(VOV)_នៅក្នុងសន្និសីទសាមញ្ញ ក្រសួងការបរទេសវៀតណាម នាថ្ងៃទី៣មិនា
នៅទីក្រុងហាណូយអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh
បានឆ្លើយសម្ភាសន៍អ្នកយកព័ត៍មានអំពីបណ្ដាដំណោះស្រាយជាបន្តរបស់វៀត
ណាមចំពោះការដែលចិនបានមានសកម្មភាពបង្កភាពតានតឹងជាបន្តបន្ទាប់នៅ
សមុទ្រខាងកើត។
“ ជាប្រទេសទាក់ទិនផ្ទាល់ដល់ជំលោះនៅសមុទ្រខាងកើត គោលជំហរមុន
ក៏ដូចជាក្រោយរបស់វៀតណាម គឺគាំទ្រការដោះស្រាយជំលោះនានាដោយសន្តិ
វិធី សមស្របជាមួយច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញា អង្គការសហប្រជាជាតិ
ស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២។”
|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh |
ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៍មានអំពីប្រតិកម្មរបស់វៀតណាម
ចំពោះការដែលថ្ងៃទី២មិនា ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបានអនុ
ម័តលើសេចក្ដីសម្រេចដាក់បបទដាក់ទណ្ឌកម្មចំពោះសាធារដ្ឋ ប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េ នាថ្ងៃទី៣មិនា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក
Le Hai Binh បានអោយដឹងថា៖
“ គោលជំហររបស់វៀតណាមគឺគាំទ្រសន្តិភាព ស្ថិរភាព គ្មានអាវុធនុយគ្លេ
អ៉ែនៅឧបទ្វីបកូរ៉ែ មិនរីកសាយអាវុធនុយគ្លេអ៊ែរ និងឈានទៅការលុបចោលប្រ
ភេទអាវុធនេះ។
វៀតណាមមានគោលបំណងថាបណ្ដាភាគីទាក់ទិនត្រូវជំរុញជំនួបចរចារ ស្វែង
រកដំណោះស្រាយដោយសន្តិវិធីចំពោះបណ្ដាបញ្ហានៅលើឧបទ្វីបកូរ៉ែ រួមចំណែក
ជាក់ស្ដែងចំពោះសន្តិភាព ស្ថិរភាព នៅក្នុងតំបន់និងអន្តរជាតិ៕”