ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកហាណូយនៅ មណ្ឌលវិថីបុរាណ។

                          

ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកហាណូយនៅ មណ្ឌលវិថីបុរាណ។  - ảnh 1
ក្រុងហាណូយនៅអតីតកាល(រូបថត អិនធឺណែត)

Vovworld- មណ្ឌលវិថីបុរាណ ត្រូវបានពេញរូបពេញរាងនៅប៉ែកខាងកើតនៃ​រាជធានី
Thang Long (ទីក្រុងហាណូ​យសព្វថ្ងៃ)បានរាប់រយឆ្នាំហើយ។នោះគឺជាបណ្តាញវិថី
តូចច្រកល្ហកព័ទ្ឋជុំវិញដោយផ្ទះជាមួយដំបូលប្រក់គ្រឿងក្រហមដែលបន្តជាប់គ្នារដឹក
។មុននេះវិថីនិមួយៗជំនាញក្នុងរបរ១ហើយក្លាយទៅជាឈ្មោះដែលបានចាប់ផ្តើម
ដោយពាក្ស” Hang “ដូចជា Hang Duongវិថីលក់ស្ក-Han g Bacវិថីនៃប្រាក់-Hang Gai
វិថីនៃធ្មៃ-Hang Quatវិថីនៃផ្លិត។ឈ្នោះនៃ​បណ្តាវិថីនេះនៅបានរក្សាដល់សព្វថ្ងៃ។ឥឡូវ
នេះមុខផ្ទះស្ទើតែទាំងអស់នៅក្នុងមណ្ឌលវិថីបុរាណត្រូវបានផ្ទេរទៅជាហាងលក់
ទំនិញឬភោជនីយដ្ឋាន។ជនជាច្រើននាក់នៅធ្វើរបរសិប្បកម្មប្រពៃណីនេះដដែល។ដោយហេតុនេះពេលដើរលេងកំសាន្តនៅវិ​ថីបុរាណភ្ញៀវទេសចរមានការទាក់ទាញ
ជានិច្ចដល់បណ្តាតំលៃវប្បធម៌អរូបីរ៍ដ៍រស់រវើកនេះ។ក៍នៅទីនេះដែរភ្ញៀវទេសចរអាច
រកឃើញវត្តសាលាភូមិនិងវិហារដែលធ្វើសក្ការបូជាជីដូនជីតាមុខរបរ។សាស្រ្តាចារ្យ
 Ngo Duc Thinh អ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយពិនិត្យថា៖“  នៅក្នុងHang Quatវិថី
នៃផ្លិតគេមិនធ្វើផ្លិតទៀតទេ។ដូចជាវិថីផ្សេងៗមុខរបរជាច្រើនមិនគងវង់្សនៅឡើយ
ប៉ុន្តែវានៅបន្សល់ទុកស្លាក់ស្នាមនៃរបរសិប្បកម្មដដែលស្ថបត្យកម្មនិងរបៀបរស់នៅ
នៅបានថែរក្សា។  “

​​​​​​​​​​​​                      

ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកហាណូយនៅ មណ្ឌលវិថីបុរាណ។  - ảnh 2
ហាណូយគឺលក​បីល្បាញដោយកាហ្វេទឹកកក(រូបថត អិនធឺណែត)។

ក្នុងវិថីតូចនានាដែលហាងលក់ទំនិញភោជនីយដ្ឋានបន្តគ្នានេះមនុស្សទាំងអស់មាន
ទំនាក់ទំនងល្អជាមួយគ្នា។បង Nguyen Trung Kien ជាជាងក្រឡឹងឈើ១នាក់នៅវិថី
To Tichខ័ណ្ឌ Hoan Kiem អោយដឹងថា៖“ នៅទីនេះមនុស្សទាំងឡាយផ្សារភ្ជាប់
ជាមួយគ្នាដូចជាទំនាក់ទំនងក្នុងគ្រួសារ។ជនគ្រប់រូបគោរពគ្នាទៅវិញទៅមក។ខណះ
ដែលមានព្រិត្តិការណ៍ណា១នៅគ្រួសារ១អ្នកជិតខាងទាំងឡាយសុទ្ឋតែបានដឹង។   “

​​​​​​​​​​​​​​                      

ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកហាណូយនៅ មណ្ឌលវិថីបុរាណ។  - ảnh 3
ជ្រុង១នៃវិថី Ta Hien(រូបថត អិនធឺណែត)

ពេលមក​ទស្សនា មណ្ឌលវិថីបុរាណ ភ្ញៀវទេសចរបរទេសជាច្រើននាក់ចូលចិត្តស្វែង
យល់ប្រវត្តិសាស្រ្តវប្បធម៌ជាពិសេសគឺជីវភាពរបស់អ្នកមណ្ឌលវិថីបុរាណ។ពួកគេ
ជានិច្ចកាលជ្រើសរើសស្នាក់នៅនៅសណ្ឋាគារតូចនៅវិថីDinh Liet- Hang Bac-
Ma Mayឬ Hang Trongពីព្រោះថាពេលចេញពីសណ្ឋាគារ​បណ្តាភ្ញៀវទេសចរអាច
សម្របខ្លួនជាមួយ​ជីវភាពរស់នៅរបស់អ្នកតំបន់បានភ្លាម១រំពេច។បន្ទាប់ពីអាហារ
ពេលព្រឹកភ្ញៀវទេសចរអាចដើរលេងកំសាន្តហើយផឹកកាហ្វេនៅតាមដងវិថី។ពេល
ថ្ងៃត្រង់គេអាចទទួលទានម្ហូបអាហារមានរសជាតិពិសេសរបស់វៀតណាម។ពេល
ល្ងាចភ្ញៀវទេសចរអាចផឹកស្រាបៀល្បីល្បាញនៅមណ្ឌលវិថីបុរាណ។បើសិនជា
មានពេលវេលាមិត្តអាចទៅទស្សនាមណ្ឌលវិថីបុរាណដោយការជិះស៊ី​ក្លូឬរថភ្លើង។តាមនោះមិត្តអាចរកឃើញជីវភាពទំនើបដើម្បីរកបានប្រការខ្លះៗក្នុងអតីតកាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ