ឧទ្ទេសនាមអំពីក្រុមតន្ត្រីបុរាណ Dong Kinh
THU HOA -  
(VOVWORLD) -អស់រយៈពេល៣ឆ្នាំកន្លងទៅ ក្រុមតន្ត្រីបុរាណ Dong Kinh ពេលខ្លះលាន់លឺ សម្លេងផ្លុំខ្លុយរបស់ជីដូនជីតា ពេលខ្លះជាការរៀបរាប់អំពី “រឿងតន្ត្រីតាមវិថីបុរាណ” ពេលខ្លះជាការសម្តែងតាមរយៈសូត្រកំណាព្យរបស់ កវី Nguyen Duy ហើយពេលខ្លះ ទៀតបានច្បិចយកពាក្យពេជ្ររបស់អតីតតន្ត្រីករល្បីឈ្មោះវៀតណាម លោក Trinh Cong Son បញ្ចូលទៅក្នុងតន្ត្រីបុរាណ Hue ទៀតផង។ សកម្មភាពទាំងអស់នេះ ជាចំណងចំណូល ចិត្តរបស់សិល្បៈករ សិល្បៈការិនីនៃក្រុមតន្ត្រីបុរាណ Dong Kinh ដែលរួមចំណែកធ្វើ ឲ្យតន្ត្រីប្រជាប្រិយកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
នាខែឧសភាឆ្នាំ២០១៥ លំហរវប្បធម៌វិថីបុរាណលេខ៥០វិថី Dao Duy Tu ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយគឺសប្បាយ អ៊ូអរដោយសម្លេងតន្ត្រី ខណៈដែល ក្រុមតន្ត្រី បុរាណ Dong Kinh បានបង្ហាញមុខជាលើកដំបូងនូវកម្មវិធីស្តីពី “រឿងតន្ត្រីតាមវិថី បុរាណ”។ សិល្បៈករ Dam Quang Minh ស្ថាបនិកក្រុមតន្រ្តីបុរាណ Dong Kinh បាន ឲ្យដឹងថា៖
“ក្រុមនេះមានសិល្បៈករ សិល្បៈការិនីល្បីឈ្មោះជាច្រើន ដូចជា សិល្បៈករប្រជា ជន Xuan Hach សិល្បៈការិនីប្រជាជន Thanh Hoai សិល្បៈការិនីប្រជាជន Thuy Ngan ដែលសុទ្ធតែជាសិល្បៈករ សិល្បៈការិនីជើងចាស់តន្ត្រីបុរាណ។ យើងខ្ញុំបាន ប្រមូលផ្តុំគ្នាទៅជាក្រុម ព្រោះថាទាំងអស់សុទ្ធតែមានចំណងចំណូលចិត្តនឹងតន្រ្តី”។
សិល្បៈករ សិល្បៈការិនីនៃក្រុមតន្ត្រីបុរាណ Dong Kinh (រូបថតៈ thanhnien.vn) |
ឆ្លងកាត់ការសម្តែងរយៈពេល១៣លើកនៃកម្មវិធី “រឿងតន្ត្រីតាមវិថីបុរាណ”នោះ តន្ត្រីបុរាណគ្រប់ប្រភេទដូចជា Cheo, tuong, ca tru ឬសូត្រកំណាព្យថ្មី បានឧទ្ទេស នាមដល់អតិថិជនជាបណ្តើរៗ។ ភាពល្អិតល្អន់ពីការសម្តែងផង ពីពាក្យពេជ្រផង បាន លាន់លឺគ្រលួចធ្វើឲ្យទស្សនិកជនគ្រប់រូបបណ្តែតអារម្មណ៍តាមផងដែរ។
សម្លេងចេញពីខ្លុយ ពីស្រឡៃរបស់ជីដូនជីតា ត្រូវបានក្រុមតន្រ្តីបុរាណ Dong Kinh សម្តែងសាកពិសោធន៍ច្រើនលើកច្រើនសារ តាមរយៈរាត្រីតន្ត្រីបុរាណ ដែលមិន ត្រឹមតែបានសម្តែងនៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងបានសម្តែងនៅបរទេសទៀត ផង។ ក្រុមនេះក៏បានសាកល្បង ច្បិចយកពា្យពេជ្ររបស់អតីតតន្ត្រីករល្បីឈ្មោះ Trinh Cong Son ដាក់បញ្ចូលក្នុងតន្ត្រីបុរាណ Hue។ សម្បីតែ កំណាព្យរបស់កវី Nguyen Duy និងកវី Henric Heiner ក៏បានក្រុមតន្ត្រីបុរាណ Dong Kinh សាកពិសោធន៍សម្តែង ផងដែរ។
ចុងឆ្នាំ២០១៧ ក្រុមតន្ត្រីបុរាណ Dong Kinh បានរួមជាមួយក្រុមតន្ត្រីសម័យ ហាណូយ រៀបចំកម្មវិធីតូរ្យតន្ត្រី។ តាមរយៈអ្នកដឹកនាំតន្ត្រីល្បីឈ្មោះ Jeff Von der Schmidt នោះ ក្រុមតន្ត្រីបុរាណ Dong Kinh បានសាកល្បង រួមផ្សំសម្លេងភ្លេងបុរាណ ជាមួយតន្ត្រីសម័យ សំដៅបើកចេញការតភ្ជាប់រវាងតន្ត្រីវៀតណាមជាមួយការប្រគុំ តន្ត្រីរបស់លោកខាងលិចផងដែរ។
បន្ទាប់ពីការសាកពិសោធន៍សម្តែងទាំងអស់នោះដែលបានទស្សនិកជនទទួល ស្គាល់ សិល្បៈករ សិល្បៈការិនីនៃក្រុមតន្ត្រីបុរាណ Dong Kinh បានយល់ច្បាស់ថា តន្ត្រីបុរាណរបស់ជីដូនជីតាគឺមិនចាស់ទេ ថែមទាំងមានការទាក់ទាញអស្ចារ្យ ខណៈ ដែលទាក់ទាញនូវអារម្មណ៍របស់មនុស្ស ដោយមិនរើសអើងជាតិសាសន៍នោះឡើយ។
សំខាន់បំផុតគឺត្រូវចេះគោរព រក្សានិងពង្រីកនូវតន្ត្រីបុរាណយ៉ាងដូចម្ត៉េចដែរ។ លោក Vu Nhat Tan សមាជិកនៃក្រុមតន្ត្រីបុរាណ Dong Kinh បានចែករំលែកថា៖
“យើងខ្ញុំនឹងស្រាវជ្រាវយ៉ាងជ្រាលជ្រៅថែមទៀតអំពីតន្ត្រីបុរាណ ឈានដល់ការកសាងប្រព័ន្ធទ្រឹស្តីមួយស្តីពីតន្ត្រីបុរាណក្នុងប្រវត្តិសាស្ត្រ។ នេះជាការងារធំនិង ចំណាយពេលយូរអង្វែង។ គោលបំណងរបស់យើងខ្ញុំគឺនាពេលអនាគត ជំនាន់វ័យ ក្មេងនឹងបន្តនូវតន្ត្រីបុរាណតាមរយៈឧបករណ៍តន្ត្រីប្រជាប្រិយនិងសំនៀងពិតៗរបស់ ខ្លួន”។
អស់រយៈពេលប៉ុន្មានឆ្នាំកន្លងទៅ តាមរយៈការសាកពិសោធន៍មិនយកកម្រៃ សិល្បៈករ សិល្បៈការិនីនៃក្រុមតន្ត្រីបុរាណ Dong Kinh បានចាត់ទុកនេះដូចជាឆាក សម្តែងបំពេញនូវចំណងចំណូលចិត្តរបស់ខ្លួន។ ការខិតខំប្រឹងប្រែងរបស់សិល្បៈករ សិល្បៈការិនីទាំងអស់នេះកំពុងជួយឲ្យទស្សនិកជនវៀតណាមខិតមកជិតជាមួយ តន្ត្រី លោកខាងលិច បើកចេញទិសដៅអភិវឌ្ឍន៍ថ្មីថ្មោងសម្រាប់តន្ត្រីបុរាណវៀតណាម ផងដែរ៕
THU HOA