លិខិតចំហរបស់អតីតអនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Binhផ្ញើរមិត្តភក្តិអន្តរជាតិ

​​​​​​​​​​​​​​​​​​​                      

លិខិតចំហរបស់អតីតអនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Binhផ្ញើរមិត្តភក្តិអន្តរជាតិ - ảnh 1
អតីតអនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Binh


Vovworld-អតីតអនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Binhប្រធានមូលនិធិ
ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ចំណុះសម្ព័ន្ឋបណ្តាអង្គការមិត្តភាពវៀតណាមទើប
នឹងផ្ញើរដល់មិត្តភក្តិរបស់លោកស្រីលើសកលលោកនូវលិខិត១ដែលក្នុងនោះចែករំ
លែកព័ត៌មានសមហេតុសំផលចំពោះការដែលចិនដាក់ស្ថានីយ៍ខួងដោយខុសច្បាប់
នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។
លោកស្រីបានលើកច្បាស់ថាំ៖”  នាថ្ងៃទី២ឧសភា ចិនដាក់ស្ថានីយ៍ខួង ប្រេងធំ១នៅ
ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមដោយមានាវា
អមការពារជាង១០០គ្រឿងក្នុងនោះមាននាវាចម្បាំងនិងយន្តហោះផង។នេះជាអំពើ
ដ៍ធ្ងន់ធ្ងរ១ដែលរំលោភលើអធិយតេយ្យភាពរបស់វៀតណាមក៍ដូចជាអនុសញ្ញា
អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ភាគីវៀតណាមយើងខ្ញុំបាន
អនុវត្តរាល់វិធានការ​​តាមផ្លូវការទូតនិងកាណាល់ផ្សេងៗហើយបញ្ជូននាវាអនុវ​ត្តច្បាប់
មួយចំនួន ទៅកាន់កន្លែងនោះដើម្បីសំណូមពរភាគីចិនគោរពអធិយតេយ្យភាពរបស់
វៀតណាមនិងដកខ្លួនចេញពី តំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រ
របស់វៀតណាម។រហូតមកដល់ពេលនេះភាគីចិននៅមិនបំពេញសុឆ័ន្ទះរបស់វៀត
ណាមនៅឡើយផ្ទុយទៅវិញមាន​បន្ថែមអំពើកាចសាហាវធ្ងន់ធ្ងរបំផុតជាងទៀត។
លោកស្រី Nguyen Thi Binhបន្ថែមទៀតថា៖សាធារណះមតិលើសកលលោកព្រួយ
បារម្ភយ៉ាងខ្លាំងថា៖អំពើនេះរបស់ចិនជះឥទ្ឋិពលទៅលើសុ​វត្ថិភាព​និងសេរីភាព
ខាងនាវាចរណ៍អន្តរជាតិគំរាមកំហែងសន្តិភាពសន្តិសុខនៅក្នុងតំបន់ទាំងមូល។ក្នុងពេលនោះភាគីចិនបាន​ទម្លាកកំហុសទៅលើវៀតណាម។អ្នកណាអាចជឿបាន
ថា៖ប្រទេសវៀតណាម១ដោយមានចំនួនប្រជាជនស្មើនឹង១/១៥នៃចំនួនប្រជាជន
ចិនផលិតផលក្នុងស្រុកសរុប(GDP)ទាបជាងពី៥០ដល់៦០ដងបើប្រៀធៀបនឹងចិន
បែជាមានអំពើបង្ករឿងហេតុចំពោះប្រទេសជិតខាង?
លោកស្រីនៅ គូសបញ្ជាក់ក្នុងលិខិតនេះថែមទៀតថា៖ឯករាជ្យ​សេរីភាពនិងអធិយ
តេយ្យភាពជាប្រការពិសិដ្ឋចំពោះប្រជាតិនិមួយៗ។ប្រជាជនវៀតណាម​នឹងដំណើរ
ការតស៊ូដល់ទីបញ្ចប់ដើម្បីការពារគោលដៅដ៍ខ្ពង់ខ្ពស់នេះ។រួមជាមួយនោះ
ប្រជាជនវៀតណាមត្រូវការសន្តិភាពមិត្តភាពដើម្បីការអភិវឌ្ឍន៍នៃប្រទេសជាតិនិង
ជីវភាពរស់នៅដ៍ល្អជាងទៀតសំរាប់ជន​វៀតណាមទាំងមូល។លោកស្រី Nguyen Thi Binhចែករំលែកជាមួយមិត្តភក្តិអន្តរជាតិថា៖” យើងខ្ញុំទទូចមានសន្តិភាពស្មើភាពនិង
មាំមួនសំរាប់វៀតណាមនិងប្រជាជាតិទាំងឡាយនៅក្នុងតំបន់និងនៅលើ
សកលលោកយើងខ្ញុំមានបំណងបង្កើតទំនាក់ទំនងមិត្តភាពជាមួយចិនក៍ដូចជា
ប្រទេសផ្សេងៗទៀតផង។ប៉ុន្តែចំណងមិត្តភាពនេះត្រូ​វតែជាការស្មោះត្រង់គោរព
គ្នាទៅវិញទៅមក។ខ្ញុំរំពឹងគិតថា៖បើសិនជាក្នុងថានះរបស់យើ​ងខ្ញុំ​បណ្តាមិត្ត នឹង
មានគំនិតគិតដូចជាយើ​ងខ្ញុំ​។ក្នុងសភាពការណ៍ដូច្នេះ យើ​ងខ្ញុំ​សង្ឃឹមថា៖បណ្តាមិត្ត
គាំទ្រយើ​ងខ្ញុំ​ដូចជា បណ្តាមិត្តតែងតែអនុវត្តក្នុងអតីកាល។ដំបូងបង្អស់ បណ្តាមិត្ត
សំណូមពរភាគីចិនដកស្ថានីយ៍ខួងចេញពីក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់
ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមគោរពអធិបតេយ្យភាពរបស់របស់វៀតណាម
តាមច្បាប់អន្តរជាតិ។លោកស្រី Nguyen Thi Binhបានសន្និដ្ឋានថា៖យើងខ្ញុំជឿ
រឹងមាំថា៖ប្រសិនជាយើងសាមគ្គីគ្នាគតិយុត្តនិងច្បាប់និងបានឈ្នះជាពិតប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ