សន្និសីទកាសែតអន្តរជាតិស្ដីពីសមុទ្រខាងកើត៖វៀតណាមប្តេជ្ញាបដិសេធរាល់ល្បិចកលមូលបង្កាច់ពីភាគីចិន

សន្និសីទកាសែតអន្តរជាតិស្ដីពីសមុទ្រខាងកើត៖វៀតណាមប្តេជ្ញាបដិសេធរាល់ល្បិចកលមូលបង្កាច់ពីភាគីចិន - ảnh 1
សន្និសីទកាសែតអន្តរជាតិស្ដីពីសមុទ្រខាងកើត៖វៀតណាមប្តេជ្ញាបដិសេធរាល់
ល្បិចកលមូលបង្កាច់ពីភាគីចិន (VOV)

        Vovworld-នារសៀលថ្ងៃទី១៦មិថុនានៅទីក្រុងហាណូយ ក្រសួងការ​បរទេស​វៀតណាមបានរៀបចំសន្និសីទកាសែតអន្តរជាតិសំដៅជូនដំណឹងអំពី​បំរ៉ែបំរួល
ថ្មីបំផុតលើស្ថានភាជាក់ស្ដែងគិតតាំងពីពេលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou
៩៨១​ដោយខុសច្បាប់នៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់​រាប​បាត​សមុទ្រ
របស់វៀតណាម។ ​នេះជាលើកទី៥ហើយដែលក្រសួងការ​បរទេស​​វៀត​ណាមបាន
រៀបចំសន្និសីទកាសែតអន្តរជាតិនិងក៏ដូចជាសន្និសីទ​កាសែតមុននេះ សន្និសីទ
កាសែតលើកនេះក៏ទទួលបានការយកចិត្តទុកដាក់​ពី​ស្ថាប័នសារព័ត៌មានអន្តរជាតិ។

        នៅសន្និសីទកាសែត លោក Tran Duy Hai អនុប្រធានគណៈ​កម្មាធិការ​ព្រំដែន
​ជាតិបានឲ្យដឹងថា គិតមកដល់បច្ចុប្បន្ន ភាគីចិនមិនត្រឹមតែគ្មាន​អាកប្បកិរិយា​សហប្រតិបត្តិការប៉ុណ្ណោះទេ ថែមទាំងមានអំពើរឡើងជណ្ដើរភាព​តាន​តឹងទៀត
ផង។ ចិនបានផ្ញើរកំណត់ទូតជូនអង្គការសហប្រជាជាតិទម្លាក់​កំហុសឲ្យវៀត
ណាមបណ្ដាលភាពតានតឹងនៅសមុទ្រខាងកើតទៀតផង។

        “ការពិតយ៉ាងម៉េច ជនគ្រប់រូបបានឃើញច្បាស់និងក្នុងចំណោមអ្នក​កាសែត​
មានវត្តមាននៅទីនេះ មានអ្នកជាច្រើនបានឃើញផ្ទាល់នឹងភ្នែកអំពើរ​គគ្លើនរបស់
នាវាចិន។ បណ្ដាអំពើរនេះរបស់ចិនមិនត្រឹមតែរំលោភទៅលើច្បាប់​អន្តរជាតិស្ដីពី
ការដែលហាមប្រើប្រាស់និងគំរាមកំហែងប្រើប្រាស់អំពើរហឹង្សា​ប៉ុណ្ណោះទេ ថែម
ទាំងជាអំពើរអមនុស្សធម៍ចំពោះអ្នកនេសាទវៀតណាម​ទៀត​ផង។”

        លោក Tran Duy Hai ក៏អះអាងថា វៀតណាមប្តេជ្ញាបដិសេធការទាមទា​អធិបតេយ្យភាពរបស់ចិនចំពោះប្រជុំកោះ Hoang Sa ទន្ទឹមនឹងនោះនាំចេញ​ឯកសារប្រវត្តិសាស្ត្រសឲ្យឃើញថា​ចិនគ្មានអធិបតេយ្យភាពចំពោះប្រជុំកោះ
Hoang Sa ដែលវៀតណាមមានអធិបតេយ្យភាពយ៉ាងពិតប្រាកដ។

         ជូនដំណឹងអំពីសភាពការណ៍ជាក់ស្តែង លោក Ha Le អនុប្រធានស្នងការ
ដ្ឋានត្រួតពិនិត្យសមុទ្រ នៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមឲ្យដឹង
ថា គិតពីថ្ងៃទី១ឧសភា បកក្នុងដំណើការនេសាទលើកន្លែងនេសាទប្រពៃណីក្នុង
ប្រជុំកោះ Hoang Sa របស់វៀតណាម ទូកនេសាទរបស់វៀតណាមត្រូវនាវារបស់ចិន ដេញតាមនិងគំរាមកំហែងរាប់រយលើក។

        ស្តីពីការដែលក្រសួងការបរទេសចិនបានមូលបង្កាច់វៀតណាមក្នុងសន្និសីទ កាសែតនាថ្ងៃទី១៣មិថុនាថា​នាវាវៀតណាមបានដំណើការបូកនាវាចិនចំនួន
១៥៤៧ លើកបណ្តាលការខូចខាតឲ្យនាវាចិន លោក Ngo Ngoc Thu មេបញ្ជាការរង
និងជាប្រធានសេនាធិការនៃប៉ូលីសសមុទ្រវៀតណាមបានឲ្យដឹងថា៖

        “យើងខ្ញុំបដិសេធចំបោះព័ត៌មានខុសឆ្គងរបស់ចិន។​ការពិតជាក់ ស្តែងសរឲ្យ
ឃើញថា មានតែនាវាចិនបានចេតនាបូកនិងបាញ៉ទឹកទៅលើនាវារបស់វៀតណាម។ យើបងខ្ញុំមានភស្តុតាងគ្រប់គ្រាន់ និងរូបភាពអំពីការដែលនាវាចិនបានបូក នាវា
វៀតណាម”។

        ក៏ក្នុងសន្និសីទកាសែតនេះដែរ តំណាងក្រសួងការបរទេសវៀតណាមអះអាង
ជាថ្មីម្តងទៀតថា វៀតណាមសំណួមពរចិនគោរពច្បាប់អន្តរជាតិ និងបញ្ឈប់រាល់អំពើ​រំលោភទៅលើអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការរបស់វៀតណាមក្នុងតំបន់សេដ្ឋកិច្ច ផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ