សហគមន៍ជនវៀតណាមនៅឯបរទេសរៃអង្គាសប្រាក់ជួយឧបត្ថម្ភប៉ូលីសសមុទ្រនិងអ្នកត្រួតពិនិត្សនេសាទ
(VOVworld)-ចំពោះមុខការដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou-៩៨១ ដោយខុសច្បាប់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀត
ណាម គណៈកម្មការសមាគមជនវៀតណាមនៅប្រទេសអង់ហ្គោឡា ទើបនឹង រៀបចំពិធីមីទ្ទីងមហាជន សំដៅប្រឆាំងជំទាស់អំពើរំលោភច្បាប់អន្តរជាតិរបស់ ចិន ព្រមទាំងស្រុះចិត្តគំនិតជាមួយការដោះស្រាយបញ្ហារបស់បក្ស រដ្ឋវៀតណាមផង
ដែរ។
|
សហគមន៍ជនវៀតណាមនៅឯបរទេសរៃអង្គាសប្រាក់ជួយឧបត្ថម្ភប៉ូលីស
សមុទ្រ និងអ្នកត្រួតពិនិត្សសមុទ្រ (រូបថតៈ TTXVN)
|
ក្នុងឱកាសនេះដែរ ស្ថានទូតវៀតណាម និងគណៈកម្មការសមាគមជនវៀត
ណាមនៅអង់ហ្គោឡា បានរៃអង្គាសប្រាក់បានចំនួន៥៨ពាន់ដុល្លារអាមេរិក ដើម្បី ជួយឧបត្ថម្ភកងកម្លាំងប៉ូលីសសមុទ្រនិងកងកម្លាំងត្រួតពិនិត្យនេសាទរបស់វៀត
ណាម។
ក្នុងពេលជាមួយគ្នានោះ នាថ្ងៃទី៧កក្កដា សហគមន៍ជនវៀតណាមនៅរដ្ឋធានី
Wellington (ប្រទេសញូវេសេឡង់) បានដើរដង្ហែក្បួននៅមុខស្ថានទូត ចិន ដោយ
លើកទង់ជាតិ បដា ជាភាសាវៀតណាមផង និងភាសាអង់គ្លេសផង សំណួមពរចិន
ដកស្ថានីយ៍ខួងរបស់ខ្លួនចេញពីតំបន់សមុទ្ររបស់វៀតណាម ភ្លាម មួយរំពេច៕