ទស្សនាមណ្ឌលកេរដំណែល Bach Dang Giang នៅ​ Hai Phong

(VOVWORLD) -    ស្ថិតនៅច្រកទន្លេ Bach Dang ដែលមានចំងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុង Hai Phong នោះកេរដំណែល Bach Dang Giang ជាតំបន់មានស្លាកស្នាមប្រវតិ្តសាស្រ្ត វប្បធម៌និងសាសនាធំបំផុតនៅ Hai Phong។ នាសព្វថ្ងៃ មណ្ឌលកេរដំណែល Bach Dang Giang ជាកន្លែងទេសចរណ៍មួយទាក់ទាញភ្ញៀវមកទស្សនាយ៉ាងខ្លាំង។

 

        ស្ថិតនៅច្រកទន្លេ Bach Dang ដែលមានចំងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុង Hai Phong នោះកេរដំណែល Bach Dang Giang ជាតំបន់មានស្លាកស្នាមប្រវតិ្តសាស្រ្ត វប្បធម៌និងសាសនាធំបំផុតនៅ Hai Phong។ នាសព្វថ្ងៃ មណ្ឌលកេរដំណែល Bach Dang Giang ជាកន្លែងទេសចរណ៍មួយទាក់ទាញភ្ញៀវមកទស្សនាយ៉ាងខ្លាំង។

        តំបន់ច្រកទន្លេ Bach Dang ចំណុះឃុំ Trang Kenh ស្រុក Thuy Nguyen ទីក្រុង Hai Phong គឺជាទីកន្លែងពិសេសដោយផ្សាភ្ជាប់នឹងការប្រយុទ្ធគ្នាដោយនាវាចំនួន៣លើកដែលជានិមិត្តរូបនៃស្មារតីអង់អាចក្លាហានប្រឆាំងមហាអំណាចបរទេសឈ្លានពានរបស់ប្រជាជាតិ វៀតណាម។ លើកទីមួយគឺនាឆ្នាំ៩៣៨ ស្ដេច Ngo Quyen បានវាយឲ្យបរាជ័យទ័ពជើងទឹក ណានហានចំនួន២ហ្មឺននាក់។ លើកទីពីរគឺនាឆ្នាំ៩៨១ ស្ដេច Le Dai Hanh វាយកំទេចខ្មាំងសត្រូវ Sòng Cháo។ ហើយលើកទីបីនាឆ្នាំ១២៨៨ មេទ័ពដ៏ឈ្លាសវៃ Hung Dao Vuong Tran Quoc Tuan និងទាហានអង់អាចក្លាហានក្រោមរជ្ជកាលស្ដេច Tranបានវាយបណ្ដេញសត្រូវម៉ុងហ្គោលីដ៏កាចសាហាវ។  ពេលនេះរួមជាមួយក្រុមគ្រួសារអញ្ជើញមកទស្សនាកេរដំណែល Bach Dang Giang ដើម្បីអុជធូបរំលឹកគុណូបការៈរបស់វីរបុរសជាតិ លោក Chu Xuan Viet ជាភ្ញៀវទេសចរនៅក្រុងហាណូយបានឲ្យដឹងថា

        “លោកមគ្គទេសក៍ទើបនឹងឧទ្ទេសនាមអំពីយុទ្ធជ័យរបស់ Hung Dao Vuong Tran Quoc Tuan,  Ngo Quyen និង Le Dai Hanh។ ខ្ញុំសង្កេតឃើញថាទាំងអស់នោះគឺជាជ័យជម្នះដ៏ត្រចះត្រចង់របស់កងទ័ពនិងប្រជាជនវៀតណាមដែលផ្ដើមចេញពីទឹកចិត្តអង់អាចក្លាហាន និងស្មារតីប្ដេជ្ញាការពារអធិបតេយ្យភាពនៃមាតុប្រទេស ”។

ទស្សនាមណ្ឌលកេរដំណែល Bach Dang Giang នៅ​ Hai Phong - ảnh 1បដិមា ស្ដេច Ngo Quyen,  ស្ដេច Le Dai Hanh និងមេទ័ព Hung Dao Vuong Tran Quoc Tuan

        ចាប់តាំងពីឆ្នាំ២០០៨មក ទីក្រុង Hai Phong បានបង្កើនការកសាងមណ្ឌលកេរដំណែលប្រវតិ្តសាស្រ្តមួយនៅឃុំ Trang Kenh ដើម្បីបង្ហាញនូវតំលៃដ៏ធំធេងនៃយុទ្ធជ័យទាំងបីលើទន្លេ  Bach Dang ពោលខាងលើ។ លេចធ្លោបំផុតនៅក្នុងតំបន់នេះគឺវិហារចំនួន៣គោរពបូជាស្ដេច Ngo Quyen,  ស្ដេច Le Dai Hanh និងមេទ័ព Hung Dao Vuong Tran Quoc Tuan។ វិហារទាំង៣នេះត្រូវបានកសាងពីថ្មនិងឈើហើយស្ថិតនៅជើងភ្នំក្បែរទន្លេ។ នៅទីនេះក៏មានស្ពានថ្មរួមជាមួយបដិមាស្ដេចនិងមេទ័ពខ្ពស់ៗចោលម្លប់លើផ្ទៃទឹកទន្លេផងដែរ។ តាមលោក Vu Toan Thang ប្រធានគណៈកម្មការគ្រប់គ្រងមណ្ឌលកេរដំណែល Bach Dang Giang បានឲ្យដឹងថា

        “ខ្ញុំសប្បាយរីករាយណាស់ដោយឃើញសិស្សានុសិស្សជាច្រើនមកទីនេះដើម្បីរៀនសូត្រប្រវតិ្តសាស្រ្តជាក់ស្ដែង។ ពេលក្មួយៗមើលផែនទីនិងរូបភាពដែលតាំងបង្ហាញនៅមណ្ឌលនេះគឺអាចនឹកឃើញកាលពីមុនដូនតាយើងវាយខ្មាំងសត្រូវយ៉ាងម៉េច។ ”

        តាមស្ថិតិក្នុងឆមាសទី១ឆ្នាំ២០១៧ មណ្ឌលកេរដំណែល Bach Dang Giang បានស្វាគមន៏ភ្ញៀវប្រមាណ៦០ហ្មឺននាក់មកទស្សនា។ នាពេលខាងមុខនេះគណៈកម្មការគ្រប់គ្រងនឹងរៀបចំបុណ្យទានប្រពៃណីជាបន្ថែមដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេចរជាតិនិងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ