អភិរក្សនិងពង្រីកតំលៃកេរិ៍្តដំណែលចំរៀងហ្វេ

VOVWORLD_ចំរៀងហ្វេជាវប្បធម៌ដ៏វិសេសវិសាលនៃទឹកដីអតីតរាជធានីដែល
ត្រូវបានក្រសួងវន្បធម៌កីឡានិងទេសចរណ៍វៀតណាមទទួលស្គាល់ជាកេរិ៍្តដំណែល
វប្បធម៌អរូបិយជាតិ។ ថ្វីបើដូច្នេះក្ដីតែដើម្បីពង្រីកឲ្យបាននូវដំលៃនៃចំរៀងហ្វេក្នុង
ជីវភាពសង្គមគឺត្រូវការជួយឧបត្ថម្ភពីស្ថាប័នទាក់ទិនរាប់ទាំងមនសិកាថែរក្សា
កេរិ៍្តមរតករបស់សហគមទាំងមូលទៀតផង។

ក្នុងរយៈពេលជាង៣ទសវត្សកន្លងទៅនេះការសំដែងចំរៀងហ្វេលើទន្លេ Huong
 បានក្លាយទៅជាផលិតផលទេសចរណ៍ទាក់ទាញទឹកចិត្តភ្ញៀវទេសចរយ៉ាងខ្លាំងនៅ
ពេលគេមកទស្សនាអតីតរាជធានីហ្វេម្ដងៗ។ ថ្វីបើដូច្នេះក្ដីតែដោយសារតម្រូវការបំរើ
ភ្ញៀវទូទៅបានជាចំរៀងហ្វេលើទន្លេ Huong មាននិនា្នកាត្រូវសាបសូន្យនៅពេលដែល
បទចំរៀងហ្វេបុរាណនានាដូចជា ស្រីមេម៉ាយ ណាមសួន ណាមអាយ Phu Luc  Tu
Dai Canh ជាដើមលែងបានច្រៀងទៀតហើយ។​​ អ្នកចំរៀងនិង​អ្នក​លេង​​​​​ឧបករណ៍
តូរ្យតន្រ្តីភាគច្រើនគ្រាន់តែសំដែងបទប្រជាប្រិយល្បីនិងងាយ​ស្ដាប់​​ប៉ុណ្ណោះ។ បញ្ហា
ដាក់ចេញគឺត្រូវតែបង្កើនការងារសិក្សាស្រាវជ្រាវនិងថែរក្សា​បទចំរៀងបុរាណព្រម
ទាំងលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនសិល្បករ​សិល្បការិនីទៀតផង។ អ្នកស្រី
 Thu Hien​ ជាសិល្បការិនីមួយរូបដែល​បានសំដែង​ចំរៀង​ហ្វេលើទន្លេ Huong អស់
រយៈពេល២០ឆ្នាំកន្លងទៅនេះបាន​សំ​ណេះ​សំណាលថា

“ប្រាក់ចំណូលរបស់បងប្អូនសិល្បករសិល្បការិនីគឺតិចតួចណាស់បានជា
ជីវភាពរស់នៅជួបការលំបាកយ៉ាងខ្លាំង។ តែគួរឲ្យសប្បាយដោយឃើញការសំដែង
ចំរៀងហ្វេកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ សូមឲ្យបងប្អូនសិល្បករសិល្បការិនី
យើងទាំងអស់គ្នាបង្កើនគុណភាពសេវាដើម្បីមានភ្ញៀវជាច្រើនថែមទៀតមកស្ដាប់
កំសាន្តចំរៀងហ្វេ”។

អភិរក្សនិងពង្រីកតំលៃកេរិ៍្តដំណែលចំរៀងហ្វេ - ảnh 1
នាបច្ចប្បន្នមានសិល្បករសិល្បការិនីនិងអ្នកលេងឧបករណ៍តូរ្យតន្រ្តីចំនួន៤០០នាក់ចូលរួមការសំដែងចំរៀងហ្វេកំដរអារម្មណ៍ភ្ញៀវទេសចរនៅលើទន្លេ Huong


នាពេលចំរៀងហ្វេត្រូវបានទទួលស្គាល់ជាកេរិ៍្តដំណែលវប្បធម៌អរូបិយជាតិកាល
ពីខែមិថុនាឆ្នាំ២០១៥នោះគឺការអភិរក្សនិងពង្រីកតំលៃចំរៀងហ្វេត្រូវបានរដ្ឋអំណាច
និងសហគមចាប់អារម្មណ៍ខ្លាំងជាងមុន។ ក៏ប៉ុន្តែបញ្ហាសំខាន់គឺធ្វើយ៉ាងណាដើម្បី
សិល្បៈប្រភេទនេះទាក់ទាញបានយុវជនក្នុងពេលដែលជំនាន់សិល្បករសិល្បការិនី
ល្បីឈ្មោះដូជាលោក Minh Man Thanh Luong Kim Vang បានចាស់ទុំ​ហើយ។​នៅ
ក្រុងហ្វេនាបច្ចុប្បន្ននេះមានមូលដ្ឋានបណ្ដុះបណ្ដាល​ចំរៀងហ្វេជាផ្លូវ​ការចំនួន២
នោះគឺសាលាមធ្យោមសិក្សាវប្បធម៌សិល្បៈហ្វេនិងវិទ្យាស្ថានតូរ្យតន្រ្តីហ្វេដែល
បណ្ដុះបណ្ដាលសិល្បករសិល្បការិនីនិងអ្នកលេងឧបករណ៍​តូរ្យតន្រ្តី​ជំនាញសំដែង
ចំរៀងហ្វេ។ សិល្បករឈ្មោះ Vo Que ​បានឲ្យដឹងថា

“ រូបភាពនៃការសំដែងចំរៀងហ្វេលើទន្លេ Huong និងការសំដែងចំរៀងហ្វេ​នៅ
ក្នុងរោងល្ខោនបានបង្កចំណាប់អារម្មណ៍ដល់មនុស្សជាច្រើននាក់។ ហេតុនេះហើយ
 គួរតែមានការធ្វើសមាហរណកម្មនូវទំនុកច្រៀងដែលមានខ្លឹមសារថ្មីៗក្នុងចំរៀង
ហ្វេដើម្បីរួមចំណែកអភិរក្សនិងពង្រីកតំលៃសិល្បៈចំរៀងហ្វេនេះ“។

នាបច្ចប្បន្នមានសិល្បករសិល្បការិនីនិងអ្នកលេងឧបករណ៍​តូរ្យតន្រ្តី​ចំនួន​៤០០
នាក់ចូលរួមការសំដែងចំរៀងហ្វេកំដរអារម្មណ៍ភ្ញៀវទេសចរនៅលើទន្លេ ​Huong។ នា
ពេលថ្មីៗនេះ ខេត្ត Thua Thien – Hue កំណត់ឲ្យកម្មវិធីសំដែង​ចំរៀង​ហ្វេមួយត្រូវតែ
មានរយៈពេលយ៉ាងខ្លីបំផុតគឺមួយម៉ោងឡើងទៅ​ ត្រូវតែ​មាន​ឧបករណ៍​​តូរ្យតន្រ្តី
យ៉ាងហោចណាស់៣ប្រភេទក្នុងចំណោមចាប៉ី ​១៦ខ្សែ ​២ខ្សែ​ ១ខ្សែ រាប់ទាំងខ្លុយផង
 និងត្រូវតែមានសិល្បករសិល្បការិនីនិងអ្នកលេងឧបករណ៍​តូរ្យតន្រ្តី​ចំនួនយ៉ាងតិច
បំផុតគឺ៧នាក់ឡើងទៅ។ តាមលោក Cao Chi Hai ​នាយករង​មន្ទីរវប្បធម៌កីឡានិង
ទេសចរណ៍ខេត្ត Thua Thien – Hue ឲ្យដឹងថា​ដោយ​សារសេវាសំដែងសិល្បមាន
កំរិតបានជាបទចំរៀងហ្វេបុរាណមិនអាច​យកមក​សំដែងជូនភ្ញៀវនៅលើទូកនាគ
បានឡើយ។ នៅក្នុងការបណ្ដុះបណ្ដាល​គួប្បីយកចិត្តទុកដាក់លើការបង្រៀនឲ្យ
ជំនាន់វ័យក្មេងចេះច្រៀងបទចាស់ៗ។លោក Cao Chi Haiបានថ្លែងថា

“ បទចំរៀងហ្វេឥឡូវត្រូវបានទទួលស្គាល់ជាកេរិ៍្តដំណែលជាតិហើយ យើងខ្ញុំ
ក៏ខិតខំប្រឹងប្រែងលើកកំពស់នូវគុណភាពនៃការសំដែងចំរៀងហ្វេនៅលើទន្លេ 
Huong បំរើភ្ញៀវទេសចរ។ ទន្ទឹមនឹងនោះ នាពេលខាងមុខមន្ទីរវប្បធម៌កីឡានិង
ទេសចរណ៍នឹងសហការជាមួយក្រុងនិងក្លិបនានាបន្តស្ដារឡើងវិញនូវការសំដែង
នៅតាមរោងល្ខោ​ននិងវិមានឬផ្ទះចំការសំដៅបង្កើតឡើងផលិតផលវប្បធម៌វិសេស
​វិសាល​មួយដោយផ្សារភ្ជាប់ជាមួយវិស័ទេសចរណ៍ទៀតផង“ ។

        នាសព្វថ្ងៃ ខេត្ត Thua Thien – Hue កំពុងមមាញឹកធ្វើការសិក្សាស្រាវ​ជ្រាវ
​ប្រមូលផ្ដុំ​ឯកសារនិងបទចំរៀងហ្វេបុរាណ បង្កើតក្រុមប្រឹក្សាពិនិត្យវាយតំលៃ​ដើម្បី
លើកកំពស់នូវគុណភាពនៃការសំដែងចំរៀងហ្វេនៅលើទន្លេ Huong។​ ជា​ពិសេស
គឺលើកដំកើងក្រុមសិល្បករសិល្បការិនីនិងសិប្បករដែលមានគុណក្នុង​ការថែរក្សា
 សំដែង និងផ្សព្វផ្សាយចំរៀងហ្វេសំដៅពង្រីកតំលៃនៃប្រភេទសិល្បះដ៏វិសេស
វិសាលមួយនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ