ទស្សនាខេត្ត Hung Yen

(VOVWORLD) -  Hung Yen ជាខេត្តមួយនៅភូមិភាគខាងជើង វៀតណាមដែលមានប្រពៃណីវប្បធម៌ដ៏សម្បូរបែប។អញ្ជើញមកទស្សនាខេត្តនេះ ភ្ញៀវទេសចរនឹងបានទៅមើលបណ្ដាកេរដំណែលប្រវតិ្តសាស្រ្តវប្បធម៌ព្រមទាំងបានបរិភោគម្ហូបពិសេសល្បីឈ្មោះដូចជាផ្លែមៀន គ្រាប់ឈូក ទឹកឃ្មុំនិងនំបញ្ចុកជាដើម។

 

          Hung Yen ជាខេត្តមួយនៅភូមិភាគខាងជើងវៀតណាមដែលមានប្រពៃណីវប្បធម៌ដ៏សម្បូរបែប។អញ្ជើញមកទស្សនាខេត្តនេះ ភ្ញៀវទេសចរនឹងបានទៅមើលបណ្ដាកេរដំណែលប្រវតិ្តសាស្រ្តវប្បធម៌ព្រមទាំងបានបរិភោគម្ហូបពិសេសល្បីឈ្មោះដូចជាផ្លែមៀន គ្រាប់ឈូក  ទឹកឃ្មុំនិងនំបញ្ចុកជាដើម។

        អស់រយៈពេលជាច្រើនសតវត្សនិងបំរែបំរួលនៃប្រវតិ្តសាស្រ្តមកនាបច្ចុប្បន្ននៅខេត្ត Hung Yen មានកេរដំណែលប្រវតិ្តសាស្រ្តនិងវប្បធម៌ប្រមាណ១២០០ដែលក្នុងនោះមានកេរដំណែលចំនួន១៦៤ត្រូវបានទទួលស្គាល់ជាកេរដំណែលថ្នាក់ជាតិ។ តាមលោក Pham Van Hieu នាយករងមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្តHung Yen បានឲ្យដឹងថា

     “ខេត្ត Hung Yen មានសក្ដានុពលជាច្រើនដើម្បីអភិវឌ្ឍន៍ទេសចរណ៍។ នាសព្វថ្ងៃខេត្តមានចំនួនកេរដំណែលថ្នាក់ជាតិច្រើនទី៣ក្នុងទូទាំងប្រទេស។ ក្នុងនោះមានមណ្ឌលទេសចរណ៍ជាតិពិសេសមួយគឺតំបន់ Pho Hien នៅទីក្រុង Hung Yen។ ក្រៅពីនោះនៅមានមណ្ឌល កេរដំណែលHai Thuong Lan Ong Le Huu Trac,  មណ្ឌលកេរដំណែល Phu Ung, វិហារមេទ័ពPham Ngu Lao,  មណ្ឌលកេរដំណែល Tong Tran – Cuc Hoa, មណ្ឌលកេរដំណែល Da Hoa – Da Trach ដែលផ្សាភ្ជាប់ជាមួយការអភិឌ្ឍន៍ខ្សែទេចរណ៍ទន្លេក្រហមទៀតផង ”។

ទស្សនាខេត្ត Hung Yen - ảnh 1 ភូមិរបរមួយនៅខេត្ត Hung Yen

        Pho Hien ធ្លាប់ជាកំពង់ផែពាណិជ្ជកម្មធំដែលអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងសតវត្សទី១៦និង១៧។ Pho Hien ជាវិថីបុរាណមួយក្នុងចំណោមវិថីបុរាណទាំង៣ក្រោយពីវិថីបុរាណនៅរដ្ឋធានីហាណូយនិងនៅក្រុងហូយអាន។ Pho Hien ទាក់ទាញភ្ញៀវទេសចរដោយសារភាពបុរាណដែលមានតាំងពីរាប់រយឆ្នាំកន្លងមកនេះ។ លោកស្រី Dinh Thi Lien ជាប្រជាពលរដ្ឋមួយរូបនៅ Pho Hien ខេត្ត Hung Yen បានឲ្យដឹងថា

          “ប្រជាជននៅ Pho Hienនិងក្នុងទូទាំងខេត្តមានមោទនភាពយ៉ាងខ្លាំងចំពោះមណ្ឌលកេរដំណែលនេះ។ មនុស្សគ្រប់រូបសុទ្ធតែមានការរួមចំណែកកសាងនិងការពារផ្នត់វប្បធម៌ដោយឡែករបស់ខេត្ត Hung Yen។ នៅក្នុងមណ្ឌលកេរដំណែលនេះមានវត្តChuong, Van Mieu Xich dang,  វិហារ Tran និងវិហារព្រះម៉ែ”។

        Hung Yen ជាខេត្តមួយស្ថិតនៅកណ្ដាលវាលសណ្ដទន្លេក្រហមដែលមានចំងាយប្រមាណ៦០គីឡូម៉ែត្រពីប៉ែកអាគ្នេយ៍រដ្ឋធានីហាណូយ។ ក្រៅពីមានកេរដំណែលប្រវតិ្តសាស្រ្តនិងវប្បធម៌សហគមន៍នោះនៅទឹកដីនេះនៅមានសិល្បៈចំរៀងCa tru និងម្ហូបអាហារប្រពៃណីទៀតផង។ទាំងអស់នេះជាលក្ខណៈលេចធ្លោសំរាប់ខេត្ត Hung Yen ផ្សព្វផ្សាយដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍។ តាមអ្នកស្រី Nguyen Thi Thu Huongប្រធានការិយាល័យពន្លឿនទេសចរណ៍ខេត្តHung Yen បានឲ្យដឹងថា

        “ដោយផ្អែកលើមូលដ្ឋានដែលមានស្រាប់នោះនាបច្ចុប្បន្នខេត្ត Hung Yen កំពុងធ្វើអាជីវកម្មនូវខ្សែទេសចរណ៍ចំនួន៥។ ទីមួយគឺខ្សែទេចរណ៍លើទន្លេក្រហមទៅទស្សនាតំបន់Da Hoa, Da Trach។ ខ្សែទេសចរណ៍លើដីគោគគឺទៅទស្សនា Pho Hienដែលក្នុងនោះមានវត្ត Chuong, Van mieu។ ទន្ទឹមនេះជូនភ្ញៀវទេសចរណ៍អន្តរជាតិទៅទស្សនាវិហារកាតូលិចMe So នៅស្រុក Van Giang ដើម្បិស្វែងយល់ពីវប្បធម៌ប្រពៃណីរបស់ប្រជាជនតំបន់វាលសណ្ដភូមិភាគខាងជើងជាដើម”។

        ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ខេត្តHung Yen តែងតែជូនភ្ញៀវទៅទស្សនាភូមិរបរ។ ក្នុងនោះមានភូមិរបរធ្វើម្ហូបពីសណ្ដែកសៀង  ភូមិចាក់ពុម្ភលង្ហិន ភូមិធ្វើធូបនិងភូមិបិតស្រាទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ