ទួរទេសចរណ៍ “ Team Building”។
LAN ANH -  
(VOVWORLD) /  
Vovworld- ទួរទេសចរណ៍ TeamBuildingជារូបភាពទៅទេសចរណ៍១ដែលជានិច្ចកាល
បានរៀបចំនៅកណ្តាលវាល ក្នុងបំណងរៀនផងនិងទៅទស្សនាកំសាន្តផង។ តាម
រយះសកម្មភាពសមូហភាពនេះជនចូលរូមទាំងឡាយនឹងដកស្រង់បានមេរៀនជាក់
ស្តែងក្នុងកិច្ចការ តភ្ជាប់ជិតស្និទជាមួយគ្នានិងរូមគ្នាឆ្ពោះទៅគោលដៅរួមទៀតផង។
លោកTran Le Bao Chauនាយកក្រុមហ៊ុនទេសចណ៍Nam Quoc ជាក្រុមហ៊ុន១ដែល
រៀបចំទួរទេសចរណ៍ TeamBuildingជាប្រចាំបានអោយដឹងថាដើម្បីកសាងបានកម្មវិធី
TeamBuilding១គួរឲ្យចាប់ចិត្តនោះយើងខ្ញុំត្រូវបានដឹងថាគោលបំណងរបស់ភ្ញៀវ
ទេសចរគឺអ្វី។លោក Chauអោយដឹងថា “ ផលិតផលនៃក្រុមហ៊ុនគឺវិនិយោគតាមទិស
ដៅរបស់ ភ្ញៀវទេសចរ។ជាពិសេស ក្នុងកម្មវិធីTeamBuilding យើងខ្ញុំយកចិត្តទូកដាក់ជា
ពិសេសដល់គោលដៅរបស់ភ្ញៀវទេសចរ“។
|
សកម្មភាពសមូហភាព១ក្នុងទួរទេសចរណ៍ TeamBuilding
(Image: Internet) |
បណ្តាកម្មវិធីTeamBuildingជានិច្ចកាលទាមទារឲ្យមានការច្នៃប្រឌិតនិងការរិះរកការថ្មី។
ដោយហេតុនេះក្រុមហ៊ុនធ្វើសកម្មភាពតាមរូបភាពនេះគឺមិនច្រើនទេក្រុមហ៊ុនដែលធ្វើ
សកម្មភាពលើវិស័យទេសចរណ៍TeamBuilding ភាគច្រើនប្រមូលផ្តុំនៅខេត្តនានានៅភាគ
ខាត្បូងវៀតណាម។នាបច្ចុប្បន្នទេសចរណ៍TeamBuildingជារូបភាពទេសចរណ៍ត្រូវបាន
បណ្តាក្រុមហ៊ុនបរទេសជ្រើសរើសសំរាប់រៀបចំអោយបណ្តាកម្មាភិបាលបុគ្គលិកសិស្សា
នុសិស្សចូលរូម។តាមរយះទួរទេសចរណ៍TeamBuildingនេះជនចូលរួមដកស្រង់បានបទេពិសោធន៍ជាក់ស្តែងជាច្រើន។
ទួរTeamBuildingនិមួយៗមានចំណុចខុសពីគ្នាដោយសារវាចំណុះទៅលើកត្តាមួយចំនួន
ដូចជា បរិមាណជនចូលរួម វ័យអាយុ វិជ្ជាជីវះនិងសារដែលត្រូវបញ្ជូន។ទួរTeamBuilding
ជួយបុគ្គលទាំងឡាយក្លាយទៅជាសមូហភាពដ៍ខ្លាំងក្លានិងជាឱកាសសំរាប់ជនគ្រប់រូប
យល់បានលទ្ឋភាពប្រឈមមុខទៅនឹងជីវភាពរស់នៅ។បងស្រី CamTuបុគ្គលិក១រូបនៃ
ក្រុមហ៊ុនស្លាបបក្សីសមុទ្រអោយដឹងថា “ ទួរTeamBuildingត្រូវបានរៀបចំឡើងតាម
ប្រធានបទ ដ៍សម្បូបែបណាស់។ទន្ទឹមនឹងនោះនេះជារូបភាពលេងកំសាន្តសមូហភាព
សប្បាយដែលបង្ហាញពីសាមគ្គីភាព។ភ្ញៀវច្រើនជាយុវជន។នាបច្ចុប្បន្ននេះក្រុមហ៊ុន
ជាច្រើនជ្រើសរើសទួរTeamBuilding សំរាប់កម្មករពេលរៀបចំទៅទេសចរណ៍ “។
|
ជនទាំងឡាយរួមគ្នាទស្សនាកំសាន្ត
(Image: Internet) |
ប្រការគួរឲ្យចាប់ចិត្តក្នុងទួរTeamBuildingគឹវាជួយឲ្យជនចូលរួមបំភ្លេចចោលកំលាំងសម្ពាធ
ពីកិច្ចការ។នាយកក្រុមហ៊ុន Ariang វៀតណាមលោក NguyenHuu Lam បានចែករំលែកថា លោកបានលេងអស់ពីកំលាំងកាយចិត្តជាមួយសមាជិកទាំងឡាយក្នុងក្រុម។ លោកLam
អោយដឹងថា“កម្មវិធិបានបង្កើតការតភ្ជាប់រវាងសមាជិកទាំងឡាយ។គណះចាត់តាំង បាន
ផ្តល់មកនូវប្រការគួរឲ្យចាប់ចត្តិនិងការចៃដន្យសំរាប់ជនគ្រប់រូប។តាមកម្មវិធីដូច្នេះស្មារតី
សមូហភាពត្រូវបានលើកកំពស់ជាច្រើនណាស់ “។
ប្រការគួរឲ្យទាក់ទាញក្នុងទួរTeamBuildingគឺសមូហភាពត្រូវរួមគ្នាចូលរួមគិតគូនិងពីនោះ
ជួយសមាជិកទាំងឡាយក្លាយទៅជាប្លុកឯកភាព១។និងទួរទេសចរណ៍TeamBuildingជា
វិធានការសាមញ្ញបំផុតដើម្បីតភ្ចាប់បណ្តាបុគ្គលទៅជាប្លុកមាំមូន១៕
LAN ANH
-VOVWORLD