វេទិកាសេដ្ឋកិច្ចពិភពលោក Davos 2012 បើកនៅស្វីស
នាថ្ងៃទី 25 មករា វេទិកាសេដ្ឋកិច្ចពិភពលោក Davos 2012 បានបើកនៅទីក្រុង
Davos របស់ស្វីស ជាមួយចំនួនដំណាងច្រើនបំផុតពិមុនមក គឺ2600នាក់ក្នុងនោះមានមន្ត្រីរដ្ឋាភិបាលចំនួន 40 រូប និងថ្នាក់ដឹកនាំបណ្ដាអង្គភាពអាជិវកម្ម
មកពី ប្រទេសចំនួន 100។ របៀបវារះសំខាន់របស់វេទិកាឆ្នាំនេះគឺ បណ្ដា
ដំណោះស្រាយសំរាប់ការវិបត្តិសេដ្ឋិកិច្ចពិភពលោកដែល កំពុងប្រព្រឹត្តទៅដ៏
ស្មុគ្គស្មាញ ជះឥទ្ធិពលដល់សេដ្ឋកិច្ចរបស់ប្រទេសទាំងមូល លើពិភពលោក។ តាមគំរោង ក្នុងរយះពេល៥ថ្ងៃធ្វើការ បណ្ដាអ្នកដំណាងនឹងប្រមូលផ្តុំពិភាក្សារ
អំពី បណ្ដាវិធានការ ស្ដារឡើងវិញខឿនសេដ្ឋកិច្ច ពិភពលោក និង បង្កើនកិច្ច
សហប្រតិបត្តិការ រវាង បណ្ដាប្រទេសលើពិភពលោក សំដៅ ទប់ទល់នឹងការ
វិបត្តិសេដ្ឋកិច្ចនាបច្ចុប្បន្ន ប្រកបដោយមានប្រសិទ្ធភាពដែរ៕