បរិយាកាសស្ថិរភាពនៅសមុទ្រខាងកើតនឹងធានាសន្តិសុខ សេរីភាពនាវាចរណ៍ អាកាសចរណ៍និងពាណិជ្ជកម្មអន្តជាតិ

 បរិយាកាសស្ថិរភាពនៅសមុទ្រខាងកើតនឹងធានាសន្តិសុខ សេរីភាពនាវាចរណ៍ អាកាសចរណ៍និងពាណិជ្ជកម្មអន្តជាតិ - ảnh 1
តំណាងចូលរួមសិក្ខាសាលា


(VOVworld)-នាព្រឹកថ្ងៃទី២៦កក្កដា នៅទីក្រុងហូជីមិញ (ភាគខាងជើងវៀតណាម ) សមាគមអ្នកច្បាប់វៀតណាម បានរួមផ្សំជាមួយមហាវិទ្យាល័យច្បាប់ទីក្រុងហូជិមិញ រៀបចំសិក្ខាសាលាអន្តរជាតិ ស្តីអំពី “បណ្តាជ្រុងជ្រោយគតិយុត្តិមួយចំនួន​ទាក់ទិន
ដល់ព្រឹត្តការណ៍ដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou-៩៨១ក្នុង តំបន់សមុទ្រ
វៀតណាម”។​ចូលរួមក្នុងសិក្ខាសាលានេះ​មានអ្នកប្រាជ្ញជាជំនាញ ការអំពីច្បាប់
អន្តរជាតិមកពីប្រទេសចំនួន១២ និងបណ្តាអ្នកស្រាវជ្រាវរបស់វៀត ណាមទៀត
ផង។ នៅទីនេះ បណ្តាអ្នកប្រាជ្ញបានអះអាងថា សមុទ្រខាងកើត ជាខ្សែផ្លូវតាម
សមុទ្រមានភូមិសាស្រ្តនយោបាយសំខាន់ជាពិសេស មិនត្រឹមតែ ចំពោះបណ្តាប្រ
ទេសក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងលើពិភពលោកទាំងមូល ទៀតផង។ ដោយ
ហេតុនេះ​ ការរក្សាបរិយាកាសស្ថិរភាព សហប្រតិបត្តិការនិង អភិវឌ្ឍន៍លើសមុទ្រ
ខាងកើតជាភារកិច្ចរបស់ប្រទេសនីមួយៗ និងជាកត្តាសំខាន់ដើម្បី ធានាសន្តិសុខ សេរីភាពនាវាចរណ៍ អាកាសចរណ៍និងពាណិជ្ជកម្មអន្តជាតិ។ លោកស្រី Jeanne
 Mirerប្រធានសមាគមអ្នកច្បាប់ប្រជាធិបតេយ្តពិភពលោកបានចាត់ទុកថា៖“បណ្តា
កិច្ចព្រមព្រៀងនសអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ​មានការកំណត់ដើម្បី
ដោះស្រាយជំលោះដោយសន្តិវិធី។ខ្ញុំសង្ឃឹមថាបណ្តាប្រទេសអាស៊ាននឹងមាន
ការស្រោះចិត្តគំនិត។ប្រការនេះនឹងបង្កកុះលាំងសម្ពាជទៅលើចិន។”
ដំណាងជាច្រើននាក់ចាត់ទុកថា៖ទើបីជាចិនបានដកស្ថានីយ៍ខួង Haiyang Shiyou-
៩៨១ចេញតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ព​ង់​រាបសមុទ្ររបស់វៀតណាមនាថ្ងៃទី
១៥កក្កដាឆ្នាំ២០១៤ក្តីប៉ុន្តែអំពើនេះបាកបង្កើត​បុព្វបតអាក្រក់១ក្នុងទំនាក់ទំនង
គតិយុត្តអន្តរជាតិ។ដោយហេតុនេះវៀតណាម​ត្រូវ​វាយតំលៃបណ្តាមូលដ្ឋាន
គតិយុត្តបយ៉ងពេញលេញនិងប្រមូលផ្តុំសាធារណំតិអន្តរជាតិដែលគាំទ្រសេចក្តី
ប្រកាសរបស់វៀតណាមស្តីពីអធិបតេយ្យភាពស្របច្បាប់នៅសមុទ្រខាងកើត។
លោកPierre Schifferliប្រធានដំណាងការិយល័យ Schifferli Avocat ស្វិសចាត់ទុក
ថា៖” ឯកសារទាំងឡាយបានលើកច្បាស់ថា៖វៀតណាមមានអធិបតេយ្យភាព​ស្រប
ច្បាប់នៅប្រជុំកោះទាំង២​Hoang Sa និងTruong Sa ។ប្រការនេះត្រូវបាន​ប្រវត្តិសាស្រ្ត
និងច្បាប់អន្តរជាតិទទួលស្គាល់   “៕


ប្រតិកម្មទៅវិញ

ផ្សេងៗ