ផែនទី“១០កំណាត់”បង្ហាញច្បាស់ពីឧបាយកលទន្ទ្រានកាន់កាប់សមុទ្រខាងកើតរបស់ចិន
ANH HUYEN/VOV5 -  
(VOVworld)-ជាថ្មីៗនេះ ចិនបន្តការបោះបន្ថែមមួយជំហានទៀត ក្នុងមហិច្ឆតាវាតទី របស់ខ្លួនលើសមុទ្រខាងកើត ដោយការបោះពុម្ភផ្សាយ ផែនទី១ ក្នុងនោះបានប្រ
កាសខ្សែព្រំដែនលើសមុទ្ររួមមាន១០កំណាត់។ ប៉ុន្តែ សកម្មភាពឯតោភាគីនេះ
របស់ចិនត្រូវសហគមន៍អន្តរជាតិបកអាក្រាត។
ក្នុងផែនទីថ្មីដែលបោះពុម្ភផ្សាយដោយ គ្រឹស្ថានបោះពុម្ភផ្សាយហ៊ូណាន(ចិន) ចេញផ្សាយនាថ្ងៃទី២៥មិថុនា ដែលក្នុងនោះ ចិនបានប្រកាសអធិបតេយ្យរបស់ខ្លួន លើសមុទ្រខាងកើតដោយការ គូសញ្ញាអំពី ផ្លូវ១០កំណាត់ ជាន់រំលោភជាមួយឆ្នេរ
សមុទ្រ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងប៊្រុយណេ គ្របដណ្តប់សមុទ្រខាងកើត
ទាំងស្រុង រាប់បញ្ចូលទាំងប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម
កោះ Palawan, Luzon និង ឆ្នេរ Scarborough របស់ហ្វីលីពិ ពុំនោះសោធ ទាំងរដ្ឋ
Arunachal Paradesh របស់ ឥណ្ឌាទៀតផង។ ជាងនេះទៅទៀត ចិនបានប្រកាស
ដោយគគ្លើនឹថាការអនុម័ត ផែនទីថ្មីគឺសំដៅការពារអធិបតេយ្យភាពនិងបូរណ
ភាពដែនដីរបស់ចិន។ តាមគំរោង ផែនទី នេះនឹងបានប្រើប្រាស់ក្នុងសាលារៀន
របស់ចិន។
|
ផែនទី "ផ្លូវ១០កំណាត់" របស់ចិន (រូបថតៈ ស៊ីនហួរ) |
ការប្រកាសគ្មានហេតុផល
ដោយអំពើរគូផែនទីឡើងវិញ ដោយក្រអឺតក្រទម ក្នុងនោះគូរទាំងដំបន់ដែនដី
របស់ប្រទេសដទៃ ធ្វើជារបស់ខ្លួនគឺអំពើរចតនា ធ្វើឲ្យប្រជាជនយល់ច្រឡំអំពី
អធិបតេយ្យភាពនៅសមុទ្រខាង កើតប៉ុន្តែ សហគមន៌អន្តរជាតិបានបកអាក្រាត
ឧបាយកលទន្ទ្រានកាន់កាប់សមុទ្រ ខាងកើតរបស់ចិន។
ប្រទេសជាច្រើនក្នុងតំបន់់បានប្រឆាំងជំទាស់ដាច់ហឹង្សា និងចាត់ទុកថា ផែនទី ថ្មី១០កំណាត់របស់ចិនលើសមុទ្រខាងកើតគឺ ជា“មហិច្ឆិការវាតទីមិនសមហេតុ
សមផល” ដើរផ្ទុយទៅនឹងច្បាប់អន្តរជាតិ និងរំលោភទៅលើអនុសញ្ញអ.ស.បស្តីពី
ច្បាប់សមុទ្រ ឆ្នាំ១៩៨២ដែលចិនជាភាគីចូលរួម១ដែរ។ ផែនទីគា្រន់តែជាគំនូសមួយ
ផ្ទាំងគ្មានន័យអ្វីទាំងអស់ ដោយចាតុទុកជាមោឃៈ។ អាមេរិកក៏ប្រឆាំងជំទាស់ចំ
ពោះផែនទីនេះ និងរិះគន់ប៉េកាំងមើលងាយ វិធានការការទូត និងសន្តិភាពក្នុងការ
ដោះស្រាយជំលោះ។ ឥណ្ឌក៏បានមានប្រតិកម្មខ្លាំង ក្លារដោយចាត់ទុកថា បញ្ហា
ផែនទីថ្មីជាឧបាយកលវាទទីថ្មីរបស់ចិន។
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិក៏បានសើចចំអកចំពោះផែនទីថ្មីរបស់ចិន។ ក្នុង
បទ សរសេរ១ស្តីអំពី ប៉េកាំងដាក់សម្ពាធរាល់លក្ខណៈខុសច្បាប់លើសមុទ្រខាង
កើតរបស់ កាសែត Le Monde របស់បារាំងក្នុងច្បាប់ចេញផ្សាយថ្មីៗនេះ អ្នក
កាសែត Brice Pedroletti បានវិភាគ អំពីមហិច្ឆិតាក្លាយទៅជាប្រទេសមហាអំណាច
សមុទ្ររបស់ចិនជាភារកិច្ចស្នូលក្នុង អាណត្តិប្រធានរដ្ឋចិនរបស់លោក Xi Jinping ។ ដើម្បីសម្រេចបានសុបិនដ៏ស្រមើ ស្រមៃរបស់ខ្លួន ចិនបានប្រើប្រាស់ឧបាយកល
និងកលល្បិចគ្រប់បែបយ៉ាង ដោយធ្វើព្រងើយកន្តើយចំពោះច្បាប់អន្តរជាតិ។ទី
ភ្នាក់ងារសាព័ត៌មាន Reuter របស់អង់គ្លេសបានអត្ថធិប្បាយថា ការ បោះជំហានថ្មី
នេះរបស់ចិនធ្វើឲ្យទ្វីបអាស៊ីមិនអាចជឿជាក់ថា ចិនមានបំណងសន្តិភាពឡើយ។
|
នាវារបស់ចិនវាយប្រហារទៅលើនាវាអនុវត្តន៍ច្បាប់របស់វៀតណាមលើ
សមុទ្រខាងកើត (រូបថតៈ AP) |
មិនគ្រាន់តែធ្វើឲ្យប្រទេសជិតខាង បណ្តាប្រទេសក្នុងតំបន់ឡើងសម្លេង
ប្រឆាំង ជំទាស់ប៉ុណ្ណោះទេ ថែមទាំងសាធារណមតិក្នុងប្រទេសចិនក៏ចំអកឡក់
ឡើយអំពីផែនទី នេះដែរ។ អ្នកអធិប្បាយយោធាសកលរបស់ចិនមានឈ្មោះថា
Wu Ge ក៏បានចាត់ទុកថា ប្រសិនបើមានប្រព្រឹត្តអំពើដូចចិននោះ គឺប្រទេសដទៃ
ដូចជាអាមេរិកនិងអង់គ្លេសចង់បានដែនដីគឺគ្រាន់តែគូសផែនទីថ្មីជាស្រេចទៅ
ហើយ។
បង្ហាញច្បាស់ពីមហិច្ឆិការ អនុត្តរភាព
តាំងពីមុនមក ចិនមិនច្បាស់លាស់អំពីប្រភពដើមនៃរបស់ហៅថា ផ្លូវ៩កំ
ណាត់។ សម្បីតែ មជ្ឈដ្ឋានផ្សព្វផ្សាយ អ្នកប្រវត្តិសាស្រ្ត អ្នកនយោបាយ និងអ្នក
ភូមិសាស្រ្តរបស់ ចិនក៏ខ្វែងគំនិតអំពី ដោយគ្មានឯកសារណាមួយឡើយនៅចិន
បង្ហាញច្បាស់ពីបញ្ហា នោះឡើយ។ ដោយអំពើរដែលចិនកំពុងអនុវត្តន៍សំដៅ
អនុវត្តគោលដៅរបស់ខ្លួនប៉េកាំងកំពុងធ្វើឲ្យអាក្រក់ទៅៗចំពោះមុខសហគមន៍
អន្តរជាតិ។តាមមជ្ឈដ្ឋានអ្នក វិភាគអន្តរជាតិថា ផ្លូវ ៩កំណាត់ ឬ១០កំណាត់ឬ
១១កំណាត់នេះគ្រាន់តែជួយឲ្យចិន ពេញចិត្តដោយខ្លួនឯងតែប៉ុណ្ណោះ ហើយ
ចំពោះសហគមន៍អន្តរជាតិអំពើនេះគឺមោឃៈ បើទោះបីប្រព្រឹត្តិអំពើអ្វីទៀតក៏
ដោយ ប៉ុន្តែចុងក្រោយ លក្ខណៈស្របច្បាប់គឺវិនិច័្ឆយ ដោយតុលាការអន្តរជាតិ៕
ANH HUYEN/VOV5