មជ្ឈដ្ឋានអ្នកជំនាញការហ្វីលីពីនព្រមានអំពីភាពតានតឹងថ្មីនៅសមុទ្រខាងកើត

មជ្ឈដ្ឋានអ្នកជំនាញការហ្វីលីពីនព្រមានអំពីភាពតានតឹងថ្មីនៅសមុទ្រខាងកើត - ảnh 1
ចិនកំពុងអនុវត្តន៍គោលនយោបាយរបស់ខ្លយនលើសមុទ្រខាងកើត
(រូបថតៈChina Daily Mail)


(VOVworld)-កាសែតប្រៃសណីយ៍ Huanan ពេលព្រឹករបស់ហុងកុង (ចិន)នាថ្ងៃទី៧
កក្កដាឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាចិន ទើបនឹងបានអនុម័ត​លើ
ក្រមច្បាប់ថ្មី សំដៅស្វែងរកវិធានការ “បង្កើនសន្តិសុខយោធាលើសមុទ្រ” ហើយ
នឹងមានសុពលភាពចាប់ពីរថ្ងៃទី១សីហាខាងមុខ។ មានប្រតិកម្មចំពោះ ព័ត៌មាននេះ សាព័ត៌មានរបស់ហ្វីលីពីន បានដកស្រង់ពាក្យសម្តីរបស់បណ្តាអ្នក ជំនាញការក្នុង
ប្រទេស ដែលប្រឆាំងជំទាស់យ៉ាងខ្លាំងក្លារចំពោះកាយវិការពោល ខាងលើរបស់
ចិន ព្រមទាំងព្រមានការបង្កើនភាពតានតឹងថ្មីនៅសមុទ្រ ខាងកើត ដោយការផ្សព្វ
ផ្សាយក្រមច្បាប់របស់ចិន។ ទំព័រកាសែត Rappler និង Inquirer របស់ហ្វីលីពីន
បានដកស្រង់ពាក្យសម្តីរបស់អ្នកវិភាគការពារជាតិ​លោក Rommel Banlaoi ដែល
ចាត់ទុកថា ប្រសិនបើចិនអនុវត្តន៍ច្បាប់ថ្មីទៅលើ កំណាត់ផ្លូវអណ្តាតគោ គឺហ្វីលី
ពីននឹងប្រើប្រាស់វិធានការយោធាដើម្បីប្រតិបត្តិ ច្បាប់។ ហ្វីលីពីន នឹងតាមដាន
ជាប់រាល់សកម្ម​ភាពរបស់ចិន និងអះអាងថា បន្ត សកម្មភាពនេសាទធម្មតា
ក្នុងតំបន់សមុទ្រជាអធិបតេយ្យភាពរបស់ខ្លួន។

        ភាពតានតឹងលើសមុទ្រខាងកើត និងសមុទ្រ Hoa Tung នឹងជាខ្លឹមសារ​១ ក្នុងដំណើរទស្សនកិច្ចប្រទេសចិនរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក
John Kerry នាថ្ងៃទី៩កក្កដានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ