ឮកងរំពងសំនៀងគងឃ្មោះនិទាឃរដូវ

(VOVWORLD) -  ថ្ងៃមួយនៃដើមនិទាឃរដូវ ២០២១ ក្រុមគងឃ្មោះវ័យក្មេងពីក្រុមនៃភូមិ Kmrơng Prong A  (ឃុំ Ea Tu) និងភូមិ Kbu (ឃុំ Hoa Khanh ) បានជួបជុំគ្នានៅឯកំពង់ផែទឹកនៃភូមិ Kmrơng Prong A ឃុំ Ea Tu ទីក្រុង Buon Ma Thuot  ខេត្ត Dak Lak ដើម្បី សម្តែងគងឃ្មោះជាមួយគ្នា។ ក្រុមគងឃ្មោះ Kmrơng Prong A  គឺជាក្រុមប្រុសដែលមានអាយុចាប់ពី ១២ ឆ្នាំដល់ ១៥ ឆ្នាំ រីឯក្រុមគងឃ្មោះ ភុមិ Kbu ជាក្រុមនារីចាប់ពីអាយុ ១៤ ឆ្នាំដល់ ៣២ ឆ្នាំ។

ឮកងរំពងសំនៀងគងឃ្មោះនិទាឃរដូវ - ảnh 1ក្រុមគងឃ្មោះ Kmrơng Prong A  គឺជាក្រុមប្រុសដែលមានអាយុចាប់ពី ១២ ឆ្នាំដល់ ១៥

ប្រធានភូមិនិងជាអនុលេខាភូមិ Kmrơng Prong A   លោក Y Bây Kbuor (ama Sắc) បានឲ្យដឹងថា នេះជាក្រុមគងឃ្មោះក្មេងបំផុតក្នុងចំណោមក្រុមគងឃ្មោះទាំងបីនៃភូមិ Kmrơng Prong A  បច្ចុប្បន្ននេះ។ លឺថាមានក្រុមគងឃ្មោះមិត្តមកផ្លាស់ប្តូរ យើងមានការត្រេកអរយ៉ាងខ្លាំង ហើយបានទៅកំពង់ទឹកឲ្យបានឆាប់ដើម្បីរំលឹកបទគងឃ្មោះដែលខ្លួនបានរៀន៖

“នេះហើយជាក្រុមក្មេងជាងគេបើប្រៀបធៀបនឹងលើកមុន។ ក្រុមនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន ដោយសារកម្មវិធីបណ្តុះបណ្តាលនិងបង្រៀនរបស់ការិយាល័យវប្បធម៌ទីក្រុង Buon Ma Thuot។ ហើយនេះជាលើកទី ១ ហើយដែលក្រុមគងឃ្មោះវ័យក្មេងមានឱកាសជួបប្រាស្រ័យជាមួយក្រុមគងឃ្មោះភូមិ Abu។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ប្អូនៗនិងក្មួយៗ មានការមោទនភាពណាស់ ដែលបានទស្សនាការសម្តែងគងឃ្មោះរបស់ក្រុមនីមួយៗ។ ខ្ញុំសង្ឃឹមថា នៅពេលអនាគត នឹងមានឱកាសសម្រាប់អ្នកទាំងអស់ក្នុងការប្រាស្រ័យទាក់ទងនិងស្វែងយល់បន្ថែមពីក្រុមគងឃ្មោះរបស់មិត្តភក្តិដទៃទៀត”។

ឮកងរំពងសំនៀងគងឃ្មោះនិទាឃរដូវ - ảnh 2ក្រុមគងឃ្មោះ ភុមិ Kbu ជាក្រុមនារីចាប់ពីអាយុ ១៤ ឆ្នាំដល់ ៣២ ឆ្នាំ

ក្រោយពីបទគងឃ្មោះទទួលភ្ញៀវរបស់ក្រុមគងឃ្មោះបុរសនៃភូមិ Kmrơng Prong A    មក សមាជិកក្រុមគងឃ្មោះស្រីភូមិ Abu ឃុំ Hoa Khanh បានឆ្លើយឆ្លងតាមចង្វាក់ភ្លេងយ៉ាងលឿន។ ទោះបីទើបតែទទួលបានការរៀនគងឃ្មោះនៅរដូវក្តៅឆ្នាំ ២០២០ ក៏ដោយ  ប៉ុន្តែសមាជិកក្រុមគងឃ្មោះស្រី ភូមិ Abu ចំនួន ១០ នាក់ មើលទៅក៏មានភាពស្ទាត់ជំនាញក្នុងការសម្តែងនេះ ហើយពួកគេទាំងអស់សុទ្ធតែមានការជក់ចិត្តក្នុងការហ្វឹកហាត់បទគងឃ្មោះផងដែរ។ បទគងឃ្មោះឆ្លើយឆ្លងគឺជាបទដែលមានការលំបាក រមែងតែបានសម្តែងក្នុងពិធីបុណ្យទានធំៗ ដូចជាពិធីបុណ្យសែនស្រូវថ្មី សែនកំពង់ទឹក និងពិធីមង្គលការផងដែរ។ អ្នកនាង H Uet Nie សមាជិកក្រុមគងឃ្មោនារី ភូមិ Abu បានឲ្យដឹងថា ដើម្បីលេងស្ទាត់បទនេះ ក្រុមទាំងមូលបានរៀនអស់រយៈពេល ២ ខែនិងអនុវត្តជាប្រចាំរៀងរាល់សប្តាហ៍។

“ចាប់តាំងពីបើកថ្នាក់វាយគងឃ្មោះ យើងក៏អាចចូលរួមការសម្តែងមួយចំនួន ដូចជាទៅលេងគងឃ្មោះនៅភូមិក្បែរ ហើយនៅទិវាមហាសាមគ្គី យើងអាចវាយនៅក្នុងភូមិហើយក៏ហាត់ជាមួយគ្នានៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យផងដែរ។ ហើយនេះជាលើកទីមួយហើយដែលក្រុមស្ត្រីគងឃ្មោះនារី ភូមិ Kbu បានផ្លាស់ប្តូរជាមួយក្រុមគងឃ្មោះដទៃ។ នាងខ្ញុំពិតជាចង់ផ្លាស់ប្តូរនិងរៀនសូត្រពីបទពិសោធន៍របស់មិត្តភក្តិផ្សេងទៀត បន្ថែមចំណេះដឹងនិងបន្ថែមមេរៀនល្អៗ ថ្មីៗ ជាពិសេសរៀនសូត្រពីគ្នាទៅវិញទៅមក”។

អានិយាយបានថា នេះគឺជាសកម្មភាពថ្មីក្នុងការថែរក្សានិងលើកកម្ពស់តម្លៃវប្បធម៌ គងឃ្មោះនៅទីក្រុង Buon Ma Thuot ។ អាស្រ័យហេតុនេះហើយ បង្កើតការផ្លាស់ប្តូររៀនសូត្រពីគ្នាទៅវិញទៅមកនិងបង្កើតចំណាប់អារម្មណ៍ថ្មីសម្រាប់ក្រុមគងឃ្មោះ អនុវត្តលំហាត់គងឃ្មោះឱ្យបានញឹកញាប់។ លោកស្រី Pham Thi Hai Binh អនុប្រធានមជ្ឈមណ្ឌលវប្បធម៌ - កីឡានិងទេសចរណ៍ទីក្រុង Buon Ma Thuot បានឲ្យដឹងថា សកម្មភាពនេះត្រូវបានមជ្ឈមណ្ឌលរៀបចំឡើងជាលើកដំបូង ទទួលបានការឆ្លើយតបយ៉ាងក្លៀវក្លាពីក្រុមគងឃ្មោះវ័យក្មេងទាំងពីរក្រុម។ យោងតាមផែនការ ក្នុងឆ្នាំនេះ មជ្ឈមណ្ឌលនឹងរៀបចំមហោស្រពថ្នាក់ទីក្រុងដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ក្រុមគងឃ្មោះវ័យក្មេងទាំងអស់ជួបជុំនិងផ្លាស់ប្តូរជាមួយគ្នា។

ឮកងរំពងសំនៀងគងឃ្មោះនិទាឃរដូវ - ảnh 3ក្រុមគងឃ្មោះទាំងពីរ តែងតែជួបប្រាស្រ័យជាមួយគ្នារៀនសូត្រពីគ្នាទៅវិញទៅមក 

“នេះគឺជាសកម្មភាពដែលមិនធ្លាប់មានពីមុនមក នៅក្នុងសកម្មភាពវប្បធម៌គងឃ្មោះដែលផ្សព្វផ្សាយវប្បធម៌គងឃ្មោះឲ្យមនុស្សច្រើននាក់ទៀតនឹងស្គាល់ដល់។  ហើយយោងតាមផែនការរបស់មជ្ឈមណ្ឌលកីឡានិងទេសចរណ៍ទីក្រុង គឺនៅខែមេសាឆ្នាំ ២០២១ យើងនឹងរៀបចំមហោស្រពគងឃ្មោះវ័យក្មេងជាលើកដំបូង ហើយនៅក្នុងផែនការអនុវត្តន៍តាមបណ្តាឆ្នាំបន្តបន្ទាប់ នេះក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពប្រចាំឆ្នាំ ហើយត្រូវបានគណៈកម្មាធិការទីក្រុងយល់ព្រមនិងបង្កលក្ខណៈងាយស្រួលផងដែរ”។

ទោះបីមិនធ្លាប់មានពីមុនក៏ដោយ ប៉ុន្តែសកម្មភាពផ្លាស់ប្តូររវាងក្រុមគងឃ្មោះវ័យក្មេងទាំងពីរនៅទីក្រុង Buon Ma Thuot បានបង្កើតការលើកទឹកចិត្តថ្មីសម្រាប់សកម្មភាពសម្តែងគងឃ្មោះ។ នេះក៏ជាឱកាសសម្រាប់ក្មេងជំទង់ដែលស្រឡាញ់គងឃ្មោះមានឱកាសផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាទៅវិញទៅមក អាស្រ័យហេតុនេះ អាចរៀនបទគងឃ្មោះថ្មីៗ។ តាមរយៈនោះ ចូលរួមចំណែកក្នុងការថែរក្សានិងផ្សព្វផ្សាយចង្វាក់គងឃ្មោះរបស់ជនជាតិខ្លួនឲ្យកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ