VOVWORLD_ សិល្បៈរបាំតុក្កតាទឹកជាវប្បធម៌ដ៏វិសេសវិសាលនៅតំបន់វាល
សណ្ដទន្លេក្រហមដែលផ្សាភ្ជាប់ជាមួយខឿនអរិយធម៌ដាំដុះស្រូវទឹករបស់ជនជាតិ
វៀតណាម។ ភូមិBo Duong ឃុំHong Phongស្រុក Ninh Giang ខេត្ត Hai Duong ភាគ
ខាងជើងវៀតណាមជាកន្លែងមួយមានប្រភេទសិល្បៈរបាំតុក្កតាទឹកមួយនេះ។
ឃុំHong Phongស្ថិតនៅប៉ែកនិរតីស្រុក Ninh Giang ខេត្ត Hai Duong។ តាម
ក្រុមជនចាស់ជរាក្នុងភូមិBo Duong រៀបរាប់ថា សិល្បៈរបាំតុក្កតាទឹកបានមាន
នៅភូមិនេះតាំងពីយូរយាមកហើយតែមិនចាំច្បាស់នៅពេលណាឡើយ។ ថ្វីបើដូច្នេះ
ក្ដីតែតាមរយៈសម័កាលការកសាងសាលាភូមិBo Duong និងរូបចម្លាក់លើសសរ
និងជញ្ជាំងសាលាភូមិមានជាអាទិ៍រូបអាTeo រូបទេវតា សត្វនាគ កីឡាករ បោក
ចំបាប់ ជាដើមនោះអាចសន្និដ្ឋានបានថារបាំតុក្កតាទឹកនៅភូមិBo Duong ត្រូវ
បានកកើតឡើងមុនសតវត្សទី១៧។ នៅខាងមុខសាលាភូមិមានស្រៈមួយសំរាប់
សំដែងតុក្កតាទឹក។ អ្នកកែច្នៃតុក្កតាទាំងនេះគឺក្រុមជាងឈើនៅនឹងភូមិBo
Duong។ តាមលោក Pham Van Tong ប្រធានក្រុមរបាំតុក្កតាទឹក ឃុំHong Phong
បានឲ្យដឹងថា ក្រោយពីរយៈពេលត្រូវអាក់ខានដោយសារតែសង្គ្រាមនិងសេដ្ឋកិច្ច
ជាតិជួបការលំបាកមក នាឆ្នាំ១៩៨៩ក្រុមរបាំតុក្កតាទឹក ឃុំHong Phong បាន
ត្រូវស្ដារឡើងវិញ។ លោក Pham Van Tong បានថ្លែងយ៉ាងដូច្នេះថា
“ ក្រោយពីព្រឹតិ្តការជាច្រើនក្នុងប្រវត្តិសាស្រ្តក្រុមរបាំតុក្កតាទឹក ឃុំHong
Phong ត្រូវបានបង្កើតឡើងវិញហើយរំសាយតទៅទៀតដោយសារសង្គ្រាម។ ប៉ុន្តែ
យៈពេលជិត៣០ឆ្នាំកន្លងទៅនេះបងប្អូននៅទីនេះបានស្ដារក្រុមរបាំតុក្កតាទឹក
ឡើងវិញ។ នាគ្រាដំបូងនៃដំណើរការស្ដារនេះ ហេដ្ឋារចនាសម្ព័ន្ធជួបការលំបាក
យ៉ាងខ្លាំង ដោយខ្វះថវិកា។ ក្រោយមក ដោយមានការជួយឧបត្ថម្ភពីគណៈ
កម្មាធិការប្រជាជនឃុំ និងក្រុមសម្បុរសជន ជាងឈើក្នុងភូមិបានធ្វើការដាប់
ឆ្លាក់ច្នៃ ឈើឲ្យកា្លយទៅជាតុក្កតាដ៏រស់រវើកព្រមទាំងស្ដារឡើងវិញឈុតសំដែង
តុក្កតាទឹកដែលមានទាំងពីសម័យដូនតាមកទៀតផង”។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រុមរបាំតុក្កតាទឹក ឃុំHong Phong
ត្រូវបានខេត្ត Hai Duong និងក្រសួងវប្បធម៌កីឡានិងទេសចរណ៍យកចិត្តទុក
ដាក់វិនិយោគប្រាក់បំពាក់បន្ថែមសំភារៈឧបករណ៍ កសាងអាងទឹកសំរាប់សំដែង
របាំតុក្កតា។ ទន្ទឹមនេះការិយាល័យសហប្រតិ្តបត្តិការអន្តរជាតិជប៉ុន(JICA)ក៏
ជួយកសាងអាគារតាំងបង្ហាញតុក្កតាទឹកក្នុងគោលបំណងបង្កើនការពង្រីក
ទេសចរណ៍នៅនឹងតំបន់ផងដែរ។លោក Pham Van Tong បានឲ្យដឹងថែមទៀតថា
“ នាគ្រាដំបូងក្រុមរបាំតុក្កតាមានសមាជិកចំនួនជាង៣០នាក់ដែលអ្នក
ចាស់ជាងគេមានអាយុ៧៥ឆ្នាំ។ នាបច្ចុប្បន្ននេះក្រុមមានសមាជិក១៦នាក់ហើយ
អ្នកចាស់ជរាធ្វើទីប្រឹក្សា ជួយផ្ដល់យោបល់។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ
នេះក្រុមរបាំតុក្កតាបានអភិវឌ្ឍន៍យ៉ាងខ្លាំងដោយទទួលបានការជួយឧបត្ថម្ភពី
អង្គការនៅក្នុងស្រុកនិងអន្តរជាតិមួយចំនួន“។
|
ពេលមកទស្សនាឃុំHong Phong ភ្ញៀវទេសចរជាតិនិងអន្តរជាតិនឹងបានចូលរួមបរិយាកាសអ៊ូអរសប្បាយរីករាយនៃការសំដែងរបាំតុក្កតាទឹក |
ចំណុចលេចធ្លោក្នុងរបាំតុក្កតាទឹក ឃុំHong Phong គឺបច្ចេកទេសបញ្ជា
តុក្កតា។ ក្នុងពេលដែលនៅក្រុមរបាំតុក្កតាទឹកដទៃ គេបញ្ជាតុក្កតាដោយ
កំណាត់ឈើឬខ្សែគួបផ្សំជាមួយកំណាត់ឈើគឺនៅក្រុមរបាំតុក្កតាទឹកឃុំHong
Phong នេះបណ្ដាសិល្បករបញ្ជាតុក្កតាដោយខ្សែទាំងស្រុងទៅវិញ។ បច្ចេកទេស
ស្មុគស្មាញនិងរូបមន្តត្រង់ចំណុចវិធីរៀបចំប្រព័ន្ធខ្សែយ៉ាងណាឲ្យសិល្បករអាច
បញ្ជាតុក្កតាឲ្យមានកាយវិការដើរហើរស់រវើកនិងអាចរត់បានឆ្ងាយ។
នាឆ្នាំ១៩៩៤នៅមហោស្រពរបាំតុក្កតាទូទាំងប្រទេសដែលបើកនៅក្រុង
ហាណូយក្រុមរបាំតុក្កតាទឹក ឃុំHong Phong ត្រូវបានជូនមេដាយមាសដោយ
ឈុតសំដែង” ស្នូស្គរ Ha Hong Chau”។ នាសព្វថ្ងៃ ជារៀងរាល់ខែក្រុមរបាំតុក្កតា
ទឹក ឃុំHong Phong សំដែងប្រមាណ៣០លើកបំរើភ្ញៀវទេសចរនៅក្នុងនិងក្រៅ
ប្រទេស។ លោក Vu Van Doanអាយុ៧៩ឆ្នាំជាសមាជិកមួយរូបបានឲ្យដឹងថា
“ គិតរហូតមកដល់សព្វថ្ងៃយើងខ្ញុំបានស្ដារឡើងវិញនូវឈុតសំដែងចាស់ៗ
ទាំងអស់ហើយក៏បង្កើតឡើងឈុតថ្មីៗផងដែរ។ បងប្អូនធ្វើការដោយមិនចេះ
នឿយណាយនិងមិនគិតដល់បញ្ហាប្រាក់កាសឡើយ។ គោលបំណងសំខាន់គឺ
ថែរក្សាឲ្យបាននូវវប្បធម៌ដោយដូនតាបន្សល់ទុកមក”។
ពេលមកទស្សនាឃុំHong Phong ភ្ញៀវទេសចរជាតិនិងអន្តរជាតិនឹងបាន
ចូលរួមបរិយាកាសអ៊ូអរសប្បាយរីករាយនៃការសំដែងរបាំតុក្កតាទឹក។នាសព្វថ្ងៃ
ក្រៅពីការសំដែងបំរើភ្ញៀវ គេក៏បើកថ្នាក់រៀនរបាំតុក្កតាទឹកសំរាប់ យុវវ័យក្នុង
ភូមិសំដៅថែរក្សាភាពថ្លៃថ្លានៃសិល្បៈរបាំតុក្កតាទឹកជូនជំនាន់ក្រោយ៕