នាយករដ្ឋមន្ត្រី Nguyen Tan Dungចូលថ្វាយបង្គំគាល់ និងសវនាការ ជាមួយ ព្រះមហាក្សត្រកម្ពុជា
vov -  
(VOV) /  
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី (http://www.baothainguyen.org.vn) |
(VOVworld) -នាយប់ថ្ងៃទី ១៤ កុម្ភះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអញ្ជើញចូលថ្វាយបង្គំគាល់ និងសវនាការ ជាមួយព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីក្នុងឪកាសបង្អង់ដំណើរនៅទីក្រុងហាណូយក្នុងព្រះរាជដំណើរពីបរទេសយាងមកកម្ពុជាវិញ។ តាមផ្លូវត្រឡបមកវិញកម្ពុជាពីបរទេស។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និង ព្រះមហាក្សត្រកម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី បានរួមសម្ដែងការពេញចិត្ត អំពីការអភិវឌ្ឈន៏ទំនាក់ទំនងជិតខាងជិតស្និទ្ធ មិត្តភាព ប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរយ៉ាងខ្លាំងក្លា និងវាយតំលៃខ្ពស់អំពីអត្ថន័យ របស់ឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម-កម្ពុជា ២០១២ ក្នុងឪកាសរំលឹកខួបអនុស្សាវរីយ លើកទី ៤៥ ទិវា បង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung និង ព្រះមហាក្សត្រកម្ពុជា ព្រះបរមនាថនរោត្តមសីហមុនី អះអាងថា៖ នឹងបន្តពង្រឹងនិងពូនជ្រំថែមទៀតអោយចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងវៀតណាម - កម្ពុជា៕
vov
-VOV