ក្លិបចំរៀង Cheo នៅភូមិ Khuoc ខេត្តThai Binh

VOVWORLD_ភូមិ Khuoc ចំណុះឃុំ Phong Chau ស្រុកDong Hungជាតំបន់
កកើត​ឡើង​សិល្បៈចំរៀង Cheo របស់ខេត្តThai Binhភាគខាងជើងវៀតណាម​។
 និយាយដល់​ចំរៀង Cheoខេត្តThai Binhម្ដងៗគឺអ្នកផងគិតដល់ចំរៀង Cheo
នៅភូមិ Khuoc។ ការ​សំដែង​របាំនិងចំរៀង Cheoបានក្លាយទៅជាជីវភាពរបស់
ប្រជាពលរដ្ឋនៅភូមិ Khuoc​តាំង​ពី​យូរមកហើយ។អ្នកភូមិ Khuocជាច្រើនសុទ្ធតែ
ជាសិល្បករសិល្បការិនី​របស់​ក្រុម​ចំរៀង Cheoជំនាញក្នុងទូទាំងប្រទេសវៀតណាម
។ សិល្បករសិល្បការិនីភូមិ Khuoc​បាន​យក​របាំ​និងចំរៀង Cheoទៅសំដែងនៅ
ប្រទេសជាច្រើនលើពិភពលោក​ដូចជា​អាមេរិក ​កាណាដា បារាំង ស៊ុយអែត និង
ជប៉ុនជាដើម។

នេះជាការហ្វឹកហាត់សំរាប់ការសំដែងសិល្បៈមួយនាពេលខាងមុខនៃក្លិប
ចំរៀង Cheo​​​ ភូមិ Khuocក្រោមការណែនាំរបស់សិល្បការិនី Cao Thi Bac។ 
សមាជិក ​សមាជិកា​ចំនួន១៦នាក់ក្នុងក្លិបនេះសុទ្ធតែជាអ្នកភូមិ Khuoc។ 
គេចេះច្រៀងCheoពី​កុមារ​ភាព​​ហើយ​ត្រូវបានក្រុមសិល្បករសិល្បការិនីជើង
ចាស់បង្ហាត់បង្រៀនជាបន្ត​ទៅទៀត។​តាមសិល្បការិនី Cao Thi Bac អាយុ៦៧
ឆ្នាំជាប្រធានក្លិបបានឲ្យដឹងថា

“ នាគ្រាដំបូងយើងខ្ញុំត្រឹមតែចង់ប្រមូលផ្ដុំកូនចៅរបស់បណ្ដាសិល្បករ​
សិល្បការិនី​​ក្នុងភូមិ​មកបង្ហាត់​បង្រៀនច្រៀងរាំឲ្យសប្បាយរីករាយហើយដើម្បី​
នៅពេល​ភូមិមាន​បុណ្យទាន​គឺយើងអាចសំដែងសិល្បៈដោយខ្លួនឯងបានតែ
ប៉ុណ្ណោះ​។ តែឥឡូវវារីក​ចំរើន​យ៉ាងខ្លាំង កេរិ៍្តឈ្មោះនៃក្លិបបានអ្នកផងស្គាល់ដល់
យ៉ាងច្រើន។​នៅខេត្ត​ណា​មានបុណ្យគឺគេអញ្ជើញយើងខ្ញុំទៅសំដែង Cheo។យើង
ខ្ញុំសប្បាយចិត្តណាស់។ចំរៀង cheoរបស់ភូមិ Khuoc នេះត្រូវបានទស្សនិកជន
និយមចូលចិត្តយ៉ាងខ្លាំង។​ខ្ញុំចង់​ផ្សព្វ​ផ្សាយចំរៀងcheo នេះទៅគ្រប់ទីកន្លែង”។

ក្លិបចំរៀង Cheo នៅភូមិ Khuoc ខេត្តThai Binh - ảnh 1
ការហាត់ច្រៀង cheo នៅភូមិKhuoc


ក្នុងគោលបំណងផ្សព្វផ្សាយចំរៀង cheoរបស់ភូមិ Khuoc លើបណ្ដាញសង្គម​
ដូច​ជា ​fanpage facebook និងYoutubeនោះ ក្រុមសមាជិកក្នុងក្លិបបានថតសំលេង​
និង​វីដេអូដើម្បីបង្ហោះលើគេហទំព័រទាំងនោះភ្ជាប់ជាមួយការឧទ្ទេសនាមអំពីសិល្បៈ
cheo ភូមិ Khuoc។ សិល្បការិនី Cao Thi Bac ឲ្យដឹងថានេះជាវិធីមួយសំរាប់មជ្ឈដ្ឋាន​
អ្នក​និយម​cheo​ស្គាល់​បន្ថែមនូវអាស័យដ្ឋានសំដែងសិល្បៈប្រពៃណីមួយទៀតហើយ
ដើម្បី​សិល្បៈ​ប្រភេទនេះត្រូវបានគេស្គាល់ទូលំទូលាយថែមទៀត។ តាមរយៈនោះ 
ការទៅសំដែងរបស់ក្លិបក៏កើនឡើងខ្លាំងដែរ។ លោកស្រីCao Thi Bac បានថ្លែង
យ៉ាងដូច្នេះថា

“ តំបន់នានាគេបើកពិធីបុណ្យហើយអញ្ជើញយើងខ្ញុំទៅសំដែងរហូត។​រីឯ​
ភ្ញៀវ​បរទេសក៏មករកក្លិបដើម្បីជួបប្រាស្រ័យដែរ។អ្នកខ្លះចូលចិត្តរៀនច្រៀង
 Cheoណាស់។​ក្រុមហ៊ុន​​ទេសចរណ៍​​តែងតែ​ប្រាប់យើងណែនាំឲ្យគេច្រៀងcheo”។

ដូចសមាជិកផ្សែងៗ លោក Vu Le Nham​អនុប្រធានក្លិបចំរៀង Cheo​​​ ភូមិ
 Khuoc​ជាអ្នកក្ដាប់ជាប់បច្ចេកទេសក្នុងការច្រៀងរាំ cheo ប្រពៃណីហើយត្រៀម
​ខ្លួនជានិច្ច​ទៅ​សំដែង។ លោកតារូបនេះបានថ្លែងថា

“​ ទោះបីបងប្អូនក្នុងក្លិបសុទ្ធតែជាកសិករហើយមានអ្នកខ្លះលក់ដូរទំនិញ​
ក៏ដោយ​តែពេលមានកម្មវិធីសំដែងគឺគ្រាន់តែទូរស័ព្ទគឺសមាជិកទាំងអស់មក
ប្រមូលផ្ដុំដើម្បីហ្វឹកហាត់។ យើងខ្ញុំជានិច្ចកាលថែរក្សានិងពង្រីកសិល្បៈប្រពៃណី
របស់ភូមិខ្លួនឲ្យកាន់តែមានការច្នៃប្រឌិតថែមទៀត”។


ប្រតិកម្មទៅវិញ

ផ្សេងៗ