អភិរក្សទំនៀមទំលាប់សក្ការបូជាព្រះម៉ែរបស់ជនជាតិវៀតណាម
Hong Bac - Ngoc Anh -  
(VOVWORLD) /  
VOVWORLD_អង្គការអប់រំវិទ្យាសាស្រ្តនិងវប្បធម៌របស់អង្គការសហ
ប្រជាជាតិ (យូណេស្កូ)ទើបនឹងប្រសិទ្ធិនាមទំនៀមទំលាប់សក្ការបូជាMau
Tam Phu (ព្រះម៉ែ៣អង្គ) របស់ជនជាតិវៀតណាមជាបេតិកភណ្ឌវប្បធម៌
អរូបីរបស់មនុស្សលោក។នេះជាមោទនភាពរបស់វៀតណាមដែលអះអាង
នូវតំលៃរបស់បេតិកភណ្ឌនេះ។
ជំនឿសាសនាសក្ការបូជាព្រះម៉ែរបស់ជនជាតិវៀតណាមរួមមានពិធី
សែនព្រេន ពិធីចូលរូប ច្រៀង Van និងពិធីបុណ្យផ្សេងៗទៀតដែលក្នុង
នោះលេចធ្លោបំផុតគឺបុណ្យPhu Day នៅខេត្តNam Dinhភាគខាងជើង
វៀតណាម។កត្តាវប្បធម៌ប្រពៃណីត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈ
សំលៀកបំពាក់ តូរ្យតន្រ្តី របាំនិងការសំដែងសិល្បៈផ្សេងៗពោរពេញទៅ
ដោយអត្តសញ្ញាណជាតិវៀតណាម។ទំនៀមទំលាប់សក្ការបូជាព្រះម៉ែមាន
នៅតំបន់ជាច្រើនក្នុងប្រទេសវៀតណាម ក្នុងនោះខេត្តNam Dinhត្រូវ
បានចាត់ទុកជាមជ្ឈមណ្ឌលដោយមានទីសក្ការបូជាព្រះម៉ែចំនួន៤០០
កន្លែង។ជំនឿសាសនាសក្ការបូជាព្រះម៉ែមានតំលៃមនុស្សសាស្រ្តយ៉ាង
ជ្រាលជ្រៅដោយផ្សាភ្ជាប់ជាមួយជីវភាពស្មារតីនិងទំនៀមទំលាប់របស់
ប្រជាជនពីជំនាន់មួយទៅជំនាន់មួយអស់រយៈពេលរាប់ពាន់ឆ្នាំកន្លង
ទៅនេះ។
នាថ្ងៃទី១ខែធ្នូឆ្នាំ២០១៦នៅក្នុងសម័យប្រជុំពេញអង្គលើកទី១១របស់
អង្គការអប់រំវិទ្យាសាស្រ្តនិងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ)
អង្គប្រជុំបានចេញសេចក្ដីសំរេចចិត្តជាផ្លូវការទទួលស្គាល់ជំនឿសាសនា
សក្ការបូជាព្រះម៉ែរបស់ជនជាតិវៀតណាមជាបេតិកភណ្ឌវប្បធម៌អរូបីរបស់
មនុស្សលោក។បន្ទាប់មក រដ្ឋាភិបាលវៀតណាមបានអនុវត្តកម្មវិធី
សកម្មភាពការពារនិងអភិវឌ្ឍន៍តំលៃនៃបេតិកភណ្ឌនេះ។តាមសាស្រ្តាចារ្យ
បណ្ឌិតNguyen Chi Ben អតីតប្រធានវិទ្យាស្ថានវប្បធម៌សិល្បវៀតណាមបាន
ឲ្យដឹងថា
“បញ្ហាសំខាន់បំផុតគឺការអប់រំក្រុមជនអនុវត្តទំនៀមទំលាប់សក្ការបូជា
ព្រះម៉ែនេះ។ទន្ទឹននោះឃោសានអប់រំប្រជាជនឲ្យយល់ដឹងច្បាស់ថាជំនឿសាសនា
សក្ការបូជាព្រះម៉ែមិនត្រឹមតែជាពិធីចូលរូបប៉ុណ្ណោះទេតែថែមទាំងមានពិធី
បុណ្យផ្សេងៗនិងការនិពន្ធកំណាព្យនិងអក្សរសាស្រ្តទៀតផង។ធ្វើយ៉ាងណា
ដើម្បីប្រជាជនយល់ដឹងត្រឹមត្រូវអំពីជំនឿសាសនានិងជំនឿហួសហេតុ”។
|
ទិដ្ឋភាពពិធីចូលរូបមួយ |
ដើម្បីរក្សាឲ្យបាននូវតំលៃពិតនៃទំនៀមទំលាប់សក្ការបូជាព្រះម៉ែនេះ
មជ្ឈដ្ឋានអ្នកស្រាវជ្រាវនិងគ្រប់គ្រងវប្បធម៌នៅប្រទេសវៀតណាមបានរៀប
រៀងសេចក្ដីកំណត់សំរាប់ការរៀបចំពិធីចូលរូបតាំងពីគ្រឿងសំណែនរហូត
ដល់សំលៀកបំពាក់ ភ្លេង ចំរៀង របាំជាដើម។តាមបណ្ឌិត Luu Minh Tri
ប្រធានសមាគមបេតិកភណ្ឌវប្បធម៌ Thang Long – Ha Noi បានឲ្យដឹងថា
“ពិធីចូលរូបនេះត្រូវរៀបចំឲ្យបានត្រឹមត្រូវតាមរបៀបរបប កុំប្រែក្លាយ
កាយវិការរាំនិងទំនុកច្រៀង។ជាពិសេសមិនត្រូវប្រើពិធីនេះក្នុងគោលបំណង
យកកំរៃឡើយ។ព្រោះធ្វើអីចឹងធ្វើឲ្យបាត់អស់តំលៃនៃវប្បធម៌ប្រពៃណីវៀត
ណាម”។
ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមក៏បានផ្សព្វផ្សាយកម្មវិធី
សកម្មភាពជាតិស្ដីពីកិច្ចការពារនិងពង្រីកតំលៃបេតិកភណ្ឌវប្បធម៌អរូបី
ជំនឿសាសនាសក្ការបូជាព្រះម៉ែរបស់ជនជាតិវៀតណាមដំណាក់កាលពីឆ្នាំ
២០១៧ដល់ឆ្នាំ២០២០ផងដែរ។តាមរយនោះគេនឹងស្ដារឡើងវិញសកម្មភាព
ពិធីបុណ្យមួយចំនួន ព្រមទាំងសិក្សាស្រាវជ្រាវនិងកសាងគេហទំព័រជំនឿ
សាសនាសក្ការបូជាព្រះម៉ែទៀត៕
Hong Bac - Ngoc Anh
-VOVWORLD