ពិធីរំលឹកខួបលើកទី៧០នៃទិវាបោះឆ្នោតសកលលើកដំបូង

ពិធីរំលឹកខួបលើកទី៧០នៃទិវាបោះឆ្នោតសកលលើកដំបូង - ảnh 1
រូបថតៈ Thống Nhất/TTXVN


(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៧០នៃទិវាបោះឆ្នោតសកលលើកដំបូង (ថ្ងៃទី៦មករា១៩៤៦-ទី៦មករា២០១៦) នាព្រឹកថ្ងៃទី៦មករា គណៈប្រតិភូនៃថ្មាក់
ដឹកនាំបក្ស រដ្ឋនិងតំណាងសមាជិកសមាជិការសភាវៀតណាមគ្រប់ជំនាន់បាន អញ្ជើញចូលប្រាង្គតំកល់សពគោរពកវវិញ្ញាណក័្ខន្ធលោកប្រធានហូជីមិញ។

        ដើម្បីជួយជ្រោមជ្រែងអំណរសាទរទិវានេះ​ ក្នុងច្បាប់ចេញផ្សាយថ្ងៃ៦មករា
  កាសែត Quan doi nhan dan បានចុះផ្សាយវិចារណកថាមានចំណងជើងថា “ព្រឹត្
តិការដ៏មហិមា គូសសញ្ញាក្នុងសតវត្ស”។​បទវិចារណកថានេះ​បានអះអាងថា ជ័យ
ជម្នះនៃការបោះឆ្នោតសកលលើកដំបូងជ្រើសរើសរដ្ឋសភាមុននេះ៧០ឆ្នាំ បានគូស
សញ្ញានូវការរីកធំធាត់របស់រដ្ឋមដិវត្តន៍វៀតណាម បើកចេញសម័យកាលថ្មីដែល
រដ្ឋវៀតណាមមានរដ្ឋសភាមួយ​ រដ្ឋាភិបាលឯកភាពមួយ មានរដ្ឋធម្មនុញ្ញ ជឿន
លឿនមួយ។ នាបច្ចុប្បន្ន រដ្ឋសភាបាននិងកំពុងជាមូលដ្ឋាននៃផែនមហា សាមគ្គី
ជាតិទាំងមូល មានការទទួលខុសត្រូវចំពោះអ្នកបោះឆ្នោត និងតំណាង ឲ្យបំណង
ប្រថ្នានិងសិទ្ធិរបស់ប្រជាជនជានិច្ច។

        ក្នុងមេម័ររបស់បដិវត្តន៍ជើងចាស់នានានៅខេត្ត Yen Bai គឺព្រឹត្តិការណ៍ នេះ
ដូចជាទើបនឹងប្រព្រឹត្តទៅកាល់ពីម្សិលមិញ។ ហើយអារម្មណ៍ដែលបានទៅ បោះ
ឆ្នោតមុននេះ៧០ឆ្នាំគឺតែងតែដក់ជាប់ក្នុងដួងចិត្តរបស់លោក Pham Tinh នៅ ខេត្ត
Yen Bai ផងដែរ៖

        “ប្រជាជនគ្រប់រូបក្នុងភូមិ ទាំងប្រុស ស្រី ក្មេងទៅដល់ជនចាស់ជរា សុទ្ធតែ មានអារម្មណ៍សម្បាយរីករាយខណៈដែលបានទៅបោះឆ្នោតលើកដំបូង។ ចំពោះ
ខ្ញុំវិញ ទោះបីជាបានឆ្លងកាត់ការបោះឆ្នោតចំនួន១៣លើកក៏ដោយ ប៉ុន្តែក្នុងអារម្មណ៍
របស់ខ្ញុំការបោះឆ្នោតតំណាងរដ្ឋសភាលើកដំបូងនាថ្ងៃទី៦មករា គឺ រំជួលចិត្តបំផុត ”។

        ក្នុងឱកាសនេះដែរ នាយប់ថ្ងៃទី៥មករា កម្មវិធីសិល្បៈរុងរឿងរដ្ឋសភាវៀត
ណាម ដោយការិយាល័យរដ្ឋសភាវៀតណាមនិងក្រសួងវប្បធម៌កីឡានិងទេសចរ ណ៍រៀបចំសំដៅអំណរសាទរខួបលើកទី៧០នៃទិវាបោះឆ្នោតសកលលើកដំបូង របស់រដ្ឋសភាវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ