ឧបនាយករដ្ឋមន្ត្រីវៀតណាម Vu Van Ninh ទៅបំពេញដំណើរទស្សនកិច្ចនៅអាមេរិក

(VOVworld)-ពីថ្ងៃទី 7 ដល់ថ្ងៃទី 11 កុម្ភះ គណះប្រតិភូជាន់ខ្ពស់ របស់រដ្ឋាភិបាលវៀត
ណាម ​ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានមាន​ដំណើរបំពេញទស្សនកិច្ចនៅអាមេរិក។

ឧបនាយករដ្ឋមន្ត្រីវៀតណាម  Vu Van Ninh ទៅបំពេញដំណើរទស្សនកិច្ចនៅអាមេរិក - ảnh 1
ឧបនាយករដ្ឋមន្ត្រី Vu Van Ninhនៅអាមេរិក(http://www.tinmoi.vn)

 នៅបណ្ដាជំនួបសន្ទនា ភាគីទាំងពីរ បានសំដែងនូវការពេញចិត្តចំពោះ បណ្ដាការអភិវឌ្ឈន៏ 
យ៉ាងជ្រាលជ្រៅ នៃទំនាក់ទំនងរវាងវៀតណាម-អាមេរិក ក្នុងរយះពេលកន្លងទៅ ​និង ផ្លាស់​ប្តូរ​បណ្ដាវិធានការ​ជំរុញ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ពិសេសគឺ សេដ្ឋកិច្ច -ពាណិជ្ជកម្ម ​វិនិយោគ អប់រំ ជាដើម។

          ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានសង្កត់ធ្ងន់ថា៖ ​ត្រូវការ​បង្កើន​ការផ្លាស់ប្តូរបណ្ដាគណះប្រតិភូរ រវាងរដ្ឋអំណាច រដ្ឋសភា និងបណ្ដាដំបន់នៃ​ប្រទេសទាំងពីរ ក្នុងរយះពេលខាងមុខនេះ សំដៅ ជំរុញទំនាក់ទំនងទ្វេភាគី។ ​ឧបនាយករដមន្ត្រីវៀតណាម ក៏បានស្នើរដ្ឋាភិបាលអាមេរិក ទទួលស្គាល់​

បទ​បញ្ញាត្តិសេដ្ឋកិច្ចទីផ្សារយ៉ាងឆាប់ៗ និងលៃទុកអោយវៀតណាម ​បទបញ្ញាត្តិអាទិភាពរដ្ឋាករទូទៅ (GSP) ជាដើម… ឧបនាយករដ្ឋមន្ត្រី Vu Van Ninhអះអាងនូវគោលជំហរសកម្ម និងម្ជាស់ការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម តាមនោះ នឹងបន្តសកម្ម រួមជាមួយអាមេរិក និងបណ្ដាដៃគូរផ្សេងៗ ​ពិភាក្សារអំពីកិច្ចព្រមព្រៀងដៃគូរអន្តរដំបន់ប៉ាស៊ីហ្វីក ។

          ភាគីអាមេរិក អះអាងនូវគោលបំណងចង់ជំរុញថែមទៀត ទំនាក់ទំនង​ជាមួយវៀតណាម តាមទឹស ដៃគូរយុទ្ធសាស្ត្រ និងសង្កត់ធ្ងន់ថា មានគោល​បំណងបន្តបង្កើនកិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យ ដូចជា៖ សេដ្ឋកិច្ច ​ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ បណ្ដុះបណ្ដាល…ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ