អភិរក្សនិងអភិវឌ្ឍន៍ភាសារបស់ជនជាតិភាគតិចនៅវៀតណាម

        VOVWORLD_នៅប្រទេសវៀតណាមមានជនជាតិជាច្រើនរស់នៅជាមួយ
គ្នា។ ជនជាតិនីមួយៗមានភាសាកំណើតនិងវប្បធម៌រៀងៗខ្លួន។ នាសព្វថ្ងៃនេះ 
ជីវភាពរស់នៅកំពុងមានការប្រែប្រួល ដោយហេតុនោះបើគ្នានគោលនយោបាយ
និងវិធានការអភិរក្សទេគឺភាសានៃជនជាតិភាគតិចមួយចំនួននឹង​ប្រឈម
មុខនឹងការសាបរលាបជាមិនខាន។​នេះជាបញ្ហា​ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្រ្ត
វៀតណាម​និងបារាំងលើកយកមក​ពិភាគ្សា​​នៅសិក្ខាសាលាស្រាវជា្រវអភិរក្សភាសា
របស់បណ្ដាជនជាតិភាគតិច​ដោយ​វិធីរក្សាទុកភាសាដោយបច្ចេកវិទ្យាឌីជីថលនៅ
ក្រុងហាណូយថ្មីៗនេះ។

        ក្នុងសិក្ខាសាលា”យថាទស្សត្រូវបានបើកចេញដោយផ្អែកលើការប្រើឌីជីថល
ដើម្បីរក្សាទុកឯកសាភាសា ” រៀបចំនៅក្រុងហាណូយនោះក្រុមអ្នកស្រាវជ្រាវនៅ​
ដេប៉ា​ឌឺ​ម៉ង់​​ភាសា មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គមនិងមនុស្សសាស្រ្ត​ មហាវិទ្យា​ល័យ
​​ជាតិ​ក្រុងហាណូយនិងវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិMICAចំណុះមហាវិទ្យាល័យ
ពហុបច្ចេកទេសហាណូយបានប្រកាសនិងឧទ្ទេសនាមអំពីបណ្ណសារសូរសំលេង
ភាសារបស់បណ្ដាជនជាតិភាគតិចវៀតណាមដែលត្រូវបានក្រុមអ្នកវិទ្យាសាស្រ្ត
វៀតនាមនិងបារាំងអនុវត្តអស់រយៈពេល៣០ឆ្នាំកន្លងមក។បណ្ណសារបានរក្សា
ទុកភាសានិយាយនិងសូរសព្ទដោយឌីជីថល។ តាមរយៈបណ្ដាញរក្សាទុកដ៏ទំនើប
នេះ ទស្សនិកជនអាចស្វែងយល់និងស្ដាប់បាននូវព័ត៌មានជាច្រើនដូចជាប្រភព
ដើមនៃភាសា ការកាត់សូរសព្ទជាលាយលក្ខណ៍អក្សរ រួមទាំងចំរៀងប្រពៃណីនិង
តូរ្យតន្រ្តីប្រជាប្រិយទៀតផង។​ជាពិសេសបណ្ណសារសូរសំលេង​នេះ ប្រមូលផ្ដុំអភិរក្ស
បាននូវភាសាចំនួន១១របស់ក្រុមជនជាតិភាគតិច។ ក្នុងនោះ​មាន​ភាសាខ្លះ
កំពុងប្រឈមមុខនឹងការសាបរលាបដូចជាជនជាតិO du បានបាត់​បង់ភាសា​
ស្ទើតែទាំងអស់ហើយត្រូវប្រើភាសារបស់ជនជាតិដទៃដើម្បីទំនាក់ទំនងគ្នា។ 
ស្ដីពីបញ្ហានេះ សាស្រ្តាចារ្យ បណ្ឌិតTran Tri Doi នាយកមជ្ឈមណ្ឌលស្រាវជ្រាវ
អភិវឌ្ឍន៍ជនជាតិ​ភាគ​តិច​និងតំបន់ព្រៃភ្នំបានឲ្យដឹងថា

    “បណ្ណសារនេះបានរក្សាទុកភាសានិយាយចំរៀងប្រពៃណីនិងតូរ្យតន្រីប្រជាប្រិយ
របស់បណ្ដាជនជាតិភាគតិច។ ទី២គឺវាផ្គត់ផ្គង់ប្រភពឯកសារសំលេងសំរាប់
មជ្ឈដ្ឋានស្រាវជ្រាវភាសា។ ទី៣គឺវាជួយផ្សព្វផ្សាយភាសានិងវប្បធម៌របស់ជនជាតិ
នានា”។

អភិរក្សនិងអភិវឌ្ឍន៍ភាសារបស់ជនជាតិភាគតិចនៅវៀតណាម - ảnh 1
ល។ តាមរយៈបណ្ដាញរក្សាទុកដ៏ទំនើបនេះ ទស្សនិកជនអាចស្វែងយល់និងស្ដាប់បាននូវព័ត៌មានជាច្រើនដូចជាប្រភពដើមនៃភាសា ការកាត់សូរសព្ទជាលាយលក្ខណ៍អក្សរ រួមទាំងចំរៀងប្រពៃណីនិងតូរ្យតន្រ្តីប្រជាប្រិយទៀតផង


        នាបច្ចុប្បន្ននេះបណ្ណសារសូរសំលេងបានប្រើបច្ចេកវិទ្យាឌីជីថលរក្សាទុកបាន
នូវភាសារបស់ជនជាតិមានចំនួនប្រជាជនយ៉ាងតិចតួចដែលមានគ្រោះថ្នាក់
សាបរលាបដូចជាភាសាRuc ភាសា​A Rem ភាសាMa Lieng និងភាសាCuoi។ការ
ដាក់ឲ្យ​បណ្ណសារ​សូរសំលេងធ្វើសកម្មភាពជាជំហានដំបូងនេះបានជួយក្រុមអ្នក
ស្រាវជ្រាវនិងគ្រូបង្រៀនភាសាជនជាតិទាក់ទងបានជាមួយប្រភពឯកសារដ៏ថ្លៃថ្លា
សំរាប់ការងារបង្រៀននិងស្វែងយល់ពីទំនៀមទំលាប់របស់ជនជាតិភាគតិចនៅ
ប្រទេសវៀតណាម។ច្រើនឆ្នាំកន្លងទៅ​ លោកSung A Chenh ជនជាតិ​Mong នៅ
ឃុំPa Co ស្រុកMai Chau ខេត្តHoa Binhភូមិ​ភាគ​ខាង​ជើង​វៀត​ណាមខ្វល់ខ្វាយ
ពីការបើកថ្នាក់រៀនភាសា Mongឲ្យបងប្អូននៅ​តាម​​ភូ​មិ​​ឃុំជនជាតិ​Mong។ 
ចំពោះលោក បញ្ហាពិបាកបំផុតគឺការរៀបរៀងសៀវភៅនិងប្រភព​ឯកសារសំរាប់
ការងារបង្រៀនភាសាជនជាតិខ្លួន។ឥឡូវនេះបណ្ណសារសូរសំលេងគឺជាទីកន្លែង
ផ្គត់ផ្គង់ប្រភពឯកសាភាសាជាសូរសំលេងដ៏មានតំលៃដើម្បីជួយលោកប្រើប្រាស់
ក្នុងការផ្សព្វផ្សាយភាសានិងវប្បធម៌របស់ជនជាតិMong។ លោកSung A Chenh​
បាន​ថ្លែងថា

 “ មានមនុស្សខ្លះមិនមែនជាជនជាតិMongតែគេចេះភាសាជនជាតិMong
និង​សរសេរយ៉ាងស្ទាត់ទៀតផង។ ដោយហេតុនោះខ្ញុំត្រិះរិះនិងស្វែងរកឯកសារ
ដោយខ្លួនឯងដើម្បីបើកថ្នាក់បង្រៀនផ្សព្វផ្សាយភាសាMong។ ការរុករកប្រភព
ឯកសារជួបការលំបាកយ៉ាងខ្លាំង។ឥឡូវមានប្រភពឯកសារសំលេងបែបនេះគឺ
មានលក្ខណៈងាយស្រួលសំរាប់ការបង្រៀននិងផ្សព្វផ្សាយភាសារបស់ជនជាតិខ្ញុំ
ហើយ”។

        ការអភិរក្សនិងពង្រីកភាសានិងអក្សររបស់គ្រប់ជនជាតិដើរទន្ទឹមនឹងការ
ប្រើប្រាស់ភាសានិងអក្សរទូទៅ។ តាមរយៈការប្រើប្រភពឯកសារពីបណ្ណសារសូរ
សំលេងនេះនឹងរួមចំណែកលើកទឹកចិត្តជំនាន់វ័យក្មេងយល់ដឹងនិងប្រើប្រាស់
ស្ទាត់នូវភាសានិងអក្សរសរសេរនៃជាតិខ្លួន៕

       

ប្រតិកម្មទៅវិញ

ផ្សេងៗ