រដ្ឋាភិបាលផ្សព្វផ្សាយគោលនយោបាយជួយអ្នកនេសាទ។
(VOVWORLD) /  
|
អ្នកនេសាទនឹងទទួលបានគោលនយោបាយអនុគ្រោះជាច្រើនពេលបោះនាវាថ្មី(រូបថត VNA) |
Vovworld-នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ទើបនឹងចុះផ្សព្វផ្សាយ
អនុក្រិតស្តីពីគោលនយោបាយអភិវឌ្ឍន៍ផ្នែកជលផលវៀតណាម។តាមនោះ
រដ្ឋាភិបាលនឹងមានច្រើនគោលនយោបាយជួយឧបត្ថម្ភអ្នកនេសាទក្នុងការធ្វើវិនិយោគ
ទុនឥណទានការធានារាប់រងនិងពន្ឋជាដើម។រួមជាមួយនោះនៅមានគោលនយោ
បាយផ្សេងទៀតដែលបានអនុវត្តចំពោះអង្គការបុគ្គលវៀតណាមដេលធ្វើសកម្មភាព
ក្នុងផ្នែកជលផលក្នុងការបោះនាវាថ្មីនេសាទនិងចញ្ចឹមជលផល។ក្នុងនោះរដ្ឋាភិបាល
ផ្តោតសំខាន់លើគោលនយោបាយឥណទានអនុគ្រោះសំរាប់អ្នកនេសាទបោះនាវា
សំបក់ដែក។ប្រសិនជា នាវាសំបក់ដែកដែលធ្វើសេវាកម្មភស្តុផានេសាទនៅឆ្ងាយ
មាត់សមុទ្រនោះម្ចាស់នាវាបានខ្ចីទុនដល់៩៥%នៃតំលៃប្រាក់សរុបបោះនាវាថ្មីដោយ
ការប្រាក់ចំនួន៧%ក្នុង១ឆ្នាំ។ទន្ទឹមនឹងនោះរដ្ឋាភិបាលនៅមានគោលនយោបាយជា
ច្រើនក្នុងការបណ្តុះបណ្តាលនាវឹកណែនាំបច្ចេកទេសនេសាទនិងធានាគុនភាពជលផលតាមបច្ចេកវិទ្យាថ្មី។ល៕
-VOVWORLD