«ឪពុក ម្តាយ និងកូនប្រុស»

«ឪពុក ម្តាយ និងកូនប្រុស» - ảnh 1
ខ្សែភាពយន្ត «ឪពុក ម្តាយនិងកូនប្រុស» (Image: TPD)


(VOVworld) – ស្ថិតក្នុងក្រខ័ណ្ឌគំរោងការភាពយន្តឯកសារ “Doc Journey”
របស់មជ្ឈមណ្ឌលជួយឧបត្ថម្ភអភិវឌ្ឍន៍ទេពកោសល្យភាពយន្ត (TPD) ខ្សែ
ភាពយន្ត «ឪពុក ម្តាយ និងកូនប្រុស» របស់អ្នកដឹកនាំភាពយន្តវ័យក្មេង 
Do Tan Phat  ស្តីពី ប្រធានបទ «សហគមន៍ជនស្រឡាញ់ភេទដូចគ្នា ពីរភេទ
និងកែភេទ» (LGBT) គឺជាវណ្ណៈកម្មមួយ ក្នុងចំណោមខ្សែភាពយន្តឯកសារ
ខ្នាតខ្លីចំនួន ៤ ដែល  TPD ឧទ្ទេសនាមជាមួយទស្សនិកជន។ ក្នុងពេល
LGBT គឺជាប្រធានបទពិសេសដែលមិនមែនអ្នកណាប្រាកដក្នុងខ្លួនថា៖​
អាចអនុវត្តបាននោះឡើយ ប៉ុន្តែ មានតែលោក Do Tan Phat ប៉ុណ្ណោះបាន
ដើរផ្ទុយទៅវិញ។ នេះគឺជាការចែករំលែករបស់អ្នកបង្កើតភាពយន្ត Do Tan
Phat តើលោកជាតួអង្គណាក្នុងខ្សែភាពយន្តរបស់ខ្លួន?​ សូមអញ្ជើញលោក
អ្នកនាងស្វែងរកចម្លើយតាមរយៈបទយកការរបស់អ្នកយកព័ត៌មាន Phuong
Lien។

«ឪពុក ម្តាយ និងកូនប្រុស» - ảnh 2
អ្នកដឹកនាំភាពយន្ត វ័យក្មេង Do Tan Phat។ (Image: TPD)


- ម្តាយរបស់ Phat៖  នេះជាអ្វីហ្នឹង?

- លោក Phat: នេះគឺជាប៉ាទិញឲ្យម៉ាក់ញ៉ាំហើយ។

- ម្តាយរបស់ Phat៖  ទិញឲ្យម៉ាកញ៉ាំមែនទេ? មិនញ៉ាំទេ។

- លោក Phat: ពុកទិញហើយហ្នឹងម៉ាក។

- ម្តាយរបស់ Phat៖  ទេ! ម៉ាក់មិនញ៉ាំទេ!​ ម៉ាក់ចាក់ចោលណា!

- លោក Phat: កុំអ្វីម៉ាក!

- ម្តាយរបស់ Phat៖  កូនប្រាប់ប៉ាទៅថាម៉ាក់មិនញ៉ាំបាយជាមួយទៀតទេ!

- លោក Phat: ម៉ាក់អើយ! កុំអ្វីម៉ាក់!

        បណ្ដាឈុតភាពយន្តត្រូវបានបញ្ចាំងជាបន្តបន្ទាប់លើអេក្រង់សក្នុងបន្ទប់
ដែល មានផ្ទៃជិតនឹង ២០ ម៉ែត្រក្រឡារបស់មជ្ឈមណ្ឌលជួយឧបត្ថម្ភទេពកោសល្យ
ភាព យន្ត (TPD)។ ទោះបីជាភ្លៀងធ្លាក់ក្នុងអាកាសធាតុត្រជាក់នៅខាងក្រៅក្តី
ប៉ុន្តែ ទស្សនិកជននៅចាប់អារម្ភណ៍កក់ក្តៅចំពោះការខឹងសម្បារតិចតួច ការជ
ជែកវ៉ែក ញែកមិនប្រកែប្រកាន់ក្នុងការចាប់ផ្តើមបញ្ចាំងភាពយន្តដែលអូស
បន្លាយក្នុងរយៈពេល ២០ នាទីក្រោមចំណងជើងថា៖ «ឪពុក ម្តាយនិងកូន
ប្រុស» របស់អ្នកដឹកនាំភាពយន្ត វ័យក្មេង Do Tan Phat។ នាឆ្នាំទៅវិញ ពេល
លោកមានអាយុ ២០ ឆ្នាំ តែប៉ុណ្ណោះ ដែលជានិស្សិតឆ្នាំទី ២ វិទ្យាស្ថានវិជ្ជា
ពេទ្យបុរាណ  Do Tan Phat បានរកឃើញសេក្តី ស្រឡាញ់សិល្បៈទី ៧ ក្នុង
ពេលចូលរួមកម្មវិធីវិជ្ជាសាស្ត្រផលិតខ្សែភាពយន្តឯកសារឥតគិតថ្ងៃនៅ  TPD។
គឺជាវណ្ណៈកម្មដំបូងនិងជាវណ្ណៈកម្មបញ្ចប់ការសិក្សាពោលខាងលើ «ឪពុក
ម្តាយនិងកូនប្រុស» នៅពោពេញទៅដោយអាច៏កំបាំងក្នុងចិត្តរបស់លោកផង
ដែរ។

       «គោលដៅដំបូងក្នុងពេលធ្វើខ្សែភាពយន្តនេះគ្រាន់តែដើម្បីបញ្ចប់ការ
សិក្សាធ្វើ ខ្សែភាពយន្តឯកសារប៉ុណ្ណោះ។ ខ្ញុំគិតថា​​៖ ខ្ញុំនឹងក្លាយទៅជាទស្សន
កិជនតែមួយគត់ ។ ក្នុងដំណើការធ្វើខ្សែភាពយន្តនេះ សារភាពជាមួយម្តាយ
ខ្ញុំថាជាអ្នកស្រឡាញ់ភេទដូច គ្នា។ បន្ទាប់នោះ វណ្ណៈកម្មរបស់ខ្ញុំត្រូវបាន
ជ្រើសរើសក្នុងតារេងរៀបចំណាត់ថ្នាក់ ១០ រឿងភាពយន្តឯកសារល្អបំផុត
នៃពានរង្វាន់ក្តឹបផ្កាឈូកមាសឆ្នាំ ២០១៥។ ខ្ញុំភ្ញាក់ផ្អើលណាស់ក្នុងពេលរឿង
ភាពយន្តរបស់ខ្លួនត្រូវបានបញ្ចាំងដ៏ទូលំទូលាយ។​ ខ្ញុំមានគោលបំណងថា៖
រឿងភាពយន្តនេះនឹងនាំមកនូវ ឥទ្ធិពលវិជ្ជមានទៅលើមនុស្សម្នាស្តីពីសហគម
ន៍ LGBT ថែមទៀត។»

«ឪពុក ម្តាយ និងកូនប្រុស» - ảnh 3
លោក​ Do Tan Phat ឆ្លើយសម្ភាសរបស់អ្នកយកព័ត៌មាន។ (TPD)


        «ឪពុក ម្តាយនិងកូនប្រុស» គឺជាខ្សែភាពយន្តឯកសារសាមញ្ញ ប៉ុន្តែ ពោរ
ពេញទៅដោយសេចក្តីស្រឡាញ់របស់អ្នកម្តាយមួយរូបដែលនឿយហត់លក់
នំប៉័ង ចិញ្ចឹមកូន។ នេះគឺជាឪពុកមិនសូវចេះនិយាយច្រើនទេប៉ុន្តែជានិច្ចកាល
ត្រៀមខ្លួនជា ស្រេចដឹកកូនប្រុសពីផ្ទះទៅស្ថានីយ៍រថយន្តដើម្បីកូនមិនខក
ជើងរថយន្តទីក្រុង Thanh Hoa - ហាណូយ ឬ បោកខោអាវសំរាប់កូនៗ។ ជីវភាព
រស់នៅក្នុងគ្រួសារ របស់ Do Tan Phat នៅប្រព្រឹត្តទៅជាធម្មតាដល់ពេលគាត់
ចែករំលែកថា៖ គាត់ជាមនុស្សស្រ ឡាញ់ភេទដូចគ្នា។

        «ម៉ាក់មិនដែលបន្ទោសកូនឡើយ។ កូនជាកូនរបស់ម៉ាក់។ ហើយម៉ាក់
ស្រឡាញ់ កូនជានិច្ច។ កូនចូលចិត្តប្រុសដែរមែនទេ? ប្រការនេះមានអ្វីគួរឲ្យ
បារម្ភទៅកូន?»

        ប្រតិកម្មរបស់ម្តាយបានធ្វើឲ្យបន្ទប់តូចស្ងៀមស្ងាត់ដោយចៃដន្យ។ ឈុតមិន
ធ្វើឲ្យទស្សនកិជនស្រក់ទឹកភ្នែកបានឡើយ ប៉ុន្តែ ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍
និង មានការអធ្យាស្រ័យ។ ប្រការនេះត្រូវបានចាត់ទុកជា ការលំបាកធំបំផុតក្នុង
ដំណើការធ្វើភាពយន្តរបស់លោក Do Tan Phat។ លោកចែករំលែកថា៖

        «ខ្ញុំព្រួយបារម្ភណ៍យ៉ាងខ្លាំងក្នុងពេលថតឈុតសំខាន់ៗក្នុងខ្សែភាពយន្តនេះ។​
ខ្ញុំដឹងថា៖ ខ្ញុំកំពុងថតជាពេលវេលាដែលក្នុងថានៈជាកូនប្រុសម្នាក់ទម្លាយអាចកំ
បាំង ដួងចិត្តជូនចំពោះឪពុកម្តាយរបស់ខ្លួន។ ប៉ុន្តែ ខ្ញុំប្តេជ្ញាមិនចោលពាក់កណ្ដាល
 ដើម្បីអនុវត្តឲ្យបានឈុតសំដែងតែម្តងគត់នេះឡើយ។ ហើយអារម្មណ៍នៅពេល
នេះជា អារម្មណ៍ពិតៗណាស់»

«ឪពុក ម្តាយ និងកូនប្រុស» - ảnh 4
«ឪពុក ម្តាយនិងកូនប្រុស» នៅពោពេញទៅដោយអាច៏កំបាំងក្នុងចិត្តរបស់លោក (Image: TPD)


        ប៉ុន្តែ អ្នកម្តាយទទួលស្គាល់កូនប្រុសចំណុះ «ពិភពភេទទី ៣» ដែរឬទេ?
លោក Do Tan Phat ចែករំលែកថែមទៀតថា៖

        «ប្រតិកម្មរបស់ម្តាយធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលណាស់។​ គាត់និយាយបានថា៖ នេះគឺ
ជា ប្រការធម្មតា។​ ហើយគាត់ពន្យល់ថា៖ ដោយសារខ្ញុំកំពុងរីកធំធាត់ ស្មារតីមិន
ទាន់ អភិវឌ្ឍន៍ឲ្យបានគ្រប់គ្រាន់ក្នុងសង្គមដោយហេតុនេះទើបកូនចូលចិត្តប្រុស។
ក្នុងពេលធំធឹងក្តីហើយកូននឹងចូលចិត្តនារីមិនបាន។ ម្តាយនៅគិតថា៖ នេះកឺជា
លទ្ធផលនៃការជះឥទ្ធិពលពីសង្គម។ ទោះបីជាធ្វើខ្សែភាពយន្តនេះ ១ ឆ្នាំហើយក្តី
 ប៉ុន្តែ ម្តាយនៅសួរខ្ញុំមានសង្សាស្រីឬនៅ។ ពេលនោះ​ ខ្ញុំគ្រាន់តែញញឹមតែប៉ុណ្ណោះ។»

«ឪពុក ម្តាយ និងកូនប្រុស» - ảnh 5
លោកស្រី Helena Papadmitriou ទស្សនិកជនពីក្រិក (Image: VOVWorld)


        ក្រោយរយៈពេល ២០ នាទីបញ្ចាំងដោយមានការចាប់អាម្មណ៍ឡើងដល់កំពូល
 ខ្សែភាពយន្តបាននាំទស្សនិកជនទៅការបញ្ចប់បើកទូលាយពោពេញទៅដោយការ
ពិចារណា។ អ្នកម្តាយមិនទាន់ទទួលស្គាល់ការពិតនៅឡើយ។ លោកស្រីនៅរងចាំ
នាថ្ងៃណាខាងមុខ កូនប្រុសរបស់គាត់នឹងឧទ្ទេសនាមសង្សាស្រីជាមួយគ្រួសារ។
លោកស្រី Helena Papadmitriou ទស្សនិកជនពីក្រិក មិនអាចលាក់ការចាប់អារម្មណ៍
បានឡើយ។

        «នេះគឺជាសាច់រឿងភាពយន្តស្អាតអស្ចារ្សស្តីពីប្រុសវ័យក្មេងក្លាហាន។ លោក
បានបង្ហាញការពិតដ៏ច្បាស់លាស់។ ទោះបីជាជួបការលំបាកជាច្រើនក្តី ប៉ុន្តែ លោក
បានទទួលស្គាល់ភេទរបស់ខ្លួនដ៏ស្មោះត្រង់។ គឺជាតំណាងរបស់យុវវ័យនិងជា
សហគមន៍ LGBT លោកបានផ្តោតទៅលើបញ្ហាសង្គមក្តៅគគុកនាបច្ចុប្បន្ននៅ
វៀតណាម។ ខ្ញុំកោតសរសើរលោកជាពិតប្រាកដ។»

        ១ ឆ្នាំបានកន្លងផុតទៅគិតតាំងពីថ្ងៃដែល Do Tan Phat ប្រកាសភេទរបស់ខ្លួន។
 ចំពោះឪពុកលោកវិញ នេះនៅជាការសម្ងាត់។ ប៉ុន្តែ លោកមានភាពក្លាហានគ្រប់
គ្រាន់ ដើម្បីអនុវត្តភាគទី ២ ដែរឬទ?

       «នេះគឺជាការបំផុសគំនិតល្អ។ ទោះបីជាខ្ញុំដឹងថា៖ នឹងជួបប្រទះរលកបោកបក់
ក្នុងគ្រួសារជាពុំខាន ប៉ុន្តែ អ្វីដែលមកដល់គឺវាបានមកដល់ហើយ។ ពេលនោះ
ប្រសិនបើ ការចាប់អារម្មណ៍ខ្លាំង ខ្ញុំនឹងថតពេលវេលានោះ៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ