វៀតណាមស្នើឱ្យគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa

(VOVWORLD) -នាថ្ងៃទី ៨ ឧសភា ឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះការដែល រដ្ឋមន្ត្រីការពារជាតិហ្វ៊ីលីពីន លោក Delfin Lorenzana ព្រមទាំងអ្នកសារព័ត៌មានហ្វ៊ីលីពីន និងបរទេសបានមកកោះ Thi Tu ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម។
វៀតណាមស្នើឱ្យគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang (http://www.vietnamplus.vn/)

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ “ដូចដែលបានបញ្ចាក់អះអាងជាច្រើនលើកហើយថា វៀតណាមមានមូលដ្ឋានគតិយុត្តគ្រប់គ្រាន់និងភស្តុតាងប្រវត្តិសាស្ត្រដើម្បីបញ្ជាក់អធិបតេយ្យភាពរបស់វៀតណាមចំពោប្រជុំកោះ Truong Sa។ វៀតណាមស្នើឲ្យភាគីពាក់ព័ន្ធគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa អនុវត្តយ៉ាងពេញលេញនិងម៉ឺងម៉ាត់នូវ សេចក្តីប្រកាសស្ដីពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ដោយអត់ធ្មត់ និងមិនមានទង្វើបង្កឲ្យមានភាពតានតឹង ធ្វើឲ្យស្មុគ្រស្មាញស្ថានភាព ដោះស្រាយជម្លោះពាក់ព័ន្ធដោយសន្តិវិធីសមស្របតាមច្បាប់អន្តរជាតិ "៕

ប្រតិកម្មទៅវិញ

ផ្សេងៗ