អភិរក្សនិងពង្រីកវប្បធម៌ជនជាតិចាម
(VOVWORLD) /  
VOVWORLD_ក្នុងកេរិ៍្តដំណែលវប្បធម៌បណ្ដាជនជាតិនៅប្រទេសវៀតណាម
គឺវប្បធម៌របស់ជនជាតិចាមមានការគូសសញ្ញាលើច្រើនវិស័យ។ថ្វីបើដូច្នេះក្ដីតែ
ក្នុងដំណាក់កាលសកលភាវូបនីយកម្មនិងសមាហរណកម្មអន្តរជាតិនាបច្ចុប្បន្ន
តំលៃវប្បធម៌ចាមកំពុងប្រឈមមុខនឹងការសាកល្បងជាច្រើន។
ថ្មីៗនេះ សិក្ខាសាលាវិទ្យាសាស្រ្ត”វប្បធម៌ជនរួមជាតិចាមក្នុងការអភិវឌ្ឍន៍
រឹងមាំប្រទេសជាតិ ”ត្រូវបានប្រារព្ធឡើងនៅខេត្ត An Giang ភាគខាងត្បូង
វៀតណាម។ នៅទីនេះ ក្រុមអ្នកស្រាវជ្រាវវប្បធម៌ប្រវតិ្តសាស្រ្តបានឲ្យដឹងថា
វប្បធម៌ចាមត្រូវបានបង្ហាញច្បាស់នៅក្នុងវិស័យស្ថាបត្យកម្ម រូបចម្លាក់នៅ
តាមប្រាសាទ វិហារ បដិមានិងវិស័យផ្សេងៗទៀតមានជាអាទិ៍ ទំនៀមទំលាប់
ពិធីបុណ្ទាន សាសនា ភាសា អក្សរ តូរ្យតន្រ្តីជាដើម។ នាដំណាក់កាលសកល
ភាវូបនីយកម្មនិងសមាហរណកម្មអន្តរជាតិនាបច្ចុប្បន្ន នេះ តំលៃវប្បធម៌
លេចធ្លោជាច្រើនដូចជារឿងនិទាន គម្ពី និងក្រមសៀវភៅដែលមានតាំងពី
សតវត្សទី១៦មកនោះកំពុងប្រឈមមុខនឹងការបាត់បង់។ ក្នុងគោលបំណង
រក្សាវប្បធម៌ចាមគង់វង្សនិងអភិវឌ្ឍន៍រួមជាមួយវប្បធម៌របស់ជនជាតិភាតរៈ
នោះ សហគមន៍ជនជាតិចាមយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារអភិរក្ស
និងពង្រីកភាសា អក្សរសរសេរនៃជាតិខ្លួន ពិសេសគឺថែរក្សាអក្សរចាមបុរាណ។
ទន្ទឹមនេះគឺបង្រៀនភាសានិងអក្សរចាមបុរាណដល់ជំនាន់វ័យក្មេងដើម្បីគេយល់
ដឹងប្រវតិ្តសាស្រ្តនិងវប្បធម៌ជនជាតិខ្លួន។ តាមលោក Thap Liem Truong ជាអ្នក
ស្រាវជ្រាវវប្បធម៌ចាមខេត្តNinh Thuanភាគកណ្ដាលវៀតណាមបានឲ្យដឹងថា
“ ការបង្រៀនភាសាចាមវាខុសនឹងភាសាវៀតព្រោះថាភាសាវៀតមានតែ
ឯកព្យាង្គប៉ុណ្ណោះទេ រីឯភាសាចាមមានពហុព្យាង្គ។ដោយហេតុនោះត្រូវតែជ្រើស
រើសវិធីសាស្រ្តណាដែលសមស្របជាមួយភាសានិងអក្សរសរសេររបស់ជាតិខ្លួន
ដើម្បីបញ្ចូលទៅក្នុងកម្មវិធីបង្រៀនក្នុងសាលា”។
|
គួរតែមានរបបអាទិភាពសំរាប់កូនចៅជនជាតិចាមដើម្បីលើកទឹកចិត្តគេសិក្សា |
ជនជាតិចាមមានការច្នៃប្រឌិតលើវិស័យតូរ្យតន្ត្រី សិល្បៈដោយបង្កើតឡើង
ឧបករណ៍ភ្លេងដ៏វិសេសវិសាលដូចជាចាប៉ី Ka-nhi ស្គរ Ba ra nung ស្រឡៃ Saranai
ឃ្មោះ។ ល។ក៏ប៉ុន្តែ ការសំដែងសិល្បៈប្រពៃណីជនជាតិចាមនាសព្វថ្ងៃត្រឹមតែបាន
អនុវត្តនៅក្នុងជីវភាពសហគមន៍និងពិធីសាសនាប៉ុណ្ណោះហើយមិនសូវបានយក
មកសំដែងទូលំ ទូលាយក្នុងសង្គមនោះឡើយ។តាមលោកស្រី Vu Thi Kim Yen ជា
អ្នកនិពន្ធកម្មវិធីចំរៀងទូរទស្សទីក្រុងហូជីមិញថាដើម្បីថែរក្សាតំលៃតូរ្យតន្រ្តី
ប្រពៃណីរបស់ជនជាតិចាមគឺត្រូវការអនុវត្តវិធានការមួយចំនួន។ លោកស្រីបាន
ថ្លែងយ៉ាងដូចច្នេះថា
“ គួរតែមានរបបអាទិភាពសំរាប់កូនចៅជនជាតិចាមដើម្បីលើកទឹកចិត្តគេ
សិក្សាតូរ្យតន្រ្តីប្រពៃណីជាតិខ្លួន។ ប្រសិនបើត្រូវបានបណ្ដុះបណ្ដាលល្អ គេនឹងបង្កើត
បាននូវស្នាដៃមានតំលៃចំពោះសហគមន៍ជនចាតិចាមផងហើយក៏សមស្របនឹង
ចំណូលចិត្តរបស់សង្គមផង”។
បទអន្តរាគមនានារបស់ក្រុមអ្នកស្រាវជ្រាវវប្បធម៌នៅសិក្ខាសាលាវិទ្យាសាស្រ្ត
”វប្បធម៌ជនរួមជាតិចាមក្នុងការអភិវឌ្ឍន៍រឹងមាំប្រទេសជាតិ ”បានរួមចំណែក
ជួយអ្នកគ្រប់គ្រងវប្បធម៌នៅតាមតំបន់មានជនជាតិចាមរស់នៅយល់បន្ថែម
នូវស្ថានភាពជាក់ស្ដែងនៃកេរិ៍្តដំណែលវប្បធម៌ចាមនាបច្ចុប្បន្ន។ ម្យ៉ាងទៀត
យោបល់ទាំងនេះក៏ជួយឲ្យសហគមន៍ជនជាតិចាមសំគាល់ឃើញតួនាទីនិងការ
ទទួលខុសត្រូវរបស់ខ្លួនក្នុងការអភិរក្ស ពង្រីកគ្រប់តំលៃវប្បធម៌ជាតិខ្លួន ឆ្លើយ
តបទៅនឹងតម្រូវការអភិវឌ្ឍប្រទេសជាតិចីរភាព៕
-VOVWORLD