(VOVworld)-រយៈពេល៧០ឆ្នាំ ចាប់តាំងពីថ្ងៃទី៦មករាឆ្នាំ១៩៤៦មក រដ្ឋសភាវៀត ណាមមានការរួមចំណែកយ៉ាងធំធេងនិងសំខាន់ចូលក្នុងបុព្វហេតុតស៊ូ រំដោះ
ជាតិ ឯកភាព កសាងនិងការពារមាតុប្រទេស។
រយៈពេល៧០ឆ្នាំនៃការបង្កើតនិងរីកធំធាត់របស់រដ្ឋសភាវៀតណាមជាកំណាត់
ផ្លូវពោរពេញទៅដោយមោទនៈភាព។ ការអភិវឌ្ឍរបស់រដ្ឋសភាពីមួយថ្ងៃ ទៅមួយ
ថ្ងៃសរឲ្យឃើញថា រដ្ឋសភាជាដើមកំណើតនៃផែនមហាសាមគ្គីជាតិ រួមចំណែក
សំខាន់ចូលក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ។
|
ប្រជាជនរដ្ឋធានិគាំទ្រទិវាបោះឆ្នោតសកលលើកដំបូង
របស់រដ្ឋសភាវៀតណាម (រូបថតៈ ឯកសារ TTXVN) |
រួមចំណែកសំខាន់ក្នុងការកសាងនីតិរដ្ឋ
នារយៈ៧០ឆ្នាំកន្លងទៅ រដ្ឋសភាបានបំពេញល្អនូវតួនាទីតាក់តែងច្បាប់។ ចាប់តាំងពីរដ្ឋសភានីតិកាលទី១រហូតមកដល់បច្ចុប្បន្ននេះ រដ្ឋសភាបានផ្សព្វ ផ្សាយរដ្ឋធម្មនុញ្ញចំនួន៥ច្បាប់ គឺ រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៦ រដ្ឋធម្មនុញ្ញឆ្នាំ១៩៥៩
រដ្ឋធម្មនុញ្ញឆ្នាំ១៩៨០ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ និង រដ្ឋធម្មនុញ្ញឆ្នាំ២០១៣។ រួម ជាមួយការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់ប្រទេសជាតិ ក្រមច្បាប់សំខាន់ៗជាច្រើន ក៏ត្រូវបានរដ្ឋសភាវៀតណាមផ្សព្វផ្សាយជាធរមាន រួមចំណែកធ្វើឲ្យជាក់ស្តែងនូវ សិទ្ធិជាម្ចាស់របស់ប្រជាជននិងប្រតិបត្តិការគ្រប់គ្រងសង្គមតាមរដ្ឋធម្មនុញ្ញនិង
ច្បាប់។
សម្រេចរាល់បញ្ហាសំខាន់ៗឆ្លើយតបនឹងសំណូមពរផ្លាស់ប្តូរថ្មីរបស់
ប្រទេសជាតិ
ក្នុងដំណើរការអភិវឌ្ឍ រដ្ឋសភាវៀតណាមបានមានសេចក្តីសម្រេចចិត្ត
សំខាន់ៗជាច្រើន ដូចជាសេចក្តីសម្រេចចិត្តរៀបចំកម្មាភិបាលជាន់ខ្ពស់របស់រដ្ឋ
ពិនិត្យនិង អនុម័តនូវភារកិច្ច ផែនការសេដ្ឋកិច្ចសង្គមប្រចាំឆ្នាំនិងរយៈពេល៥ឆ្នាំ
ព្រមទាំង អនុម័តលើសន្ធិសញ្ញាអន្តរជាតិនានាដែលវៀតណាមជាប្រទេសហត្ថ
លេខីនិងចូលរួម។ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu ឲ្យដឹងថា៖
“រយៈពេល៧០ឆ្នាំជាពេលវេលាដែលរដ្ឋសភារួមដំណើរជាមួយបក្ស និង យន្តការនានានៃប្រព័ន្ធនយោបាយក្នុងការដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រ ទេសជាតិឲ្យកាន់តែជាក់ស្តែងប្រកបដោយប្រសិទ្ធិភាពឆ្លើយតបនឹងតម្រូវការ ផ្លាស់ប្តីរថ្មីនិងអភិវឌ្ឍប្រទេសជាតិ។ សេចក្តីសម្រេចចិត្តមួយចំនួនដែលបានរដ្ឋ សភាផ្សព្វផ្សាយមុននេះ បានបើកចេញផ្លូវសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារ តាមទិសសង្គមនិយម និងធ្វើឲ្យប្រជាជននឹងនរចិត្តផងដែរ”។
ឃ្លាំមើលកំពូលក្លាយទៅជាឧបករប្រកបដោយប្រសិទ្ធិភាពសម្រាប់
ការត្រួតពិនិត្យសិទ្ធិអំណាចរបស់រដ្ឋ
នៅក្នុងសម័យប្រជុំនីមួយៗរដ្ឋសភាបានចំណាយពេលវេលាជាច្រើន
សម្រាប់ ការពិនិត្យនិងពិភាគ្សានូវរបាយការណ៍របស់រដ្ឋាភិបាល តុលាការប្រជា
ជនកំពូល អយ្យការប្រជាជនកំពូល ក្នុងការអនុវត្តមុខងារ ភារកិច្ចតាមការកំណត់
បង្កើត បរិយាកាសប្រជាធិបតេយ្យក្នុងសកម្មភាពរដ្ឋសភា។ការរៀបចំបោះសន្លឹក
ទុកចិត្ត ចំពោះសមាជិកសមាជិការសភាក្នុងរដ្ឋសភាបានបង្កើតឡើងកម្លាំងចលករ
សម្រាប់រដ្ឋមន្ត្រី និងប្រធានផ្នែកនានាមានការផ្លាស់ប្តូរថ្មីក្នុងការដឹកនាំគ្រប់គ្រង។
បណ្ឌិត Tran Ngoc Duong ជាអតីតអនុប្រធានខុទ្ធការល័យរដ្ឋសភាវៀតណាមបាន
ចាត់ទុកថា៖
“សកម្មភាពឃ្លាំមើលកំពូលរបស់រដ្ឋសភា ដែលដំបូងឡើយឈរលើស្មារតី និងខ្លឹមសារនៃរដ្ឋធម្មនុញ្ញនិងច្បាប់រៀបចំរដ្ឋសភាដោយមានការកំណត់រួមមិន
ទាន់ច្បាស់លាស់ ទៅដល់ការអាស្រ័យទៅលើក្រមច្បាប់មួយ បានកំណត់លំអិត ពីការរៀបចំកម្មវិធីផែនការឃ្លាំមើលប្រចាំឆ្នាំ ដល់ការកំណត់អំពីយន្តការ មុខ សញ្ញានិងបែបផែនឃ្លាំមើលផងដែរ។”។
លើកកំពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ
លើវិស័យកិច្ចការបរទេស សកម្មភាពការទូតសភាបន្តត្រូវបានជម្រុញពីមួយ
ថ្ងៃ ទៅមួយថ្ងៃ។ សម្មភាពកិច្ចការបរទេសទ្វេភាគីរបស់រដ្ឋសភាបានពង្រឹងនិងពង្រីក ដោយមានការអភិវឌ្ឍទំនាក់ទំនងសភាជាមួយប្រទេសដទៃជាច្រើន។ ក្នុងទំនាក់
ទំងពហុភាគី វៀតណាមក៏ជាសមាជិករបស់អង្គការអន្តរសភាមួយចំនួន ផងដែរ។ រយៈពេល៧០ឆ្នាំបង្កើតនិងរីកធំធាត់ រដ្ឋសភាវៀតណាមបានរួមចំណែក យ៉ាងធំធេង
ចូលក្នុងបុព្វហេតុតស៊ូរំដោះជាតិ ឯកភាព កសាងនិងការពារមាតុ ប្រទេស។ លទ្ធ
ផលទាំងអស់នេះ បន្តជាបុព្វហេតុងាយស្រួលសម្រាប់ការអភិវឌ្ឍ របស់រដ្ឋសភានា
ពេលខាងមុខ ជាមូលដ្ឋានសំខាន់ដើម្បីធានាប្រកបដោយជោគ ជ័យនៃការអភិវឌ្ឍ
ប្រទេសជាតិ៕