អាវផាយលើកដំកើងសោភ័ណ្ឌភាពល្អស្អាតរបស់នារីវៀតណាម

(VOVworld)-Huynh Thien Kim Tuyen ជាលេខាតាំងពីដំបូងរបស់សម្ព័ន្ធសមាគមយុវជនសកលវិទ្យាល័យអក្សរសាស្រ្តសព្វថ្ងៃជា សកលវិទ្យាល័យវិទ្យាសាស្រ្ត
សង្គមនិងមនុស្សសាស្រ្តទីក្រុងហូជីមិញ)។ គាត់ជាយុទ្ធនារី១នាក់ ក្នុងចលនា
សិស្សានុស្សិត និស្សិតប្រឆាំងរបប Sai Gon កាលពីអំឡុងទស្សវត្សទី៧០។ ក្នុង
សម្លៀកបំពាក់អាវផាយទន់ភ្លន់ ប្រិមប្រិយ និស្សិតនារីតូចនេះ បានទទួលជោគ
ជ័យក្នុងការឆ្លងកាត់ការត្រួតពិនិត្យរបស់ប៉ូលិស្តជាច្រើនលើក ច្រើនសារ ដើម្បី
ចែកខិតប័ណ្ណ និងបទកំណាព្យ ជូនពរឆ្នាំថ្មីរបស់លោក ប្រធានហូជីមិញលើវិថី
សាយហ្គន។ លោកស្រី Huynh Thien Kim Tuyen បាន រំលឹកឡើងវិញថា៖

        “ខ្ញុំបានចូលរួមធ្វើសកម្មភាពបដិវត្តន៍កាលពីនៅជានិស្សិតនារីសាលា
Gia Long ។ ខ្ញុំបានបញ្ចុះបញ្ចូលនិស្សិតនារីទាំងឡាយពាក់អាវផាយចាប់ពីឆ្នាំ
១៩៧០ ពេលដែលខ្ញុំសិក្សានៅមហាវិទ្យា​ល័យធអក្សរសាស្រ្ត។ អាវផាយ
បង្ហាញបានប្ញទ្ធានុភាពរបស់នារីវៀតណាម។​នាគ្រានោះ មាន បទកំណាព្យ​ និង
បទចម្រៀងជាច្រើនស្ងើចសរសើរក្រមុំដែលពាក់អាវផាយ នៅ សកលវិទ្យា
ល័យអក្សសាស្រ្ត”។

អាវផាយលើកដំកើងសោភ័ណ្ឌភាពល្អស្អាតរបស់នារីវៀតណាម - ảnh 1
អាវផាយលើកដំកើងសោភ័ណ្ឌភាពរបស់នារីវៀតណាម

រូបភាពអាវផាយ បានក្លាយទៅជានិមិត្តរូបរបស់នារីវៀតណាម។ នាបច្ចុប្បន្ន
អាវផាយនៅរក្សាបានតម្លៃដដែល ពេលដែលបានជ្រើសរើសជាឯកសណ្ឋាន
សម្រាប់ និស្សិតនារីនៅមហាវិទ្យាល័យ និងសម្រាប់មន្ត្រីរដ្ឋការជានារីក្នុងផ្នែកមួយ
ចំនួន របស់វៀតណាម។ លោកស្រី Huynh Ngoc Van នាយិការសារៈមន្ទីរស្លាកស្នាម
សង្គ្រាមជានិច្ចកាលពាក់ អាវផាយក្នុងការជួបប្រាស្រ័យនិងក្នុងថ្ងៃធ្វើការងារ។តាម
គាត់ថាអាវផាយមិនត្រឹមតែសម្តែងបានភាពស្អាតរបស់នារីវៀតណាមប៉ុណ្ណោះទេ
 ថែមទាំងរួមចំណែកផ្សព្វផ្សាយរូបភាព របស់វៀតណាមទៅកាន់មិតភក្តិអន្តរជាតិ
ទៀតផង។ នៅក្នុងឱកាសពិសេស សារមន្ទីរស្លាក់ស្នាមសង្គ្រាម បានជ្រើសរើសឯក
សណ្ឋានសម្រាប់បុគ្គលិកនារី។លោកស្រី Huynh Ngoc Van បានឲ្យដឹងថា៖

        “សារមន្ទីស្លាក់ស្នាមសង្គ្រាម បានទទួលទស្សនិកជនជាង៧០០នាក់ក្នុង១ឆ្នាំ​
យើងខ្ញុំបានជ្រើសរើសអាវផាយដូចជាឯកសណ្ឋានសម្រាប់មគ្គុទេសនារី។ ប្រការ
នេះ បានទាក់ទាញការយកចិត្តទុកដាក់របស់ភ្ញៀវទេសចរណ៍ជា ច្រើន។​ពួកគាត់ទស្សនាសារមន្ទីផង និងអញ្ជើញយើងខ្ញុំថតរូបអនុស្សាវរីយ៍ ជាមួយ ដូចជាឯកអគ្គ
រដ្ឋទូតវប្បធម៌របស់វៀតណាមតាមរយៈអាវផាយ”។

        ឆ្លងកាត់ដំណាក់កាលប្រវត្តសាស្រ្តជាច្រើន អាវផាយរបស់វៀតណាមក៏មាន
 បំរ៉ែបំរួមជាច្រើនដែរ  ពីរបៀបដេ ព័ណ៌របស់ក្រណាត់ ដល់ការរចនាម៉ូដ។ អ្នក
 រចនាម៉ូដ Minh Hanh ឲ្យដឹងថា​ នាបច្ចុប្បន្ន អ្នករចនាម៉ូដអាវផាយ ជានិច្ចកាល
ស្រាវជ្រាវ និងច្នៃប្រឌិត គំរូម៉ូដថ្មីសម្រាប់សម្លៀកបំពាក៉ជាអាវផាយនេះ។

        “ជាធម្មតា ជនគ្រប់រូបសុទ្ធតែកំណត់ថា អាវផាយគឺស្តើង ស្រាល និងទន់។
ប៉ុន្តែ អត់ទេ វាត្រូវបានធ្វើឡើងពីក្រណាត់ជាវត្ថុធាតុដើមសំយោគ ក៏នៅតែស្អាតដែរ”។

        អាវផាយត្រូវបានលើកដំកើង រួមចំណែកបង្កើតឡើងមោទនភាពសម្រាប់
 ជនវៀតណាមនៅគ្រប់ទិសទី។​អាវផាយបានចូលជ្រៀបក្នុង ជីវភាពរស់នៅរបស់
គ្រួសារនីមួយៗ និងបុគ្គលនីមួយៗ។ អាវផាយ បានលើកដំកើង សោភ័ណ្ឌភាព
 របស់នារីវៀតណាម ដោយលក្ខណៈទាក់ទាញផង និងពោពេញទៅដោយភាព
 ឆើតឆាយប្រណិតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ