ជនវៀតណាមនៅអូទ្រីសដើរដង្ហែរក្បួនសំដៅប្រឆាំងជំទាស់ចំពោះអំពើរបស់ចិននៅសមុទ្រខាងកើត
(VOVworld)-នាថ្ងៃទី៦កក្កដា សហគមន៍ជនវៀតណាមនៅអូទ្រីសបានលើកទង់ជាតិ
និងបដាដើរដង្ហែក្បូនលើវិថីរបស់ទីក្រុង Vienna (អូទ្រីស)សំដៅប្រឆាំងជំទាស់ចំពោះ អំពើកាន់តែគឃ្លើនរបស់ចិន តាំងពីពេលចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou-
៩៨១ ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់ វៀតណាម។ ក្រុមដង្ហែក្បួនបានឆ្លងកាត់តាមដងវិថីជាច្រើន មុននឹងបញ្ចប់សកម្មភាពនៅ មុខ
ស្ថានទូតចិនប្រចាំនៅទីក្រុង Vienna។ ក្នុងអំឡុងពេលដង្ហែក្បួន ក្រុមនេះបាន រួមគ្នា
ច្រៀងបទចម្រៀងជាតិ កាន់ទង់ជាតិ និងបដាស្រែកខ្លាំងពាក្យស្លោកជាច្រើន ភាសា
សំដៅប្រឆាំងជំទាស់ និងសំណូមពរឲ្យចិនគោរពច្បាប់អន្តរជាតិ ដក ស្ថានីយ៍ខួង
របស់ខ្លួនចេញពីតំបន់សមុទ្ររបស់វៀតណាម។
|
ជនវៀតណាមនៅអូទ្រីសដើរដង្ហែរក្បួនសំដៅប្រឆាំងជំទាស់ចំពោះអំពើរបស់ចិននៅសមុទ្រខាងកើត
(TTXVN) |
ការដើរដង្ហែក្បួនប្រឆាំងជំទាស់ចិននៅអូទ្រីសបានទាក់ទាញការយកចិត្តទុក
ដាក់ និងការស្រុះចិត្តគំនិតរបស់ប្រជាជនតំបន់ ភ្ញៀវទេសចរណ៍ និងមជ្ឈដ្ឋាន អ្នក
យកព័ត៌មាននៅទីក្រុង Vienna ជាច្រើនកុះករ៕