អភិរក្សតំលៃវប្បធម៌វៀតណាមក្នុងពិធីបុណ្យទានជាប្រពៃណី

VOVWORLD_វៀតណាមជាប្រទេសមួយដែលមានពិធីបុណ្យជាច្រើន។ជា
ពិសេសពេលរដូវផ្ការីកមកម្ដងៗប្រជាជននៅតាមខេត្តក្រុងក្នុងទូទាំងប្រទេស
សុទ្ធតែបើកពិធីបុណ្យជាប្រពៃណីនៃតំបន់រៀងៗខ្លួន។នៅចំពោះមុខការប្រែប្រួល
យ៉ាងខ្លាំងក្នុងសង្គមនាបច្ចុប្បន្ន បញ្ហាអភិរក្សតំលៃវប្បធម៌វៀតណាមក្នុងពិធី
បុណ្យទាននេះត្រូវបានរដ្ឋនិងប្រជាជនយកចិត្តទុកដាក់យ៉ាងខ្លាំង។

តាមស្ថិតិរបស់ក្រសួងវប្បធម៌កីឡានិងទេចរណ៍វៀតណាមឲ្យដឹងថា នា
បច្ចុប្បន្ននេះនៅក្នុងទូទាំងប្រទេសមានពិធីបុណ្យប្រមាណ៨០០០ ក្នុងនោះ
បុណ្យចំនួន៧០០០ជាបុណ្យប្រជាប្រិយ បុណ្យ៣៣០ជាបុណ្យប្រវតិ្តសាស្រ្តបដិវត្តន៍
 ៥៤០ជាបុណ្យសាសនា និងបុណ្យចំនួន១០ទៀតគឺហូរចូលវៀតណាមពីបរទេស។
តម្រូវការរៀបចំបុណ្យទានបានរីកសាយភាយក្នុងទូទាំងប្រទេសពិសេសគឺបុណ្យ
វប្បធម៌ទេសចរណ៍។ការអភិរក្សនិងរៀបចំពិធីបុណ្យជាប្រពៃណីដោយមានការ
ចូលរួមដ៏ទូលំទូលាយពីសំណាក់ប្រជាជនគ្រប់ស្រទាប់នោះបានរួមចំណែកយ៉ាង
សកម្មទៅក្នុងការជួបប្រាស្រ័យនិងធ្វើសមាហរណកម្មជាមួយបណ្ដាខឿនវប្បធម៌
ពិភពលោក។ស្ដីពីបញ្ហានេះ រដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេចរណ៍លោក
 Nguyen Ngoc Thien បានថ្លែងថា

“យើងបើកពិធីបុណ្យនានាក្នុងគោលបំណងទាក់ទាញឲ្យបានភ្ញៀវទេសចរ
ជាច្រើនរមកទស្សនា។ដូច្នេះយើងត្រូវតែអភិរក្សនិងពង្រីកតំលៃវប្បធម៌ប្រពៃណី
ជាតិ។ការអភិរក្សវប្បធម៌នេះត្រូវអនុវត្តយ៉ាងណាឲ្យសមស្របនឹងនិន្នាការ
សមាហរណកម្មអន្តរជាតិ”។

កត្តាសំខាន់មួយដែលធ្វើឲ្យពិធីបុណ្យអាចទាក់ទាញភ្ញៀវទេសចរមក
ទស្សនានោះគឺការសំដែងសិល្បៈនិងល្បែងលេងកំសាន្តប្រជាប្រិយនានា។
សកម្មភាពទាំងនេះបង្កើតឡើងបរិយាកាសសប្បាយរីករាយចំពោះប្រជាជន
និងភ្ញៀវទេសចរដែលចូលរួមហើយតាមរយៈនោះជួយអភិរក្សនូវតំលៃវប្បធម៌
ជាតិ។តាមបណ្ឌិតDang Van Bai អនុប្រធានសមាគមកេរិ៍្តតំណែលវប្បធម៌
វៀតណាមបានថ្លែងថា

“ពិធីបុណ្យជាលំហវប្បធម៌ដើម្បីអប់រំពីប្រពៃណីផឹកទឹកនឹកដល់ប្រភព
ដើម។ការងារអប់រំពីកេរិ៍្តតំណែលគប្បីធ្វើឲ្យក្លាយទៅជាកម្មវិធីជាតិមួយ។
សកម្មភាពនេះនឹងជួយលើកតំកើងកំរូមនុស្សល្អព្រមទាំងរាំងស្កាត់ការ
អន់ខ្សោយខាងវប្បធម៌និងការសាបរលាបនៃអត្តសញ្ញាណជាតិក្នុងដំណើរ
ការសមាហរណកម្ម”។

អភិរក្សតំលៃវប្បធម៌វៀតណាមក្នុងពិធីបុណ្យទានជាប្រពៃណី - ảnh 1
កត្តាសំខាន់មួយដែលធ្វើឲ្យពិធីបុណ្យអាចទាក់ទាញភ្ញៀវទេសចរមកទស្សនានោះគឺការសំដែងសិល្បៈនិងល្បែងលេងកំសាន្តប្រជាប្រិយនានា


ពិធីបុណ្យឆ្លុះបញ្ចាំងនូវជីវភាពរស់នៅ បំណងប្រាថ្នា មនោសញ្ចេតនានិង
ទេពកោសល្យរបស់មហាជនលើគ្រប់វិស័យ។តាមរយៈនោះបង្ហាញឲ្យឃើញថា
ប្រជាជនជាអ្នកបង្កើតឡើងវប្បធម៌ព្រមទាំងទទួលបានផលប្រយោជន៍ពីតំលៃ
វប្បធម៌។អ្នកស្រី Pham Thi Lan Anh ជាប្រធានការិយាល័យគ្រប់គ្រងកេរិ៍្តតំណែល
មន្ទីរវប្បធម៌កីឡាក្រុង​ហា​ណូយ​បានឲ្យដឹងថា

“ដើម្បីពង្រីកតំលៃនៃពិធីបុណ្យក្នុងជីវភាពរស់នៅយើងត្រូវតែបង្កើន
ការងារឃោសនាតាមរយៈគ្រប់មធ្យោបាយផ្សព្វផ្សាយព័ត៌មាន។តាមរយៈនោះ
ប្រជាជនគ្រប់រូបនឹងយល់ដឹងច្បាស់នូវតំលៃវប្បធម៌នៃពិធីបុណ្យនានាហើយ
ពីនោះរួមចណែកអភិរក្សនិងពង្រីកតំលៃរបស់បុណ្យទាន”។

នៅប្រទេសវៀតណាមមានជនជាតិចំនួន៥៤ហើយជនជាតិនីមួយៗ
មានពិធីបុណ្យរៀងៗខ្លួន។ដោយហេតុនេះការដែលរៀបចំពិធីបុណ្យសំរេច
ជោគជ័យនោះនឹងជួយពង្រីកវិស័យទេសចរណ៍ផងព្រមទាំងផ្សព្វផ្សាយ
វប្បធម៌វៀតណាមទៅពិភពលោកផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ