វៀតណាមបន្តប្រឆាំងជំទាស់ចិននៅក្នុងសន្និសីទបណ្តាប្រទេសជាសមាជិក UNCLOS
|
ឯកអគ្គរដ្ឋទូតវៀតណាមលោក Le Hoai Trung ក្នុងសន្នសីទ
(រូបថតៈ TTXVN) |
(VOVworld)-នៅក្នុងសន្និសីទលើកទី២៤នៃបណ្តាប្រទេសជាសមាជិកអនុសញ្ញា អ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ដែលប្រព្រឹត្តទៅពីថ្ងៃទី៩ដល់ថ្ងៃ
ទី១៣មិថុនា នៅទីស្តីការអ.ស.បប្រចាំនៅទីក្រុងញូវយ៉ក(អាមេរិក) វៀតណាម នៅបន្តឡើងសម្លេងប្រឆាំងជំទាស់ការដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang
Shiyou-៩៨១ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀត
ណាម ព្រមទាំងអំពាវនាវបណ្តាប្រទេសជាសមាជិក UNCLOS ប្រឆាំងជំទាស់ ចំពោះអំពើដោយឯតោភាគីរបស់ចិនដែលបង្កភាពតានតឹងលើសមុទ្រខាងកើត។
ក្នុងបទថ្លៃងមតិ នាថ្ងៃទី១៣មិថុនា ឯកអគ្គរដ្ឋទូត Le Hoai Trung ប្រធានក្រុម បេសកកម្មតំណាងអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអ.ស.ប និងជាប្រធានគណៈ
ប្រតិភូវៀតណាម បានវាយតម្លៃខ្ពស់ ការយកចិត្តទុកដាក់របស់សហគមន៍ អន្តរជាតិចំពោះសភាពការណ៍តានតឹងនាសព្វថ្ងៃនៅសមុទ្រខាងកើត។ ក្នុង
ជំនួប ពិភាក្សា កណៈប្រតិភូវៀតណាមជាថ្មីម្តងទៀត បានអះអាងនូវអធិប
តេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa ព្រមទាំងប្រឆាំងជំទាស់
ចំពោះរាល់ ទស្សនៈខុសឆ្គងនិងបំប្លែងការពិតរបស់ចិនដែលបង្ហាញនៅក្នុង
សន្និសីទ។
នៅក្នុងសន្និសីទ មានប្រទេសជាច្រើន ក្នុងនោះមានជប៉ុន ហ្វីលីពីន និង
ម៉ាឡេស៊ី បានសម្តែងការព្រួយបារម្ភ ចំពោះបំរ៉ែបំរួលដ៏ស្មុគ្រស្មាញនៅសមុទ្រ
ខាងកើត។ បណ្តាសមាជិកបានស្នើរភាគីនានា អនុវត្តយ៉ាងត្រឹមត្រូវសេចក្តីថ្លែង ការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត(DOC) និងបញ្ចប់
កិច្ច ចរចារ ក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត(COC)យ៉ាងឆាប់ៗ៕