ទីក្រុងហាណូយពង្រីកលំហវិថីដើរថ្មើជើងនៅជុំវិញបឹង Hoan Kiem

(VOVWORLD) - លំហវិថីដើរថ្មើជើងទិសខាងត្បូងតំបន់វិថីបុរាណទីក្រុងហាណូយដែលតភ្ជាប់នឹងតំបន់ទិសខាងជើងបឹង Hoan Kiem បានបើក សម្ពោធឲ្យដំណើរការជាផ្លូវការចាប់តាំង ពីដើមឆ្នាំ២០២១មក។ ការពង្រីក លំហវិថីដើរថ្មើជើងនៅជុំវិញបឹង Hoan Kiem មិន ត្រឹមតែបានរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពរដ្ឋធានីហាណូយប៉ុណ្ណោះទេ ថែម ទាំងជំរុញការអភិវឌ្ឍពាណិជ្ជកម្ម សេវាកម្មនិងទេសចរណ៍ទៀតផង។

ទីក្រុងហាណូយពង្រីកលំហវិថីដើរថ្មើជើងនៅជុំវិញបឹង Hoan Kiem - ảnh 1លំហវិថីដើរថ្មើជើងនៅជុំវិញបឹង Hoan Kiem និងតំបន់ជិតខាងតែងតែទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃចុងសប្ដាហ៍។ (រូបថត៖ vnexpress.net)
លំហវិថីដើរថ្មើជើងត្រូវបានខ័ណ្ឌ Hoan Kiem ដាក់ឲ្យដំណើរការចាប់តាំងពី ឆ្នាំ២០០៤នៅតាមវិថីមួយចំនួនដូចជា៖ Hang Dao Hang Ngang Hang Duong Dong Xuan និង Hang Giay។ នៅឆ្នាំ២០១៤ ខ័ណ្ឌ Hoan Kiem បានពង្រីកលំហ វិថីដើរថ្មើជើងនេះដល់វិថីមួយចំនួនផ្សេងទៀត រួមមាន Hang Buom Ma May Dao Duy Tu Hang Giay Luong Ngoc Quyen និង Ta Hien។ ដល់ឆ្នាំ២០១៦ ខ័ណ្ឌ Hoan Kiem ចាប់ផ្ដើមដាក់ឲ្យដំណើរការលំហវិថីដើរថ្មើជើងនៅជុំវិញបឹង Hoan Kiem ដោយគ្របដណ្ដប់លើវិថីចំនួន១៦។
        ចាប់តាំងពីដើមឆ្នាំ២០២១នេះ ទីក្រុងបានបើកវិថីដើរថ្មើជើងថ្មីចំនួន៨បន្ថែម ទៀត រួមមាន៖ Dinh Liet Gia Ngu Cau Go Hang Be Hang Dau Hang Bac Dao Duy Tu O Quan Chuong និងផ្នែកមួយទៀតនៃច្រក Cau Go Trung Yen និង Phat Loc។ ការពង្រីកលំហវិថីដើរថ្មើជើងនេះបានតភ្ជាប់លំហវិថីដើរថ្មើជើងនៅជុំវិញបឹង Hoan Kiem ជាមួយតំបន់ជិតខាងដើម្បី ឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននិងភ្ញៀវ ទេសចរ។ លោក Nguyen Anh Quan អនុប្រធានគណៈកម្មាធិការប្រជាជនខ័ណ្ឌ Hoan Kiem បានឲ្យដឹងថា៖ “ការពង្រីកលំហវិថីដើរថ្មើជើងលើកនេះ គឺសំដៅបង្កើតឡើងតំបន់ ដើរថ្មើជើងដ៏ពេញលេញ។ វិថីបុរាណហាណូយជាកេរ្តិ៍ដំណែលជាតិ ខណៈដែល បឹង Hoan Kiem ជាកេរ្តិ៍ដំណែលជាតិពិសេស។ ការតភ្ជាប់ តំបន់កេរ្តិ៍ដំណែលទាំងពីរ នេះនឹងជួយពង្រីកតម្លៃនៃតំបន់នេះតែម្ដង”។
        តំបន់វិថីបុរាណហាណូយជាទីកន្លែងរក្សាទុកដួងព្រលឹងនៃវប្បធម៌ Thang Long – Ha Noi។ ទីនេះមានស្ថាបត្យកម្មដ៏វិសេសវិសាលដោយមានវិថីរបរប្រពៃណី ផ្ទះបុរាណ រួមជាមួយកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ដ៏សម្បូរបែប ក៏ដូចជា ទីកន្លែងប្រមូលផ្ដុំម្ហូបអាហារនានាដែលជានិមិត្តរូបនៃទីក្រុងហាណូយទៀតផង។ គិត រហូតមកដល់បច្ចុប្បន្ននេះ តំបន់វិថីបុរាណមានកេរ្តិ៍ដំណែលចំនួន ១២១កន្លែង (រួមមានកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌ចំនួន ៨៣ កន្លែង កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ បដិវត្តន៍ចំនួន ៣០ កន្លែង និងកេរ្តិ៍ដំណែលផ្សេងៗទៀតមានចំនួន ៨ កន្លែង) ជាមួយនឹងរូបភាព ជំនឿសាសនាដ៏គ្រប់គ្រាន់ចាប់ពីប្រាសាទ វិហារ វត្តអារាមរហូតដល់វិហារឥស្លាម ទីធ្វើសក្ការៈបូជា។ ចំពោះជនហាណូយម្នាក់ៗ វិថីបុរាណនីមួយៗសុទ្ធតែបានផ្សាភ្ជាប់ នឹងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនៃរដ្ឋធានី។ អ្នកស្រី Nguyen Ngoc Diep នៅវិថី Hang Bac បានឲ្យដឹងថា៖ “វិថី Hang Bac មានវិហារ Kim Ngan ដែលជាទីធ្វើសក្ការៈបូជាគ្រូដើមនៃរបរ ធ្វើគ្រឿងប្រាក់។ វិថីនេះក៏មានផ្ទះរបស់សិប្បករធ្វើគ្រឿងមាស ប្រាក់ គ្រឿង អលង្ការ ជាច្រើនទៀតផងដែរ”។
        លំហដើរថ្មើជើងនៅក្នុងតំបន់វិថីបុរាណទីក្រុងហាណូយទទួលភ្ញៀវទេសចរនៅពេលយប់ជារៀងរាល់៣ថ្ងៃចុងសប្ដាហ៍ (ថ្ងៃសុក្រ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ) ចាប់ពី វេលាម៉ោង១៩ដល់វេលាម៉ោង២៤ក្នុងរដូវក្ដៅគឺ និងចាប់ពីវេលាម៉ោង១៨ដល់ វេលាម៉ោង២៤ក្នុងរដូវរងារ។ លោក Pham Tuan Long ប្រធានគណៈកម្មា ធិការប្រជាជនខ័ណ្ឌ Hoan Kiem បានឲ្យដឹងថា៖ “វិថី Gia Ngu ច្រក Cau Go ជាវិថីនៃហាងលក់ម្ហូបអាហារនិងសណ្ឋាគារ។ វិថី Hang Be មានហាងលក់គ្រឿងសិប្បកម្មវិចិត្រសិល្បៈ វិថី Dao Duy Tu និង Cau Go មានហាងលក់ទំនិញចាប់ហួយ ម្ហូបអាហារ។ វិថី Dinh Liet និង Hang Dau មានដាក់លក់ សម្លៀក់បំពាក់រោមចៀមនិងស្បែកជើង។ វិថី Hang Bac ជាទីកន្លែងជួញដូរគ្រឿង អលង្ការ។ ចំណែកឯ O Quan Chuong ជាទីតាំងប្រារព្ធធ្វើឡើងសកម្មភាព វប្បធម៌ឬពិធីបុណ្យទាននានា។ ក្នុងឱកាសពិធីបុណ្យទានម្ដងៗ យើងខ្ញុំនឹងរៀបចំ ស្ដង់លក់ទំនិញសិប្បកម្មវិចិត្រសិល្បៈប្រពៃណី ម្ហូបអាហារនិងផលិតផលពិសេស ប្រចាំតំបន់ ក្នុងទូទាំងប្រទេស”។
        ចាប់តាំងពីពេលបើកសម្ពោធមក លំហវិថីដើរថ្មើជើងនៅតំបន់វិថីបុរាណហាណូយ បានក្លាយទៅជាទីកន្លែងជួបប្រាស្រ័យទាក់ទងគ្នារវាងបណ្ដាភូមិភាគលើទូទាំង ប្រទេស ហើយក៏ជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញនៅរដ្ឋធានីហាណូយ ទៀតផង។ ការពង្រីកលំហវិថីដើរថ្មើជើងនៅជុំវិញបឹង Hoan Kiem នេះ នឹងរួម ចំណែកដល់ការពង្រីកតម្លៃវប្បធម៌និងប្រវត្តិសាស្ត្រនៃតំបន់វិថីបុរាណហាណូយ។  ចាប់ពីពេលនេះតទៅ ទីក្រុងហាណូយនឹងកសាងតំបន់វិថីបុរាណនេះក្លាយទៅជាមជ្ឈមណ្ឌល វប្បធម៌របស់ប្រទេសទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ