ពិធីមិទ្ទីងរំលឹកខួបលើកទី៧០នៃទិវាបោះឆ្នោតសកលរដ្ឋសភាវៀតណាមលើកដំបូង
(VOVworld)- ពិធីមិទ្ទីងរំលឹកខួបលើកទី៧០នៃទិវាបោះឆ្នោតសកលរដ្ឋសភាវៀត
ណាមលើកដំបូង បានប្រារព្ធឡើងដ៏មហោឡារិកនៅវិមានរដ្ឋសភា (ទីក្រុងហា
ណូយ)។ អញ្ជើញចូលរួមក្នុងពិធី មានអគ្គលេខាបក្សកុម្មុយនិស្តលោក Nguyen
Phu Trong ប្រធានរដ្ឋ លោក Truong Tan Sang នាយករដ្ឋមន្ត្រីលោក Nguyen Tan
Dung ប្រធានរដ្ឋសភា លោក Nguyen Sinh Hung រួមទាំងថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋា
ភិបាលនិងរដ្ឋសភាគ្រប់ជំនាន់។ អញ្ជើញចូលរួមពិធីមិទ្ទីងនេះ មាន វត្តមានប្រ
ធានរដ្ឋសភាកម្ពុជាសម្តេចហេងសំរិននិងប្រធានរដ្ឋសភាឡា លោកស្រី Pany
Yathotou ផងដែរ។
|
តំណាងចូលរួមក្នុងពិធី |
ថ្លែងមតិនៅក្នុងពិធីនេះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen
Phu Trong បានអះអាងថា៖
“រដ្ឋសភាជាតំណាងនៃផែនមហាសាមគ្គីជាតិ។ រដ្ឋសភារបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន។ តាំងពីនីតិកាលទី១ រដ្ឋសភាក៏បានបង្ហាញ ច្បាស់ថាជាតំណាងឲ្យឆន្ទៈ បំណងប្រាថ្នានិងសិទ្ធិជាម្ចាស់របស់ប្រជាជន។ ម្លោះ
ហើយ រដ្ឋសភានិងនីតិកាលជាបន្តបន្ទាប់និងរក្សាជានិច្ចភាពជាតំណាងប្រជាជន
គ្រប់ស្រទាប់ ”។
ក៏តាមលោក Nguyen Phu Trong ក្នុងស្ថានភាពបច្ចុប្បន្ន បក្សទាំងមូល កង ទ័ពទាំងមូលនិងប្រជាជនវៀតណាមទាំងមូល ត្រូវសាមគ្គីគ្នា ក្តាប់យកឱកាស និងខិតខំប្រឹងប្រែងជុំនះពុះពាររាល់ការលំបាកដើម្បីនាំប្រទេសជាតិអភិវឌ្ឍ ប្រ
កបដោយចីរភាព។
ថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung
ក៏បានសង្កត់ធ្ងន់ថា រយៈពេល៧០ឆ្នាំកន្លងទៅ ប្រជាជនវៀតណាមជានិច្ចកាល ជឿទុកចិត្តនិងប្រគល់ឲ្យរដ្ឋសភាប្រតិបត្តិសិទ្ធិតាក់តែងច្បាប់ ឃ្លាំមើលនិងសម្រេច
រាល់បញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ លោក Nguyen Sinh Hung បាន ជឿជាក់ថា រដ្ឋសភាវៀតណាមនឹងបំពេញល្អភារកិច្ច សក្តិសមទៅនឹងការជឿទុក ចិត្តរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ច៕