ចិនរៀបចំសន្និសីទកាសែតមូលបង្កាច់វៀតណាមដ៏គឃ្លើល

ចិនរៀបចំសន្និសីទកាសែតមូលបង្កាច់វៀតណាមដ៏គឃ្លើល - ảnh 1
ទូកនេសាទត្រីរបស់វៀតណាមត្រូវនាវារបស់ចិនបូកលិចក្នុងទឹកនៅ
កោះ Ly Son ខេត្ត Quang Ngai (រូបថតៈ Reuters)


(VOVworld)-តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅប៉េកាំងថា​នាថ្ងៃ
ទី ១៣មិថុនា បន្ទាប់ពីដឹកនាំរឿងសម្តែងពីការប៉ះទង្គិចរវាងនាវាត្រួតពិនិត្យសមុទ្រ
របស់ វៀតណាម ជាមួយនាវាប៉ូលិសសមុទ្ររបស់ចិន ក្រសួងការបរទេសចិនបាន
រៀបចំសន្និ សីទកាសែត១សំដៅមូលបង្កាច់វៀតណាម ព្រមទាំងដោះសារចំពោះ
អំពើខុសច្បាប់ របស់ខ្លួនក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ
របស់វៀតណាម។ នៅទីនេះ លោក Za gongzi អនុប្រធាននាយកដ្ឋានព្រំដែននិង
កោះសមុទ្រ នៃក្រសួង ការបរទេសចិន បានមូលបង្កាច់យ៉ាងគឃ្លើលថាវៀតណាម
បន្តបញ្ចូននាវា ក្នុងនោះ មានទាំងនាវាយោធា បូកនាវាចិន ដែលជះឥទ្ធិពលដល់
សុវត្ថិភាពរបស់មនុស្ស និងនា វារបស់ចិន។ លោក Za gongzi ក៏បានចាត់ទុកថា ចិនមិនបញ្ចូននាវាយោធានបំពាក់ អាវុធទំនើបចូលរួមការពារខួងប្រេង Haiyang
Shiyou ៩៨១ឡើយ គ្រាន់តែចៃដន្យ ឆ្លងកាត់តំបន់នេះតែប៉ុណ្ណោះ។​ក៏ក្នុងសន្និសីទ
កាសែតនេះ លោក Za gongzi ក៏ឲ្យដឹងថា ចិនមានគោលបំណងថា វៀតណាម
កុំបញ្ចូនពាក្យប្តឹងទៅតុលាការអន្តរ ជាតិ ចិនចងឲដោះស្រាយជំលោះតាមកិច្ច
ចរចារទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ