចម្រៀង Tru នៅតែបានរក្សា។
ក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមកំពុងអនុវត្តកម្មវិធីសកម្មភាព
ជាតិ ក្នុងនោះដាក់ចេញដំណោះស្រាយជាច្រើនសំដៅអភិរក្សពង្រីកនូវតំលៃបេតិក
ភ័ណ្ឌចម្រៀង Tru។ សកម្មភាពមួយក្នុងចំណោមសកម្មភាពមានទ្រង់ទ្រាយធំៗគឺ
រៀបចំមហោស្រពចម្រៀង Tru លើទូទាំងប្រទេសនៅទីក្រុងហាណូយនាខែសីហា
ឆ្នាំ២០១៤ ទាក់ទាញខេត្តក្រុងចំនួន១៥បានចូលរួម។ គោលដៅរបស់មហោស្រព
គឺបន្តឃោសនាឧទ្ទេសនាមផ្សព្វផ្សាយរាល់តំលៃវិសេសវិសាលរបស់បេតិកភ័ណ្ឌ
ចម្រៀង Tru ដែលត្រូវបាន UNESCO លើកដម្កើង ទន្ទឹមនឹងនោះវាយតំលៃឡើង
វិញលទ្ធផលការងារអភិរក្សសិល្បៈចម្រៀង Tru ក្នុងអំឡុង៥ឆ្នាំដំណាក់កាល២០១០
-២០១៤ដូចជាកិច្ចសន្យាជាមួយ UNESCO។ នេះក៏ជាឱកាសដើម្បីលើកដម្កើង
បណ្ដាក្លឹបចម្រៀង Tru ទន្ទឹមនឹងនោះលើកទឹកចិត្តបណ្ដាសិល្បករសិល្បការិនី
ចម្រៀង Tru វ័យក្មេងផ្សាភ្ជាប់ជាមួយវិញ្ញាសារសិល្បៈប្រជាជាតិ តភ្ជាប់តំលៃ
បេតិកភ័ណ្ឌរបស់សិល្បៈចម្រៀង Tru ជាមួយមហាជនទំនើប៕
PHUONG THUY