ឧបករណ៍ភ្លេងធ្វើអំពីឬស្សីនៅប្រទេសវៀតណាម

        VOVWORLD_វៀតណាមជាប្រទេសមួយដែលមានឧបករណ៍ភ្លេង
ប្រពៃណីដ៏សម្បូរបែប។តាមស្ថិតិឧបករណ៍ភ្លេងនៃគ្រប់ជនជាតិក្នុងទូ
ទាំងប្រទេសមានដល់ទៅរាប់រយប្រភេទ។ក្នុងចំណោមឧបករណ៍ភ្លេង
ប្រជាប្រិយគឺឧបករណ៍ភ្លេងដែលធ្វើអំពីឬស្សីមានមុនគេបង្អស់ក្នុង
ប្រវតិ្តសាស្រ្តតូរ្យតន្រ្តីវៀតណាម។

        ដើមឬស្សីជានិមិត្តរូបយ៉ាងជិតស្និទ្ធក្នុងជីវភាពរស់នៅនិងព្រលឹង
របស់ប្រជាជាតិវៀតណាម។ពីវត្ថុធាតុដើមដ៏សាមញ្ញនេះ បណ្ដាសិប្បករ
ជាមួយបាតដៃប៉ិនប្រសប់បានបង្កើតឡើងឧបករណ៍ភ្លេងជាច្រើន
ប្រភេទដើម្បីធ្វើឲ្យជីវភាពរស់នៅវប្បធម៌និងស្មារតីរបស់ជាតិខ្លួនកាន់
តែមានការសប្បាយរីករាយថែមទៀត។តាំងពីយូរណាស់មកហើយឧ
បករណ៍ភ្លេងធ្វើអំពីឬស្សីបានផ្សាភ្ជាប់ជាមួយជីវភាពរស់នៅនិងការ
ធ្វើពលកម្មប្រចាំថ្ងៃ ទំនៀមទំលាប់និងពិធីបុណ្យទានរបស់ប្រជាជន
នៅតាមតំបន់នានា។ស្ដីពីបញ្ហានេះបណ្ឌិតសិល្បការិនីឆ្នើម Nguyen
Thi Hoa Dang អនុប្រធានដេប៉ាឌឺម៉ង់ឧបករណ៍ភ្លេង​ប្រពៃណីវិទ្យាស្ថាន
តូរ្យតន្រ្តីជាតិវៀតណាមបានឲ្យដឹងថា

     “នៅប្រទេសវៀតណាមដោយសារសណ្ឋានដីនិងអាកាសធាតុអំណោយ
ផលបានជាដើមឬស្សីលូតលាស់យ៉ាងខ្លាំង។បើប្រៀបធៀបនឹងប្រទេស
មួយចំនួនគឺបំពង់ឬស្សីរបស់វៀតណាមមានកម្រាស់ល្មមហើយថ្នាំងមាន
ប្រវែងសមស្របនឹងការធ្វើឧបករណ៍ភ្លេង​។ដោយហេតុនេះ សំលេងរបស់
ឧបករណ៍ភ្លេង​ទាំងនេះគឺល្អហើយជាមោទនភាព​របស់ជនវៀតណាម”។

        ស្ដីពីការកែច្នៃឧបករណ៍ភ្លេងពីឬស្សី តន្រ្តីករThao Giang នាយក
មជ្ឈមណ្ឌល​អភិវឌ្ឍន៍តូរ្យតន្រ្តីវៀតណាមបានឲ្យដឹងថា

      “ចំពោះវត្ថុធាតុដើមឬស្សីនេះគេធ្វើខ្លុយ ខែន ស្រឡៃ។នៅតំបន់ Tay
Nguyen ឧបករណ៍ភ្លេងធ្វើអំពីឬស្សីរួមមានរនាតT’Rung  Trinh ​ Ko Ni
 Dinh Tut។ក្រៅពីនេះ​ មាន​ទ្រអូ ចាប៉ិដងវែង រនាតឯក និងស្គរក៏ធ្វើអំពី
ឬស្សីផងដែរ។ជនជាតិនិមួយៗសុទ្ធតែមានឧបករណ៍ភ្លេងដោយឡែករបស់
ខ្លួន។ដូច្នេះអាចនិយាយបានថាការច្នៃប្រឌិតរបស់ប្រជាជនយើងគឺធំ
ធេងណាស់ ”។

ឧបករណ៍ភ្លេងធ្វើអំពីឬស្សីនៅប្រទេសវៀតណាម - ảnh 1
រនាតT’Rung


        ឧបករណ៍ភ្លេងធ្វើអំពីឬស្សីនិងពកត្រូវបានកែច្នៃនៅសព្វទីកន្លែង
ដោយសាររុក្ខជាតិទាំងពីរប្រភេទនេះគឺសម្បូរណាស់ក្នុងចំការនិងក្នុងព្រៃ។
បណ្ឌិតសិល្បការិនីឆ្នើម Nguyen​ Thi Hoa Dang អនុប្រធានដេប៉ាឌឺម៉ង់
ឧបករណ៍ភ្លេង​ប្រពៃណីវិទ្យាស្ថាន​តូរ្យតន្រ្តី​ជាតិ​វៀតណាមបានឲ្យដឹងថា

     “ឧបករណ៍ភ្លេងធ្វើអំពីឬស្សីនិងពកទាំងនេះសុទ្ធតែមាននៅក្នុង
សហគមន៍ជនជាតិជាច្រើននៅប្រទេសវៀតណាមមានជាអាទិ៍ជនជាតិ
Kinh   H’Mong  Thai   Tay   Nung និងE De ជាដើម។ពិភពលោកស្គាល់
ដល់ឧបករណ៍ភ្លេងធ្វើអំពីឬស្សីនិងពករបស់​វៀត​ណាមជាច្រើនបំផុតគឺ
រនាតT’Rung  និងចាប៉ីខ្សែមួយ។ ឧបករណ៍ភ្លេងដ៏វិសេសវិ​សាល​មួយចំនួន
ទៀតដែលមាននៅតំបន់ Tay Nguyen គឺចាប៉ីKrong Put   Dinh Pa   និង
Ko Ni”។

        ឧបករណ៍ភ្លេងធ្វើអំពីឬស្សីនិងពកត្រូវបានប្រើប្រាស់ក្នុងការសំដែង
សិល្បប្រជាប្រិយវៀតណាមដែលក្នុងនោះមានការច្រៀងចំរៀង​ Xoan នៅ
ខេត្តPhu Tho​​  ចំរៀង Ca Tru  ចំរៀងQuan Ho តូរ្យតន្ត្រីព្រះរាជទ្រព្យនិង
ចំរៀង Don ca tai tu ណាមបូជា​បណ្ដា​ប្រភេទតូរ្យតន្ត្រីដែលសុទ្ធតែបាន
អង្គការវិទ្យាសាស្រ្ត អប់រំ និងវប្បធម៌នៃអង្គការសហប្រជាជាតិ(យូណេស្កូ)
ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់មនុស្សលោកនោះ។

        ឃ្លាំងឧបករណ៍ភ្លេងប្រពៃណីវៀតណាមត្រូវបានកកើតឡើងក្នុង
ប្រវតិ្តសាស្រ្តបង្កើតនិងការពារប្រទេសជាតិ។អស់រយៈពេលរាប់ពាន់ឆ្នាំ
រួមជាមួយបំរែបំរួលជាច្រើន ឧបករណ៍ភ្លេងធ្វើអំពីឬស្សីនិងពក
ជានិច្ចកាលបន្ទរឡើងសូរសំលេងបង្ហាញអារម្មណ៍និងបំណងប្រាថ្នា
របស់ជនរួមជាតិជនជាតិទាំង៥៤ក្នុងទូទាំងប្រទេសវៀតណាម៕

        

ប្រតិកម្មទៅវិញ

ផ្សេងៗ